កម្មទាន់ហន់! អណ្ដើកហក់មកខាំចិញ្ចើម ក្រោយពីកាត់វាជា ២កំណាត់ (មានវីដេអូ)

ចិន៖ បុរសម្នាក់លស់ព្រលឹងជាខ្លាំង នៅពេលដែលអណ្ដើកមួយក្បាល ដែលគាត់កាត់ជាពីរកំណាត់ទៅហើយ បែរជានៅអាចមកវាយប្រហារគាត់ បានយ៉ាងលឿននោះ។

នេះបើតាមការចុះផ្សាយ ដែលមិនបានបង្ហាញពីអត្តសញ្ញាណរបស់បុរសនេះ បានឲ្យដឹងថា បុរសនេះបានអង្គុយកាន់អណ្ដើកមួយកំណាត់ និងដាក់ក្បែរមុខរបស់គាត់ ដែលភ្លាមៗនោះ ក៏មានហេតុការណ៍នេះកើតឡើងតែម្ដង។ យ៉ាងណាមិញ មិនមានការពន្យល់លំអិតណាមួយ ទាក់ទងនឹងរឿងមួយនេះទេ តែយើងអាចសង្កេតឃើញថា ផ្នែកមួយកំណាត់ក្រោមនៃសត្វអណ្ដើកនេះ គឺនៅលើដី ហើយមួយកំណាត់លើរបស់អណ្ដើកត្រូវបាន បុរសនេះកាន់ជាប់នឹងផ្ទៃមុខ ដែលវានៅមានសមត្ថភាពការពារខ្លួន ដោយខាំចិញ្ចើមរបស់បុរសនេះ យ៉ាងស្អិតរមួត។ ដើម្បីអាចដោះវាចេញបាន ស្ដ្រីម្នាក់នៅក្បែរនោះបានប្រើរបស់ម្យ៉ាង ដូចជា ទួណឹវីស មកឆ្កឹះចេញ ខណៈដែលចិញ្ចើមរបស់បុរសនេះ មានឈាមហូរចេញមកផងដែរ។

គួរបញ្ជាក់ថា វីដេអូនេះថតឡើង នៅក្នុងផ្សារមួយកន្លែងនៃ ភូមិមួយក្នុងប្រទេសចិន ដែលជាទីកន្លែងនៃការដោះដូរទំនិញ រវាងអ្នកលក់និងអ្នកទិញ។

ទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីការជួយសង្គ្រោះបុរសខាងលើ ដែលត្រូវអណ្ដើកខាំចិញ្ចើម៖

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

គួរបញ្ជាក់ថា អណ្ដើកជាប្រភេទសត្វស្លូត និងចេះជួយគ្នាទៅវិញទៅមក ដូចជាវីដេអូមួយដែលខ្មែរឡូតធ្លាប់បានចុះផ្សាយ ដែលបង្ហាញពី ។ យ៉ាងណាមិញ វីដេអូខ្លីនេះថតឡើងនៅក្នុងតៃវ៉ាន់ ហើយវីដេអូនេះពិតជាអាច ធ្វើឲ្យប្រិយមិត្ដមានអារម្មណ៍ ប្លែក និងមានគំនិត មួយផ្សេងទៀត ដែលគ្រាន់តែ ជាសត្វអណ្ដើក ដែលជាសត្វមានសកម្មភាព យឺតៗ តែវាអាច ជួយសត្វអណ្ដើក មួយក្បាល ផ្សេងទៀត ដែលកំពុងតែ ផ្ងារជើង ឡើងលើ មកឲ្យត្រលប់ ដូចសភាពដើមវិញ។

ចង់ដឹង ថាតើអណ្ដើកចិត្ដល្អ មួយក្បាលនោះជួយ អណ្ដើក ដែលកំពុងតែជួបអាសន្ន យ៉ាងណា សូមទស្សនាវីដេអូ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មទាន់ហន់! អណ្ដើកហក់មកខាំចិញ្ចើម ក្រោយពីកាត់វាជា ២កំណាត់ (មានវីដេអូ)