Liverpool ​ចាញ់​ Sevilla ​យប់មិញ​ទាំង​មិន​អស់ចិត្ត​ (វីដេអូ)​

Sevilla បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Europa League ជាលើកទីបី ហើយរាប់ទៅគឺបីឆ្នាំជាប់គ្នា ក្រោយពេលបានប្រកួតទទួលជ័យជំនះលើ Liverpool នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងលទ្ធផល៣ទល់នឹង១។

Liverpool បានធ្វើការនាំមុខមុន ដោយ Daniel Sturridge នៅនាទី៣៥ តែត្រូវបានតាមស្មើវិញនៅនាទីទី៤៦ ដោយកីឡាករ Kevin Gameiro របស់ Sevilla ហើយទន្ទឹមគ្នានោះមើលទៅ Liverpool ហាក់ដូចជាបាក់ទម្រង់ខ្លាំង ដោយបានបណ្ដាលឲ្យ Sevilla រកបានពីរគ្រាប់ភ្លាមៗ ក្នុងរយៈពេលត្រឹមតែ៦នាទីប៉ុណ្ណោះ (នាទី៦៤ និងនាទី៧០) ដោយកីឡាករ Coke។

លទ្ធផលនេះបានរក្សាដល់ចប់ការប្រកួត ហើយ Sevilla បានក្លាយជា ម្ចាស់ពានរង្វាន់ UEFA Europa League ឆ្នាំ២០១៦ តែទោះបីជាយ៉ាងនេះក្ដី គ្រូបង្វឹករបស់ Liverpool លោក Jurgen Klopp បានបង្ហាញការមិនពេញចិត្ត ចំពោះអាជ្ញាកណ្ដាលសម្រាប់ការកាត់ក្ដីខុសមួយចំនួន ក្នុងនោះមានដូចជាការមិនពិន័យបាល់ប៉េណាល់ទី នៅនាទីទី១២ដែលកីឡាករ Sevilla បានប្រព្រឹត្តកំហុសលើ Firmino ជាដើម។

Liverpool ​ចាញ់​ Sevilla ​យប់មិញ​ទាំង​មិន​អស់ចិត្ត​ (វីដេអូ)​ Liverpool ​ចាញ់​ Sevilla ​យប់មិញ​ទាំង​មិន​អស់ចិត្ត​ (វីដេអូ)​ Liverpool ​ចាញ់​ Sevilla ​យប់មិញ​ទាំង​មិន​អស់ចិត្ត​ (វីដេអូ)​ Liverpool ​ចាញ់​ Sevilla ​យប់មិញ​ទាំង​មិន​អស់ចិត្ត​ (វីដេអូ)​ Liverpool ​ចាញ់​ Sevilla ​យប់មិញ​ទាំង​មិន​អស់ចិត្ត​ (វីដេអូ)​ Liverpool ​ចាញ់​ Sevilla ​យប់មិញ​ទាំង​មិន​អស់ចិត្ត​ (វីដេអូ)​

ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Liverpool ​ចាញ់​ Sevilla ​យប់មិញ​ទាំង​មិន​អស់ចិត្ត​ (វីដេអូ)​已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កីឡា  ព័ត៌មាន
Tags: