អុញ! យក​​ចំណតរថ​យន្ត​​​​ ជា​​កន្លែង​​រួម​ភេទ​

ខេត្ត​កំពង់ស្ពឺ ៖ ​ទីតាំង​ចំណតរថយន្ត​​ថ្មី​​របស់​លោក​ឈួ​ន​ កំ​សាន្ត​ ​ដែល​កំពុង​តែ​មាន​ភាព​​រញ៉េរញ៉ៃ​ពី​សំណាក់​ក្រុម​អា​​ជីវ​ករចាស់​​ ដែល​មិន​ព្រម​ចូល​ទៅ​លក់​​ក្នុង​ទីនោះ ឥឡូវ​ក៏​​កំពុង​ក្លាយជា​ជម្រក​ក្មេង​ស្ទាវ​​រាត្រី​ចរណ៍​​ដើរ​មិន​ចូល​ផ្ទះ​​ និងយក​ធ្វើ​ជា​កន្លែង​ស្នាក់​អា​ស្រ័យ ​និង​រួម​​ភេទ​ ។

ទីតាំង​បេនឡានថ្មី​​នេះ​ ស្ថិត​ក្នុងភូមិ​សំណង់​សង្កាត់​រកា​​ធំ ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ ជា​របស់​លោក​ឈួ​ន​ កំ​សាន្ត ដែល​បាន​ចាក់​ដី​លុប​បឹង​​ទួល​គោក​យក​ ដើម្បី​បាន​ធ្វើ​ជា​បេនឡាន​ថ្មី​នេះ​ ដើម្បីដូរ​យក​ចំណត​រថយន្តចាស់ ។

លោក​ឣ​នុ​សេនីយ៍​ឯក​ធី ​ឆៃ ​មេ​បញ្ជាករ​កង​រាជអាវុ​ធ​ហត្ថ​ក្រុង​ច្បារមន​បាន​ឱ្យ​​ដឹង​ថា ​កាលពី​​ម៉ោង​៧​ព្រឹក​ថ្ងៃ​​ទី​២៣ ឧ​សភា​ ២០១៦ ថា ដោយ​ទទួល​ព័​ត៌​មាន​ថា​ មាន​ក្រុម​ក្មេង​ស្ទាវ​​ប្រុស​៣​ ស្រី​៣​នាក់​ បាន​ពពាក់ពពូន​គ្នា​​នៅ​តាម​តូប​ ក្នុងចំណត​​ខាងលើ ​និង​បាន​ប្រព្រឹត្ត​ឣំ​ពើ​អា​​នៅ​ទីនោះ​ផង ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​​​​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ឃើញ​ថា ​ក្មេង​ប្រុស​ស្រី​ទាំងនោះ​ ជា​ក្មេង​ដែល​ចូល​​ចិត្ត​ដើរ​លេង​តាម​ក្លិប​រា​ត្រី​នៅ​ពេល​យប់​ ។

លោក​ធី ​ឆៃ ​បន្ត​ថា ក្រោយសាក​​សួរ​ និង​ពិនិត្យ​ទៅ​ឃើញ​ថា​ ក្រុម​ក្មេង​ព​នេ​រ​ចរ​ទាំងនេះ​ មិន​មាន​ពាក់​ព័​ន្ធ​នឹង​គ្រឿងញៀន​ រូប​លោក​បាន​ធ្វើការ​ណែនាំ​​ឱ្យ​វិល​ចូល​លំនៅ​ឋាន​វិញ​ ដោយ​ហាមឃាត់​មិន​ឱ្យ​​យក​តូប​នៅ​ក្នុង​ចំណត​​នេះ​ ធ្វើ​ជា​កន្លែង​ស្នាក់​អា​​ស្រ័យ​ ដើម្បី​រួម​ភេទ​​ទៀត​​ឡើយ​ ។

មតិ​មហាជន​លើក​ឡើង​ថា ​ក្មេង​ទាំងនេះ​ សុទ្ធ​​តែ​ជា​ក្មេង​ដើរ​មិន​ចូល​ផ្ទះសម្បែង​​ឪពុក​ម្តាយ​និយាយ​ស្តី​ឣ​ប់​រំ​ណែនាំ​មិន​បាន​ឡើយ​ហើយ​ពួក​គេ​តែងតែ ​មក​ជួបជុំ​គ្នា​នៅ​ទី​នេះ​ ជា​រៀង​រាល់​យប់ ​នៅ​ពេល​ដែល​ចេញពី​ក្លិ​បរា​ត្រី​ម្តង​ៗ ​។ បើ​ថ្ងៃក្រោយ​សមត្ថកិច្ច​​មិន​មាន​វិធានការ​ទប់ស្កាត់​ទេ​ ទីតាំង​​ចំណត​រថយន្ត​របស់​លោក​ឧ​កញ៉ាឈួ​ន ​កំ​សាន្ត ​ដែល​ឣ​តី​ត​​ជា​បឹង​​ស្តុក​ទឹក ​ត្រូវ​បាន​លោក​ឈួ​ន

​កំ​សាន្ត ​ចាក់​ដី​លុប​យក​មក​ធ្វើ​ជាចំណត​រថយន្ត​នេះ​ ប្រាកដជា​ក្លាយជា​ជម្រក​​របស់​ក្រុម​ក្មេង​រាត្រី​ជាក់​ជា​មិន​ខាន​ឡើយ ​ព្រោះ​ភាគ​ច្រើន​ក្មេង​ទាំងនេះ​ សុទ្ធ​​តែ​ជា​ក្មេង​មិន​ស្តាប់​ដំបូន្មាន​​ឪពុក​ម្តាយ ​។

សូម​រំលឹក​ថា ​ក្រុម​ក្មេង​ប្រុស​ស្រី​ទាំងនេះ​ ក្រោយពី​​សួរនាំ​ទើប​ដឹង​ថា សុទ្ធ​តែ​ជា​ក្មេង​​ដែល​មាន​ឪពុក​ម្តាយ ​និង​ផ្ទះសម្បែង​នៅ​សង្កាត់​រកា​ធំ​នេះ​​ទាំង​​ឣ​ស់ ​។ សមត្ថកិច្ច​មិន​បាន​ប្រាប់​ឈ្មោះ​​របស់​ពួក​គេ​ឡើយ​ ដោយ​សម្អាង​​ថា ​មិន​មាន​ពាក់​ព័​ន្ធ​នឹង​បទល្មើស​ ។

គួរ​បញ្ជាក់​​ថា ​ទីតាំង​​ចំណត​រថយន្ត​​របស់​លោក​ឧក​ញ៉ា​ឈួ​ន​ កំ​សាន្ត នេះ​ កំពុង​តែ​ត្រូវ​បាន​ក្រុម​ឣា​ជីវ​ករចាស់​បដិសេធ​មិន​ព្រម​ចូល​លក់​​ក្នុង​នោះ​ឡើយ​ ដោយ​សម្អាង​​លើ​ហេតុផល​ផ្សេង​ៗ​ជា​ច្រើន ​ឣ្ន​ក​ខ្លះ​និយាយ​ថា ​មិន​ហា៑ន​ចូល​លក់​ទេ​ ព្រោះ​ជា​ដី​ទើប​ចាក់​ថ្មី​ហើយ​​​ចាក់​លើ​ផ្ទៃ​បឹង ​(​បឹង​ទួល​គោក​)​ទៀត​ផង ​។ ដោយសារ​តែ​មិន​មាន​ឣ្ន​ក​ចូល​ល​ក់​នេះ​ហើយ​ ទើប​ជា​ឱកាស​ល្ឣ​ សំរាប់​ក្រុម​ក្មេង​មិន​ចូល​ផ្ទះ​ទាំងនេះ​ យក​ធ្វើ​ជា​កន្លែង​ស្នាក់​អា​​ស្រ័យ​៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អុញ! យក​​ចំណតរថ​យន្ត​​​​ ជា​​កន្លែង​​រួម​ភេទ​

អុញ! យក​​ចំណតរថ​យន្ត​​​​ ជា​​កន្លែង​​រួម​ភេទ​

អុញ! យក​​ចំណតរថ​យន្ត​​​​ ជា​​កន្លែង​​រួម​ភេទ​

អុញ! យក​​ចំណតរថ​យន្ត​​​​ ជា​​កន្លែង​​រួម​ភេទ​

អុញ! យក​​ចំណតរថ​យន្ត​​​​ ជា​​កន្លែង​​រួម​ភេទ​

អុញ! យក​​ចំណតរថ​យន្ត​​​​ ជា​​កន្លែង​​រួម​ភេទ​