លោក កែប កត់ រង​ការរិះគន់​រឿង​បើកដៃ​ឲ្យ​ឈ្មួញ​បន្ត​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​

បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុង​ខេត្តរតនគិរី ត្រូវបាន​គេ​ដឹងថា​មានការ​បើកដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ដូច​សព្វថ្ងៃនេះ​។ ជាក់ស្ដែង​រយៈពេល​ប៉ុន្មាន​កន្លងទៅនេះ​មាន​សេចក្ដីរាយការណ៍​ថា បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម និង​ច្រករបៀង​ភូមិ​ភិ នៅតែ​កើតឡើង​យ៉ាង​រាលដាល​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​រាលដាល​។​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង ទៅ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម និង​ច្រករបៀង​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ​។ រថយន្ត​ដែល​ឈ្មួញ​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​មានដូចជា ម៉ាក​ធុន​ដ្រា ឡិច​ស៊ី​ស ឡង់​គ្រឺ​ស័​រ និង​បា​ឡែ​ន​ជាដើម​។ ក៏ប៉ុន្តែ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ទាំង​នោះទេ គឺ​គេ​នៅ​បង្ក្រាប​តែ​ឈ្មួញ​ណា​ដែល​ហ៊ាន​គេចវេះ​មិន​បង់លុយ​ប៉ុណ្ណោះ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងស្រុក​អូ​រយ៉ា​ដាវ នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ពុំមាន​ការថយចុះ​នោះឡើយ​។

ប្រជា​សហគមន៍​ក្នុងស្រុក​អូ​រយ៉ា​ដាវ និង​សកម្មជន​ការពារ​ព្រៃឈើ បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រករបៀង​ភ្នំ​ក្រហម និង​ច្រករបៀង​ភូមិ​ភិ គឺមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ប្រចាំ​ច្រក​ទាំងនេះ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ និង​យោធា​វរ​ការពារ​ព្រំដែន​គោក​លេខ​១០២​។ ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ ទើប​ក្រុម​ឈ្មួញ​អាច​បន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ សុ​ក្រំ ផ្ចិត​ជាដើម ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​ដដែល បើទោះបី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ​នូវ​វិធានការ​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ប្រទេសជិតខាង​ក៏ដោយ​។ អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន គឺ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ព្រោះ​បើ​គ្មាន​ការ​បើកដៃ​ពី​លោក កែប កត់ ទេ​ឈ្មួញ​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​៕

dsds-321លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី d-phnom-500x281 d-phnom-1-500x281