Coach Lee ​បារម្ភ​ខ្លាំង​ខ្លាច​កូន​ក្រុម​មិនអាច​​ចូលរួម​គ្រប់​ចំនួន​​​​

កីឡា៖ ទន្ទឹមនឹងនឹងថ្ងៃប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិកម្ពុជាកាន់តែខិតជិតចូលមកដល់ ដើម្បីត្រៀមប្រកួតជាមួយ ក្រុមបាល់ទាត់ចិនតៃវ៉ាន ក្នុងពាន់បាត់ទាត់ប្រចាំតំបន់អាស៊ី (AFC Asian Cup 2019) ក៏ដូចជាការប្រកួតមិត្តភាពអន្តរជាតិជាក្រុមជម្រើសជាតិ ទីម័រ នៅសប្តាហ៍ក្រោយនេះ លោក Lee Tae Hoon បានបារម្ភខ្លួនកូនក្រុមខ្លួនដែលលោកបានកោះហៅនោះ ចូលរួមមិនបានគ្រប់ចំនួន។

Coach Lee បាននិយាយថា៖ ” ខ្ញុំសង្ឃឹមថាកូនក្រុមរបស់ខ្ញុំ ទាំង២៥នាក់និងមានវត្តមានទាំងអស់ នៅថ្ងៃទី២៣ខានស្អែកនេះ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមជួបទីម័រក៏ដូចជាចិនតៃវ៉ាន់ “។ នេះយោងតាមហ្វេសប៊ុកផ្លូវការរបស់គ្រូបង្វឹកជម្រើសជាតិកម្ពុជា។

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឈុតធំកម្ពុជារូបនេះលើកឡើងទៀតថា លោកសង្ឃឹមថាកីឡាករទាំងអស់ដែលលោកបានកោះហៅនោះ នឹងមានវត្តមានទាំងអស់គ្នាសម្រាប់ក្រុមជម្រើសជាតិ ខណៈដែលការហ្វឹកហាត់នៅមិនដល់៣ថ្ងៃទៀតនោះទេ។

លោក Lee បានបន្ថែមទៀតថា លោកពិតជាបារម្ភ ខណៈ ដែលកូនក្រុមសំខាន់ៗរបស់លោកត្រូវលេងក្នុងលីគកំពូលកម្ពុជា ដូចជាក្នុងថ្ងៃនេះជាដើម គឺ ក្រុមបឹងកេត ត្រូវប៉ះ ព្រះខ័នរាជស្វាយរៀង ដែលជាការប្រកួតដ៏សំខាន់របស់ពួកគេ ហើយអ្វីដែលលោកបារម្ភខ្លាំងបំផុតនោះ គឺ ខ្លាចកីឡាករទាំងនោះមានរបួស ភ្នំពេញក្រោន ការពារជាតិ ណាហ្កាក្ដី គួរតែប្រយ័ត្ន ព្រោះថាក្លឹបធំៗទាំង៥នេះ ភាគច្រើនគឺជាបណ្ដុំ កីឡាករ Keyplayer សំខាន់ៗ៕

Coach Lee ​បារម្ភ​ខ្លាំង​ខ្លាច​កូន​ក្រុម​មិនអាច​​ចូលរួម​គ្រប់​ចំនួន​​​​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Coach Lee ​បារម្ភ​ខ្លាំង​ខ្លាច​កូន​ក្រុម​មិនអាច​​ចូលរួម​គ្រប់​ចំនួន​​​​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កីឡា  ព័ត៌មាន
Tags: