៣ ចំណុចរបស់ LG K10 ដ៏គួរឲ្យចាប់អារម្មណ៍បំផុត

LG K10 ជាទូរសព្ទស្មាតហ្វូនស៊េរី ចុងក្រោយគេបង្អស់របស់ LG ដែលបានមកដល់ប្រទេសកម្ពុជា។ ហើយ LG K10 នេះពិតជា មានគុណសម្បត្តិពិសេសៗជាច្រើន ដែលនឹងបង្កើតនូវបទពិសោធន៍ថ្មីៗ សំរាប់អតិថិជនទាំងអស់គ្នា។ គុណសម្បត្តិទាំង 3 ដែលគួរអោយចាប់អារម្មណ៍ បំផុតរបស់ LG K10 សំរាប់អ្នកទាំងអស់គ្នា ។

• កាមេរ៉ារបស់ LG K10 គឺអាចចាប់យករូបភាពបានយ៉ាងរហ័សទាន់ចិត្ត ដោយលោកអ្នកគ្រាន់តែ យកម្រាមដៃទៅប៉ះលើអេក្រង់ ដើម្បីថតរូបភាពណាមួយដែលលោកអ្នកពេញចិត្ត ក្នុងរយៈពេលត្រឹម តែមួយវីនាទីប៉ុណ្ណោះវាពិតជាមានភាពងាយស្រួយសំរាប់អ្នកដែលចូលចិត្តថតរូប ហើយរឹតតែពិសេលចំពោះកាមេរ៉ាខាងមុខរបស់ LG K10 ពេលដែលលោកអ្នកថតរូប(Selfie)នៅពេលយប់ ឬ នៅទីកន្លែកងងឹត គឺកាមេរ៉ាខាងមុខរបស់ LG K10 មាន Flash ដែលជំនួយពន្លឺក្នុង ការថតរូបដែលធ្វើអោយរូបភាពរបស់លោកអ្នកកាន់តែស្រស់ស្អាត ថែមទៀតផង។ 

• ទំហំអេក្រង់ធំ 5.3 អ៊ីញ ជាប្រភេទអេក្រង់ IPS HD ដែលជួយអោយ អេក្រង់ភ្លឺទោះបីលោកអ្នកកំពុងមើលកម្មវិធីណា មួយស្ថិតនៅក្រាមពន្លឺថ្ងៃក៏ដោយ ហើយវាពិតជាសាកសមណាស់សំរាប់ ប្រភេទស្មាតហ្វូនស៊េរីថ្មីរបស់LG ដែលមានតម្លៃក្រោម 200 ដុល្លា ហើយព្រមទាំងងាយស្រួយមើល លេងហ្គេម នឹង ការកំសាន្តផ្សេងៗទៀតផង។ 

• ស្រោមទូរសព្ទ (Clean Up Quick Cover) របស់ LG K10 មានភាពងាយស្រួយបំផុត លោកអ្នក មិនចាំបាច់បើកសំបកស្រោម ទូរសព្ទនោះទេ គឺលោកអ្នកអាចមើលម៉ោង មើលប្រអប់សារ ការហៅចូល និង លើកទូរសព្ទបាននៅលើស្រោម ទូរសព្ទតែម្ដង។
មិនតែប៉ុណ្ណោះ LG K10 គឺជាស្មាតហ្វូនស៊េរីថ្មី ដែលកំពុងពេញនិយម សំរាប់អ្នកដែលចូលចិត្តប្រើប្រាស់ស្មាតហ្វូន ព្រោះLG K10 ល្អទាំងរូបរាង ទាំង អេក្រង់ធំ ស៊ីម2 ថ្មកាន់បានយូរ ហើយព្រមទាំងមានតម្លៃសមរម្យមិនចាញ់ស៊េរីស្មាតហ្វូន នានាដែលមានតម្លៃក្រោម 250 ដុល្លា នោះឡើយ ។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៣ ចំណុចរបស់ LG K10 ដ៏គួរឲ្យចាប់អារម្មណ៍បំផុត

៣ ចំណុចរបស់ LG K10 ដ៏គួរឲ្យចាប់អារម្មណ៍បំផុត

៣ ចំណុចរបស់ LG K10 ដ៏គួរឲ្យចាប់អារម្មណ៍បំផុត