មិនដឹងជាមានរឿងអី ស្ទុះមកវ៉ៃគ្នា ដូចកីឡាកាស ដាល់យកៗ (មានវីដេអូ)

ស្កុតឡេន ៖ គួរឲ្យអាណិតដល់នារីម្នាក់ ដែលត្រូវបានក្មេងស្រីជំទង់អសីលធម៌ម្នាក់ បានវាយតប់យ៉ាងចាស់ដៃ នៅទីសាធារណៈ។

តាមរយៈវីដេអូឃ្លីបមួយ ទំនងជាថតដោយបក្សពួកជនបង្កហេតុបានធ្វើការបង្ហោះចូលទៅក្នុងបណ្តាញសង្គម ដែលបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់ក្មេងស្រីវ័យជំទង់ ដ៏សែនទំនើងម្នាក់ បានស្ទុះហក់ចូលវាយតប់ទៅលើនារីម្នាក់ទៀត ខណៈដែរកំពុងឈរនិយាយគ្នាសុខៗ នៅក្បែរមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Goasgow ប្រទេសស្កុតឡេន ត្រង់ចំណុចផ្លូវប្រសព្វ Argyle និង Buchanan Street ដែលគេជឿជាក់ថាអាចបណ្តាលមកពី ទាស់ពាក្យសំដីគ្នាតិចតួច ទើបបណ្តាលឲ្យមានរឿងយ៉ាងដូច្នេះកើតឡើង។

តាមរយៈ ខ្សែអាត់វីដេអូឃ្លីបនោះទៀតសោត គេសង្កេតឃើញថា ក្មេងស្រីដែលជាជនដៃដល់ បានដាល់មុខចំៗ និងចាប់បោចសក់នារីរងគ្រោះ រួមទាំងលើកជង្គង់អុកចំផ្ទៃមុខរបស់នាងថែមទៀតផង។

យ៉ាងណាមិញ ក្រោយពីវីដេអូឃ្លីប បានសាយភាយពេញបណ្តាញផ្សព្វផ្សាយសង្គមរួចមក មានការចែករំលែកតៗគ្នាយ៉ាងច្រើនផងដែរ។ ប្រភពបានឲ្យដឹងថា បច្ចុប្បន្នប៉ូលិសនៅស្កុតឡេន កំពុងតែធ្វើការស៊ើបអង្កេត ទៅលើករណីមួយនេះផងដែរ៕  

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកករណីស្រដៀងគ្នានេះដែរ ហេតុការណ៍ថ្មីមួយ បង្កឲ្យមានភាពភ្ញាក់ផ្អើល ដល់អ្នកដំណើរផ្សេងទៀត ដោយសារតែអ្នកបើកបរខាងរថយន្ត និងអ្នកបើកបរខាងម៉ូតូ មិនចេះអធ្យាស្រ័យគ្នា ជិះប្រជែងពេញដងផ្លូវ មិនតែប៉ុណ្ណោះទៀតផង។

វីដេអូឃ្លីបនេះផងដែរ ត្រូវបានបង្ហោះចូលក្នុងបណ្តាញទំនាក់ទំនងសង្គម ដោយម្ចាស់គណនីឈ្មោះ Spicy Weiner ថតបានសកម្មភាពរវាងម៉ូតូ និងរថយន្តជិះអឿរៀងៗខ្លួន ជ្រែចុះជ្រែឡើង ពេញដងផ្លូវ​​ ដោយមិនខ្វល់ពីគ្រោះថ្នាក់ខ្លួនឯង និងអ្នកធ្វើដំណើរដទៃឡើយ។

គួរបញ្ជាក់ដែរថា​ គេមិនដឹងច្បាស់ថាភាគីទាំងសងខាង មានបញ្ហា ឬទំនាស់អ្វីឲ្យពិតប្រាកដឡើយ ទើបបណ្តាលឲ្យមានហេតុការណ៍យ៉ាងដូច្នេះកើតឡើង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនដឹងជាមានរឿងអី ស្ទុះមកវ៉ៃគ្នា ដូចកីឡាកាស ដាល់យកៗ (មានវីដេអូ)

មិនដឹងជាមានរឿងអី ស្ទុះមកវ៉ៃគ្នា ដូចកីឡាកាស ដាល់យកៗ (មានវីដេអូ)

មិនដឹងជាមានរឿងអី ស្ទុះមកវ៉ៃគ្នា ដូចកីឡាកាស ដាល់យកៗ (មានវីដេអូ)

មិនដឹងជាមានរឿងអី ស្ទុះមកវ៉ៃគ្នា ដូចកីឡាកាស ដាល់យកៗ (មានវីដេអូ)