Louis van Gaal​ សន្យា​មួយ​ម៉ាត់​នេះ​ តើ​អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​ Man Utd​ ស្ងប់ចិត្ត​ខ្លះ​ទេ?​

Louis van Gaal គ្រូបង្វឹករបស់ Manchester United ត្រូវបានប្រិយមិត្តអ្នកគាំទ្ររបស់ក្លឹប ស្រែកហ៊ោឌឺដង ចាប់តាំងពីពេលដែលលោកចាប់ផ្ដើម និងបញ្ចប់ការថ្លែងសន្ទរកថា សម្រាប់ការប្រកួតចុងក្រោយប្រចាំរដូវកាល នៅទឹកដី Old Trafford។

គ្រូបង្វឹករូបនេះបានដើរចូលទីលាន ក្រោយពេលចប់ការប្រកួតដែលទទួលជ័យជំនះ៣ទល់នឹង១ លើក្រុម Bournemouth ដើម្បីធ្វើការនិយាយទាក់ទងនឹងរឿងផ្សេងៗ សម្រាប់ថ្ងៃចុងក្រោយនៃរដូវកាលនៅទឹកដីរបស់ខ្លួន ដែលនេះគឺជាប្រពៃណីមួយទៅហើយរបស់ក្លឹប តែទោះបីជាយ៉ាងនេះក្ដី លោកត្រូវបានទទួលស្វាគមន៍យ៉ាងសោះកក្រោះ ក្នុងនោះមានដូចជាការចំអក និងទះដៃឌឺដងជាដើម។

យ៉ាងណាមិញ ក្នុងនោះក៏នៅតែមានប្រិយមិត្តមួយចំនួននៅគាំទ្រដល់រូបលោកផងដែរ ហើយជាមួយនឹងបរិយាកាសលាយឡំគ្នានេះ លោក Van Gaal បានធ្វើការអរគុណដល់ប្រិយមិត្ត សម្រាប់ការគាំទ្រពេញមួយរដូវកាលនេះ ហើយទន្ទឹមគ្នានោះលោកបានធ្វើការសន្យាថា លោកនឹងនាំយកពានរង្វាន់ FA Cup មក Old Trafford វិញ សម្រាប់ជំនួបជាមួយ Crystal Palace នៅថ្ងៃសៅរ៍ខាងមុខនេះ។

ក្នុងនោះលោកបាននិយាយថា “សូមថ្លែងអំណរគុណសម្រាប់ការគាំទ្រគ្រប់ស្ថានភាពទាំងអស់ មិនថាទីណាដែលយើងលេងនោះទេ គឺអ្នកទាំងអស់គ្នាមិនដែលធ្វើឲ្យយើងខកចិត្តនោះឡើយ។ ឥឡូវនេះយើងចង់នាំយក FA Cup មកវិញ សម្រាប់អ្នកទាំងអស់គ្នា ដែលអ្នកទាំងអស់គ្នាពិតជាសក្ដិសមទទួលបានវាណាស់។ សូមអរគុណ”។

Louis van Gaal​ សន្យា​មួយ​ម៉ាត់​នេះ​ តើ​អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​ Man Utd​ ស្ងប់ចិត្ត​ខ្លះ​ទេ?​ Louis van Gaal​ សន្យា​មួយ​ម៉ាត់​នេះ​ តើ​អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​ Man Utd​ ស្ងប់ចិត្ត​ខ្លះ​ទេ?​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Louis van Gaal​ សន្យា​មួយ​ម៉ាត់​នេះ​ តើ​អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​ Man Utd​ ស្ងប់ចិត្ត​ខ្លះ​ទេ?​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កីឡា  ព័ត៌មាន
Tags: