មើលរឿងអាសអាភាសក្នុង ទូរសព្ទ Android ប្រយ័ត្នជួបរឿងស៊យធំ អ្នកជំនាញ ព្រមាន

មានកម្មវិធីអាសអាភាសជាច្រើននៅក្នុងប្រភេទទូរសព្ទ Android មានផ្ទុកមេរោគ ដែលវាអាចលួចទិន្នន័យ ឬប្រាក់ នេះបើតាមរបាយការណ៍ថ្មីបានបញ្ជាក់។

នៅក្នុងនោះបានឲ្យដឹងថា មានកម្មវិធីអាសអាភាសជាច្រើន ដែលអ្នកប្រើប្រាស់ទូរសព្ទ អាចទាញយកមកតម្លើងបានដោយមិនគិតប្រាក់ នៅក្នុង Google Play Store ហើយកម្មវិធីទាំងនោះ ក៏អាចបង្កើតជាមេរោគ។ នេះបើតាមអ្នកជំនាញ បានបង្ហាញឲ្យដឹងទៀតថា ដំបូងឡើង កម្មវិធីមេរោគទាំងនេះនឹង ចាក់សោរឬបិទ អ្នកប្រើប្រាស់ចេញពីឧបករណ៍របស់ពួកគេ ដើម្បីផ្ដល់ឱកាសឲ្យពួក hackers ចូលមកលួចទិន្នន័យ និងសូម្បីតែលុយពីក្នុងទូរសព្ទ។ នៅក្នុងនោះ អ្នកស្រាវជ្រាវផ្នែកសន្ដិសុខ Dell លោក  Alex Dubrovsky បាននិយាយឲ្យដឹងថា ពួក hackers ទាំងនោះ បានប្រើប្រាស់រូបភាព កុនអាសអាភាសមកចែកចាយ ដើម្បីធ្វើការលួចបន្លំពីអ្នកប្រើប្រាស់ឧបករណ៍ទាំងនោះ ដែលពួកយើងបានរកឃើញ ជាង ១០០កម្មវិធីខុសៗគ្នា ដែលមានផ្ទុកមេរោគ និងសង្ស័យថា អ្នកបង្កើតកម្មវិធីទាំងនេះ បានត្រៀមលក្ខណៈជាស្រេចក្នុងការធ្វើវាឲ្យ កាន់តែធំឡើង។ នៅក្នុងនោះ មេរោគទាំងនោះចែកចាយតាមរយៈកម្មវិធីអាសអាភាស ដែលតម្លើងមិនគិតប្រាក់ និងជាពិសេសទៅលើទូរសព្ទ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការចាស់

ទន្ទឹមនឹងនេះ Google និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ បានព្យាយាមធ្វើប្រព័ន្ធរបស់ពួកគេឲ្យទាន់សម័យ (update) ដើម្បីការពារ ប្រឆាំងនឹងមេរោគដែលកំពុងតែគំរាមគំហែងនេះ។ លោក Dubrovsky បាននិយាយបន្ថែមនៅក្នុងថា យោងទៅតាមអ្វីដែលបង្ហាញនេះ វាគ្រាន់តែជាយុទ្ធនាការដំបូងប៉ុណ្ណោះ ហើយវានឹងកាន់តែវិវឌ្ឍន៍ច្រើនជាងនេះ៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

ទាក់ទិននឹងរឿងអាសអាភាសនេះ កាលពីខែសីហា ឆ្នាំ២០១៥ ក៏មានករណីនិស្សិតប្រុសម្នាក់ មើលរឿងអាសអាភាសនៅក្នុងថ្នាក់រៀន ដោយភ្លេចដោតកាស បានធ្វើឲ្យផ្អើលអស់សិស្សមួយថ្នាក់។ គួររំលឹកថា សិស្សប្រុស ជនជាតិអូស្ត្រាលី ដែលមិនត្រូវបាន គេស្គាល់ឈ្មោះម្នាក់ នៃសកលវិទ្យាល័យ New South Wales ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្តា្រលី បានអង្គុយ យ៉ាងស្ងៀមស្ងាត់ នៅក្នុងថ្នាក់រៀន ហើយបានស្តាប់កាស ដែលគាត់ស្មានតែ ដោតចូលទៅក្នុងកុំព្យូទ័រ រួចហើយនោះ។

ប៉ុន្តែនៅរំពេចនោះ ស្រាប់តែលឺសំលេង ដ៏រោលរាល ស្រើបស្រាល និងដង្ហក់ ចេញពីឃ្លីបវីដេអូ ក្នុងកុំព្យូទ័រ របស់សិស្សកំហូចនោះ ខណៈពេលដែល គូ្រកំពុងតែពន្យល់មេរៀន នៅក្នុងថ្នាក់រៀន ដែលមានសិស្ស រាប់រយនាក់ ធ្វើឲ្យសិស្សទាំងអស់ ផ្ទុះសំណើចយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ សិស្សកំហូចរូបនោះ បានងឿងឆ្ងល់ ជាខ្លាំង ថាហេតុអ្វី បានជាសិស្សដទៃទៀត នាំគ្នាសើចបែបនេះ ខណៈចម្ងល់ត្រូវបាន បកស្រាយ បន្ទាប់ពីគេ បានទាញខ្សែកាស ហើយដឹងថា ខ្លួនភ្លេចដោតកាស ចូលទៅក្នុងកុំព្យូទ័រ។

ភ្លាមៗនោះ គាត់ក៏បានព្យាយាមដោតកាស ចូលទៅក្នុងកុំព្យូទ័រ ពីរ-បីដងដែរ មុនពេលដែលគាត់ សម្រេចចិត្ត បិទកុំព្យូទ័រ ហើយដើរចេញ ពីថ្នាក់រៀន ទាំងក្តីអាម៉ាស។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មើលរឿងអាសអាភាសក្នុង ទូរសព្ទ Android ប្រយ័ត្នជួបរឿងស៊យធំ អ្នកជំនាញ ព្រមាន
រូបតំណាង

មើលរឿងអាសអាភាសក្នុង ទូរសព្ទ Android ប្រយ័ត្នជួបរឿងស៊យធំ អ្នកជំនាញ ព្រមាន
រូបភាពនិស្សិតប្រុស ដែលត្រូវបានមិត្ដរួមថ្នាក់សម្លឹងមើល បន្ទាប់ពីបង្កឲ្យមានរឿងដ៏អាម៉ាស