បុរសម្នាក់ទៀតហើយ តែលើកនេះផ្ទុះបែកអណ្តាត ក្រោយពីជក់បារីអេឡិចត្រូនិច

អាមេរិក៖ គួរអោយសោកស្តាយ បុរសវ័យជំទង់ម្នាក់ដែលត្រូវបាន រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់ថ្នាក់ធ្លុះបែកអណ្តាត និងបែកធ្មេញ ដោយសារតែរូបគេបានជក់បារីអេឡិចត្រូនិច។

បើតាមប្រភព បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ Brandon Barbero ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ ក្នុងទីក្រុង New York សហរដ្ឋអាមេរិក ក្រោយពីរូបគេ បានជក់បារីអេឡិចត្រូនិច ឬហៅថា E-cigarette ផ្ទុះបែកពេញមាត់រួចមក។

ប្រភពបន្តថា បុរសរងគ្រោះខាងលើ រងរបួសជាទម្ងន់ រហូតដល់ផ្ទុះបែបអណ្តាត ហើយធ្មេញរបស់គាត់ស្ទើរតែបែកខ្ទេចទាំងស្រុង និងមានរលាកភ្លើងលើដៃផងដែរ។ ដោយឡែកខណៈដែលហេតុការណ៍នោះកើតឡើង Brandon គឺនៅផ្ទះតែម្នាក់ឯងតែប៉ុណ្ណោះ ដែលដំបូងឡើយរូបគាត់បានចាប់ផ្តើមយកឧបករណ៍នោះ (បារីអេឡិចត្រូនិច) ដាក់ចូលក្នុងមាត់លើអណ្តាត ហើយចុចប៊ូតុងដើម្បីជក់ តែសំណាងមិនល្អស្រាប់តែវាផ្ទុះតែម្តង។

បើតាមសម្តីរបស់បុរសរងគ្រោះ Brandon Barbero បានឲ្យដឹងថា «មុនពេលដែលវាផ្ទុះនោះ ដំបូងខ្ញុំបានចាប់ចុចប៊ូតុងវាដើម្បីជក់ ហើយស្រាប់តែឃើញអណ្តាតភ្លើងពណ៌លឿងឆេះចេញមក រួចក៏ផ្ទុះតែម្តង ដែលធ្វើឲ្យខ្ញុំភ័យស្លន់ស្លោរ ទម្លាក់វាចោលមកលើកម្រាលឥដ្ឋតែម្តង»។

យ៉ាងណាមិញ បើតាមសម្តីស្រ្តីជាម្តាយរបស់ Brandon មានលើកឡើងប្រាប់ខាងសារព័ត៌មានថា «មូលហេតុយ៉ាងដូច្នេះ ក៏ដោយសារតែ ផ្ទុះថ្មបញ្ចេញចំហាយទឹក របស់បារីអេឡិចត្រូនិច ព្រោះកាលណាថ្មនោះផ្ទុះនៅខាងក្នុងហើយ អ្វីៗដែលនៅក្នុងមាត់នោះក៏វាផ្ទុះបែកដូចគ្នា»។

បច្ចុប្បន្ន Brandon នៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ។

គួរបញ្ជាក់ដែរថា បារីអេឡិចត្រូនិច ឬ E-cigarette នេះ វាដំណើរការដោយថ្មពិល និងហួតដោយទឹកនៅខាងក្នុង ជាធម្មតាវាផ្ទុកទៅដោយ ជាតិនីកូទីន ដែលអ្នកប្រើប្រាស់ធ្វើការជក់វា៕ 

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកដែរថា នេះមិនមែនជាលើកទីមួយឡើយ ដែលមានមនុស្សស្លាប់ និងរងរបួសដោយសារតែ ការប្រើប្រាស់បារីអេឡិចត្រូនិច ឬ E-cigarette។ ដោយឡែក នៅក្នុងហោប៉ៅខោរបស់ខ្លួន។

បើតាមប្រភពបានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Owensboro ខណៈពេលដែលលោក Josh Hamilton ឈរចាំបង់ប្រាក់ ចំណាយទៅលើថ្លៃអាហាររបស់គាត់។

នៅក្នុងវីដេអូដែលថតបានដោយកាម៉េរាសុវត្ថិភាព បង្ហាញឲ្យឃើញថា លោក Hamilton ឈរលើកខោហើយលូកដៃចូលក្នុងហោប៉ៅ ទំនងជាយកលុយចេញឲ្យអ្នកលក់ តែសំណាងអាក្រក់ បារីអេឡិចត្រូនិច ដែលនៅក្នុងហោប៉ៅរបស់គាត់ បានផ្ទុះធ្វើឲ្យរូបគាត់ ភ័យស្លន់ស្លោរត់ចេញមកក្រៅតែម្តង។ សំណាងល្អដែលបុគ្គលិកនៅទីនោះបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់បានទាន់ពេល និងបានបញ្ជូនគាត់ ទៅមន្ទីរពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ។

Hamilton បានសរសេរនៅលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់គាត់ថា “ខ្ញុំសង្ឃឹមថា​គ្រូពេទ្យ នឹងមិនធ្វើការវះកាត់ លើស្បែករលួយនេះទៅចុះ”​ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត