Nacho ថា​៖” ឈ្នះ​ Champions League ជា​វិធី​ល្អ​បំផុត​ដើម្បី​បិទ​មាត់​ Gerard Pique

ខ្សែការពាររបស់ Real Madrid កីឡាករ Nacho បាននិយាយថា ការឆ្លើយតបដ៏សាកសមបំផុតទៅកាន់ការបញ្ចេញមតិយោបល់របស់ Gerard Pique គឺឈ្នះ Champions League ឲ្យបាន។

ខ្សែការពារ Barcelona បាននិយាយអំពីការប្រកួតផ្ដាច់ព្រ័ត្រក្នុងពាន Copa Del Rey ជាមួយ Sevilla កាលពីថ្ងៃអាទិត្យហើយពេលនោះរូបគេក៏បានរិះគន់ថា Real Madrid យកចិត្តទុកដាក់ទៅលើការបង្កើតភាពយន្តជាងគេការខិតខំដើម្បីឈ្នះពាន (they care more about making films than winning trophies)។

Real Madrid បានរបូតពាន La liga ឲ្យទៅ Barca ប៉ុន្តែពួកគេនៅសល់ពានធំប្រចាំទ្វីបអឺរ៉ុប Champions League មួយទៀតដោយត្រូវជួបក្រុមគូរប្រជែងរួមទីក្រុង Atletico Madrid ហើយនេះ ជាការជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រម្ដងទៀតក្រោយពេលធ្លាប់បានប៉ះគ្នាកាលពីពីរឆ្នាំមុន។

Nacho បាននិយាយថា នេះជាវិធីតែមួយគត់ដែលអាចបិទមាត់ Pique កុំឲ្យនិយាយទៀតបាននោះគឺការឈ្នះពានក្នុងទីក្រុង Milan នាកីឡដ្ឋាន San Siro នៅថ្ងៃទី២៨។” គាត់ចូលចិត្តនិយាយណាស់ ប៉ុន្តែខ្ញុំមិនចូលចិត្តអញ្ចឹងនោះទេ វិធីឆ្លើយតបតែមួយគត់គឺឈ្នះ Champions League ” សម្ដី Nacho។

ខ្សែការពាររូបនេះបានបន្តទៀតថា៖” ខ្ញុំមិនយល់ហេតុអ្វីបានជាគាត់និយាយដូច្នេះទេ ពេលដែលយើងខំប្រឹងឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៨ឧសភាហើយនោះ។”

កីឡាកររបស់ Real Madrid រូបនេះត្រូវបានដកចេញ ពីបញ្ជីកីឡាកររបស់លោក Vicente Del Bosque ដែលត្រៀមធ្វើដំណើរទៅបារាំងក្នុងពាន Euro 2016 ហើយគាត់បង្ហាញចំណាប់អារម្មណ៍ថា អន់ចិត្តដែរដែលអត់មានឈ្មោះ។

“ កាលពីដំបូងខ្ញុំស្មានថាមានឈ្មោះក្នុងបញ្ជីដែរ។ ខ្ញុំតែងតែខិតខំធ្វើការធ្ងន់រាល់ៗឆ្នាំ ប៉ុន្តែខ្ញុំពិតជាអន់ចិត្តដែរដែលគ្មានឈ្មោះទៅនឹងគេ តែយ៉ាងណាខ្ញុំសប្បាយចិត្ត ដោយសារតែខ្ញុំមានភារកិច្ចសំខាន់លេងឲ្យក្រុមនៅប៉ុន្មានថ្ងៃខាងមុខទៀត។”

Nacho ថា​៖” ឈ្នះ​ Champions League ជា​វិធី​ល្អ​បំផុត​ដើម្បី​បិទ​មាត់​ Gerard Pique Nacho ថា​៖” ឈ្នះ​ Champions League ជា​វិធី​ល្អ​បំផុត​ដើម្បី​បិទ​មាត់​ Gerard Pique

ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Nacho ថា​៖” ឈ្នះ​ Champions League ជា​វិធី​ល្អ​បំផុត​ដើម្បី​បិទ​មាត់​ Gerard Pique已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កីឡា  ព័ត៌មាន
Tags: