ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃ២៣-២៨ ខែឧសភា ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេស​ ពិសេសនៅក្រុងភ្នំពេញ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករ ពីរបាយទឹកភ្លៀងប្រចាំសប្តាហ៍ ពោលចាប់ពីថ្ងៃទី២៣ ដល់ ២៨ ខែឧសភា ឆ្នាំ២០១៦ ដោយរយៈពេលនេះ ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេសកម្ពុជា។

ក្រសួងធនធានទឹកបានឲ្យដឹងថា នៅក្នុងអំឡុងពេលខាងលើនេះ រាជធានីភ្នំពេញ ក៏អាចទទួលទឹកភ្លៀង ពីមធ្យមទៅច្រើនផងដែរ ហើយសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ខាងក្រោមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ បណ្ដាលឲ្យបាក់ដើម និងមែកឈើជាច្រើន តែមិនបណ្ដាលខូចខាតប្រាសាទនោះឡើយ ។

យោងតាមបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា បានសរសេរថា "នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត " ។ អាជ្ញាធរជាតិអប្សរាបានបន្តថា ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖ ១.នៅបរិវេណប្រាសាទព្រះវិហារ៧ល្វែង មានដើមយាងមួយដើមបាក់រលំសង្កត់លើតូបដូនជីស្នាក់នៅបណ្ដាលឲ្យខូច ខាតមួយចំនួន។ ២.នៅបរិវេណចំណតមុខភ្នំបាខែង បាក់មែកយាងធំៗចំនួន៤មែក តែពុំបង្កឲ្យមានខូចខាតអ្វីទេ។ ៣.លើភ្នំបាខែងជ្រុងខាងកើតឆៀងខាងត្បូងប្រាសាទ រលំដើមកន្ទ្រៀកមួយដើម ទំហំមុខកាត់ប្រហែល០.៦០ម៉ែត្រ បណ្ដោយជាង១០ម៉ែត្ររលំលើគំនរថ្ម ចុងមែកបោកប៉ះចំបណ្ណាល័យប្រាសាទខ្លះៗតែពុំបណ្ដាលឲ្យខូចខាតទេ។ ៤.នៅមុខផ្សារយាងធំ ខ្យល់បោកខ្លាំងចំតូបអ្នកលក់បណ្ដាលឲ្យរលំ និងប៉ើងដំបូលតូបអស់មួយចំនួន និងបាក់មែកយាងមួយមែកធំតែនៅទើដើមឈើនៅឡើយ។ ៥.មុខកសិណខាងលិចឆៀងខាងជើងប្រាសាទអង្គរវត្ត បាក់ដើមសង្កែមួយដើមប្រវែងប្រហែល៧ម៉ែត្រ រលំកាត់ផ្លូវ។ ក្រោយភ្លៀង និងខ្យល់បានស្ងប់បន្តិចដើមឈើនោះ ត្រូវបានក្រុមអភិរក្សព្រៃរបស់អាជ្ញាធរជាតិអប្សរាកាប់សម្អាតយកចេញបានរួចរាល់ហើយ។ ៦.មាត់កសិណជ្រុងខាងលិចឆៀងខាងជើងប្រាសាទអង្គរវត្ត បាក់ដើមយាងពីរដើម រលំសង្កត់លើថ្មកសិណតែពុំបណ្ដាលឲ្យមានការខូចខាតទេ។ ៧.ជ្រុងខាងត្បូងឆៀងខាងលិចនៃខឿនប្រាសាទអង្គរវត្ត ដើមត្នោតមួយដើមបានបាក់មួយកំណាត់តែពុំបណ្ដាលឲ្យមានការខូចខាតថ្មប្រាសាទទេ។

៨.ទីតាំងជាប់កំពែងខាងកើតប្រាសាទអង្គរវត្ត រលំដើមក្រឡាញ់មួយដើម មុខកាត់ប្រហែល ០.៥០ម៉ែត្រ បណ្ដោយប្រហែល១២ម៉ែត្រ ពុំបណ្ដាលឲ្យខូចខាតថ្មប្រាសាទទេ។ ៩.កំពែងខាងជើងប្រាសាទអង្គរវត្ត ដើមស្នួលមួយដើមទំហំមុខកាត់ប្រហែល ១ម៉ែត្រ និងបណ្ដោយប្រហែល២០ម៉ែត្រ បានរលំគងលើកំពែងតែពុំបណ្ដាល ឲ្យមានការខូចខាតទេ។ ១០.តាមបណ្ដោយផ្លូវក្រួសក្រហមខាងកើតប្រាសាទអង្គរវត្ត បាក់ដើមយាងមួយដើម មុខកាត់ប្រហែល ០.៨០ម៉ែត្រ បណ្ដោយប្រហែល១៥ម៉ែត្រ សង្កត់ចំស្នាក់ការនគរបាលការពារបេតិកភណ្ឌបណ្ដាលឲ្យខូចខាតមួយចំនួន។ ១១.បរិវេណខាងជើងអង្គភាពនគរបាលការពារបេតិកភណ្ឌមុខប្រាសាទអង្គរវត្ត រលំផ្ទាំងព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ត្រង់ម្ដុំបរិវេណចំណតបណ្ដោះ អាសន្ន។ ១២.នៅក្នុងបរិវេណព្រៃក្រៅពីទីតាំងប្រាសាទក៏មានដើមឈើមួយចំនួនបានបាក់ដែរតែយើងកំពុងសរុបទិន្នន័យជាបន្តបន្ទាប់ទៀត។ អាជ្ញាធរជាតិអប្សរាបានបន្ថែមទៀតថា ក្រោយហេតុការណ៍ភ្លៀង និងខ្យល់បានស្ងប់បន្តិច ភ្នាក់ងារអភិរក្សព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាក៏បានធ្វើអន្តរាគមន៍ជាបន្ទាន់ កាប់លះយកចេញនូវដើមឈើដែលរលំកាត់ផ្លូវដើម្បីសម្រួលចរាចរណ៍ជាបន្ទាន់ និងដើមឈើដែលរលំសង្កត់ប្រាសាទមួយចំនួនទៀត យើងក៏បានកាប់លះមែកដើម្បីសម្រាលទម្ងន់កុំឲ្យប៉ះពាល់ប្រាង្គប្រាសាទដែរ។ សូមបញ្ជាក់ថា ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានការខូចខាតដល់ ប្រាង្គប្រាសាទទេ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុង បំពេញការងារយ៉ាងសកម្ម និងបន្តទៅថ្ងៃស្អែកទៀត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃ២៣-២៨ ខែឧសភា ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេស​ ពិសេសនៅក្រុងភ្នំពេញ

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃ២៣-២៨ ខែឧសភា ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេស​ ពិសេសនៅក្រុងភ្នំពេញ