​សមត្ថកិច្ច​ជំនាញ​មិន​បង្ក្រាប ដេប៉ូ​ឈើ​ចែ​អូន ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​

ប្រ​ភ​ព័ត៌មាន​ពី​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​រាយការណ៍​ឲ្យ​ដឹង​នៅក្នុង​សប្តាហ៍​នេះ​ថា​ក្នុងស្រុក​កំពង់ស្វាយ មាន​បទល្មើស​ព្រៃឈើ​ជាច្រើន​ករណី ពិ​សេ​ករណី​ដេប៉ូ​ឈើ​ក្នុងស្រុក​មួយ​នេះ​ទទួល​ទិញ​ឈើ​ខុសច្បាប់​កែច្នៃ​លក់​ក្នុង​ខេត្តកំពង់ធំ និង​នាំចេញ​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​ដេប៉ូ​ឈើ​ក្នុងស្រុក​កំពង់ស្វាយ​នោះទេ ជាក់ស្តែង​ដេប៉ូ​ឈើ​របស់​ឈ្មួញ​ឈ្មោះ​ចែ​អូន បាន​ដឹកឈើ​ខុសច្បាប់​ចូល​ទាំងយប់​ទាំង​ថ្ងៃ តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បែរជា​ឆ្លើយថា​មិនដឹង​ទៅវិញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​អ្នករកស៊ី​ដឹកឈើ​ដាក់​ដេប៉ូ​របស់​ចែ​អូន​បាន​បង្ហើប​ឲ្យ​ដឹងថា ចែ​អូន​បើក​ដេប៉ូ​ទិញ​-​លក់​ឈើ​នេះ មិនដែល​ទិញ​ឈើ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រឹមត្រូវ​នោះទេ គឺ​ទិញ​តែ​ឈើ​គេ​ដឹក​តាម​គោយន្ត រថយន្ត​កូរ៉េ និង​រឺ​ម៉ក​ខុសច្បាប់​តែប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ចែ​អូន​នេះ​បាន​បង់លុយ​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​ប៉ះពាល់​ដេប៉ូ​ឈើ​ចែ​អូន​រាប់​ឆ្នាំ​មកហើយ​។​

លោក តុង យី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ត្រូវគេ​ដឹងថា​មាន​ផលប្រយោជន៍​រួមគ្នា​ជាមួយ​ដេប៉ូ​ទិញ​ឈើ​លេខ​២​មួយកន្លែង​ស្ថិតនៅ​ថ្នល់​បែក​ក្នុង​ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែលមាន​ថៅកែ​ឈ្មោះ​ចែ​អូន ។ ប្រជាពលរដ្ឋ​ស្រុក​កំពង់ស្វាយ បាន​បញ្ជាក់ថា​ដេប៉ូ​ឈើ​ចែ​អូន បានទទួល​ទិញ​ឈើ​ខុសច្បាប់​ទាំងយប់​ទាំង​ថ្ងៃ ក្រោម​ក្រសែភ្នែក​របស់​ម​ហា​ជន តែ​បែរជា​មន្ត្រី​ជំនាញ​មិនដឹង​ទៅវិញ ហើយ​ការឆ្លើយ​មិនដឹង​នេះ គឺ​គ្រាន់តែ​ជា​លេស​ឆ្លើយ​បិទបាំង​សកម្មភាព​ឃុបឃិត​របស់​មន្ត្រី​ពុក​រលួស​ឈ្មោះ តុង យី ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ពេល​ចូលមក​កាន់​មុខតំណែង​ជា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង លោក តុង យី ក៏​រង​ការ​រិះគន់ថា​មិន​ស័ក្តិសម​កាន់​មុខតំណែង​នេះដែរ ព្រោះ​លោក តុង យី ជា​មន្ត្រី​គ្មាន​សមត្ថភាព និង​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​ច្រើន​ករណី តែ​មិនគួរណា​រដ្ឋាភិបាល​បន្ត​ប្រើប្រាស់​មន្ត្រី​ខិលខូច​បែបនេះ​ឡើយ​៕

11830181_1628777834057871_236893173_n