កំណត់ត្រា​កាន់កាប់​ជាង​១០​ឆ្នាំ​របស់​ Cristiano Ronaldo​ ត្រូវ​បាន​បំបែក​​ដោយ​យុវជន​១៨​ឆ្នាំ​

កីឡាករ Renato Sanches របស់ Bayern Munich បានបំបែកកំណត់ត្រាដែលកាន់កាប់ដោយ Cristiano Ronaldo អស់រយៈពេលជាង១២ឆ្នាំ ដោយក្លាយជាកីឡាករក្មេងជាងគេបំផុត ដែលត្រូវបានកោះហៅចូលលេងឲ្យជម្រើសជាតិព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍ EURO 2016 ខាងមុខនេះ។

នៅត្រឹមអាយុ១៨ឆ្នាំ និង១០ខែ Sanches បានបំបែកកំណត់ត្រា ក្លាយជាកីឡាករក្មេងជាងគេបំផុត ដែលបានចូលលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលកំណត់ត្រានេះត្រូវបានកាន់កាប់ដោយ Ronaldo កាលពីគេមានអាយុ១៩ឆ្នាំ និង៤ខែ ហើយចូលលេងជួយព័រទុយហ្គាល់នៅ EURO 2004។

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះទើបតែចូលលេងឲ្យឈុតធំ Benfica នៅរដូវកាលនេះតែប៉ុណ្ណោះ តែបានក្លាយជាកីឡាករដ៏សំខាន់ប្រចាំក្រុម ហើយបានជួយក្រុមលើកពាន Primeira Liga នារដូវកាលនេះទៀតផង។ កាន់តែពិសេសនោះគឺមកទល់ពេលនេះ រូបត្រូវបានទិញដោយ Bayern Munich ក្នុងតម្លៃដ៏គួរឲ្យកត់សម្គាល់ទៀតផង គឺ៣៥លានអឺរ៉ូ។

កំណត់ត្រា​កាន់កាប់​ជាង​១០​ឆ្នាំ​របស់​ Cristiano Ronaldo​ ត្រូវ​បាន​បំបែក​​ដោយ​យុវជន​១៨​ឆ្នាំ​ កំណត់ត្រា​កាន់កាប់​ជាង​១០​ឆ្នាំ​របស់​ Cristiano Ronaldo​ ត្រូវ​បាន​បំបែក​​ដោយ​យុវជន​១៨​ឆ្នាំ​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • កំណត់ត្រា​កាន់កាប់​ជាង​១០​ឆ្នាំ​របស់​ Cristiano Ronaldo​ ត្រូវ​បាន​បំបែក​​ដោយ​យុវជន​១៨​ឆ្នាំ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កីឡា  ព័ត៌មាន
Tags: