អ្នកចុះ​ឈ្មោះចូលរួម​វទិវា​រត់​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ភ្នំពេញ​​កើន​ដល់​ជាង​១​ពាន់​១​រយ​នាក់​​​​ ​​​

កីឡា៖ សម្រាប់ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង គិតត្រឹម ពេលនេះមានជនបរទេសចំនួន២៧ប្រទេសដែលមានចំនួនប្រមាណ១៥០នាក់បានចុះឈ្មោះរត់រួចហើយ ចំពោះជនជាតិខ្មែរវិញ ក៏មានជាង១ពាន់នាក់ហើយដែរ។ នេះបើយោងតាមប្រសាសន៍លោកសែម ផល្លា ដែលជាអ្នកចាត់ចែកមួយរូបសម្រាប់ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញលើកទី៦។
ថ្លែងក្នុងសន្និសិទកាសែតនាព្រឹកថ្ងៃទី២៣ ខែឧសភានេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា  នៅថ្ងៃទី១២មិថុនាខាងមុខនេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុននឹងត្រូវបិទរយៈពេល ២ទៅ៣ម៉ោង ដើម្បីប្រារព្ធទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញលើកទី៦នេះ ។
ឯកឧត្តមបន្តថាសម្រាប់ការចុះឈ្មោះនោះនឹងចាប់ផ្ដើមធ្វើនៅមុខព្រះបរមរាជវាំង នៅថ្ងៃទី៦មិថុនាឆ្នាំ២០១៦ ហើយនៅថ្ងៃទី៩-១០-ទី១១ ខែឧសភា ឆ្នាំ២០១៦នឹងមានការចែកអាវ -លេខដល់អ្នកចូលរួមនៅមុខព្រះបរមរាជវាំង។ រីឯផ្លូវសម្រាប់រត់ ត្រូវបានពិនិត្យនិងកំណត់រួចហើយ គឺរត់២១គីឡូម៉ែត្រ តាមបណ្តោយផ្លូវដងទន្លេសាប និងត្រឡប់មកវិញតាមផ្លូវបណ្តាយដងទន្លេមេគង្គ ។
ឯកឧត្តមបន្ថែមថា ក្រៅពីរត់២១គីឡូម៉ែត្រគឺមានរត់ ១០គីឡូម៉ែត្រ និង រត់កំសាន្ដសប្បាយ៣គីឡូម៉ែត្រ ហើយគ្រប់វិញ្ញាសាទាំងអស់គឺចេញដំណើរពីមុខព្រះបរមរាជវាំងនិងបញ្ចប់មុខព្រះបរមរាជវាំងដែរ។ កាលពីឆ្នាំ២០១៥មានអ្នកចូលរួមរត់ជាង៤ពាន់នាក់ តែសម្រាប់ឆ្នាំនេះគេជឿថាចំនួនអ្នកចូលរួមនឹងមានការកើនឡើង។
ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិអូឡាំពិកបានត្រៀមផ្ដល់លុយចំនួន១០.០០០ដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា គឺ៥.០០០ដុល្លារ លុយកាលពីឆ្នាំទៅដែលមានក្នុងដៃរួចទៅ ហើយនោះ ឯ៥.០០០ដុល្លារទៀតគឺលុយដែលមកពីរត់ឆ្នាំនេះ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី ៦នេះបានធ្វើឡើងក្នុងវគោលបំណងអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីព្រះវររាជ មាតានរោត្តមុនីនាថសីហនុ និងអបអរទិវាអូឡាំពិកលើកទី១២២ ជាពិសេសរត់ដើម្បីទីក្រុងស្អាត ទីក្រុងបៃតង ហើយទិវារត់ប្រណាំងនេះក៏មានគោលដៅប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទៀតផង៕
អ្នកចុះ​ឈ្មោះចូលរួម​វទិវា​រត់​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ភ្នំពេញ​​កើន​ដល់​ជាង​១​ពាន់​១​រយ​នាក់​​​​ ​​​ អ្នកចុះ​ឈ្មោះចូលរួម​វទិវា​រត់​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ភ្នំពេញ​​កើន​ដល់​ជាង​១​ពាន់​១​រយ​នាក់​​​​ ​​​
ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • អ្នកចុះ​ឈ្មោះចូលរួម​វទិវា​រត់​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ភ្នំពេញ​​កើន​ដល់​ជាង​១​ពាន់​១​រយ​នាក់​​​​ ​​​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កីឡា  ព័ត៌មាន
Tags: