ឥឡូវអតិថិជនអាចកុម្ម៉ងទិញ សាមសុង Galaxy S7 edge ពណ៌ផ្កាឈូក មាសបានហើយ

ពេលនេះអតិថិជន អាចប្រើទូរស័ព្ទសាមសុងដែលមានរូបរាងកាន់ តែស្រស់ស្អាតប្លែក និងកាន់តែស៊ីវីល័យ ជាមួយ Galaxy S7 edge ពណ៌ផ្កាឈូកមាសព្រមទាំងមានការថែមជូនដ៏ច្រើន សន្ធឹកសន្ធាប់។

អតិថិជន ដែលកុម្ម៉ង់ ទិញទូរស័ព្ទសាមសុង Galaxy S7 edge ពណ៌ផ្កាឈូកមាសចាប់ពីថ្ងៃ22 ខែ ឧសភា រហូតដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ2016 នឹងទទួលបានប័ណ្ណទិញទំនិញដែលមានទឹកប្រាក់ រហូតដល់ទៅ 100 ដុល្លា សម្រាប់ការទិញផលិតផល Charles & Keit ឬ Pedro ហើយមានបន្ថែមជូននូវស៊ីម Cellcard ដែលមានទឹកប្រាក់ 360ដុល្លា និងអ៊ីនធឺណិត 3GB។ ម្យ៉ាងវិញទៀតអតិថិជនក៏អាចទិញ ទូរស័ព្ទនេះដោយបង់រំលស់ជាមួយធនាគារឯកទេស AEON ។

នៅទីក្រុងភ្នំពេញអតិថិជនអាច កុម៉្មង់ទិញទូរស័ព្ទ Galaxy S7 edge ពណ៌ផ្កាឈូកមាសតាម ហាងលក់ផលិតផល អេឡិចត្រូនិចមួយចំនួនដែលមានដូចជា៖ ហាងKLDផ្សារធំថ្មី ហាងKLDផ្លូវមុនីវង្សទល់មុខអគារភ្នំពេញថៅវើ ហាងKLDផ្លូវមុនីវង្សក្បែរស្តុបបូកគោ ហាងអប្សារាផ្សារដេប៉ូ និងហាងNikaសាខាបូកគោ។ ចំណែកឯអតិថិជននៅខេត្តបាត់ដំបងអាចធ្វើការ កុម៉្មងទិញនៅហាងNika ខេត្តបាត់ដំបងផងដែរ។ 

អតិថិជនដែល ធ្វើការកុម៉្មងទិញអាចមកទទួលយកទូរស័ព្ទបាននៅថ្ងៃទី 1 មិថុនា ឆ្នាំ 2016 ។
ទូរស័ព្ទពណ៌ផ្កាឈូកមាសនេះ មានពណ៌ស្រស់ស្អាតបែបធម្មជាតិ ហើយធ្វើឲ្យមានអារម្មណ៍ថាងាយ ស្រួលប្រើប្រាស់។ ផ្ទៃរបស់ទូរស័ព្ទទាំងមូលភ្លឺរលោងចិញ្ចែងចិញ្ចាចប្រៀបទៅ នឹងកញ្ចក់ដែលព័ទ្ធជុំវិញ។
ទូរស័ព្ទ Galaxy S7 edge ពណ៌ផ្កាឈូកមាសនេះ ក៏ដូចជាទូរស័ទ្ទ Galaxy S7 និង S7 edge ដែលសុទ្ធតែអាចការពារការជ្រាបទឹកដោយមានប្រព័ន្ធការពារនៅ ខាងក្នុងទូរស័ព្ទតែម្តង។ ចំណែកឯ Galaxy S7 edge មានដាក់នូវshortcut ដែលលោកអ្នកអាចប្រើអុីម៉ែល ថតselfie ថតpanorama និងប្រើកម្មវិធីផ្សេងៗបានយា៉ង សាមញ្ញភ្លាមៗ។
សាមសុង Galaxy S7 និង Galaxy S7 edge សាកថ្មបានលឿន ទេាះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះទៅទៀត វាមានកន្លែងដាក់សុីមពីរ ហើយអ្នកអាចបន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB ពេលដែលប្រើ សីុមតែមួយ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឥឡូវអតិថិជនអាចកុម្ម៉ងទិញ សាមសុង Galaxy S7 edge ពណ៌ផ្កាឈូក មាសបានហើយ

ឥឡូវអតិថិជនអាចកុម្ម៉ងទិញ សាមសុង Galaxy S7 edge ពណ៌ផ្កាឈូក មាសបានហើយ

ឥឡូវអតិថិជនអាចកុម្ម៉ងទិញ សាមសុង Galaxy S7 edge ពណ៌ផ្កាឈូក មាសបានហើយ