ស្តែងពេកហើយ! ស្រាតចូលទៅក្នុងទ្រុង ឲ្យសត្វតោស៊ី ដើម្បីធ្វើអត្តឃាត ផ្អើលមនុស្សក្នុងសួនសត្វឆោឡោ តែចុងក្រោយ… (មានវីដេអូ)

ស៊ីលី៖ បុរសអាក្រាតកាយម្នាក់ ប៉ុនប៉ងធ្វើអត្តឃាត ដោយលួចចូលទៅក្នុងទ្រុង ដែលជាជម្រកចិញ្ចឹមសត្វតោ បានត្រូវសត្វតោធ្វើការវាយប្រហារខាំញក់ញី តែចុងក្រោយអាចរួចផុតពីសេចក្តីស្លាប់ទាំងដង្ហើមចង្រិត។

យ៉ាងហោចណាស់សត្វតោ២ក្បាលត្រូវបានបាញ់សម្លាប់ ដើម្បីជួយជីវិតបុរសគិតខ្លី វ័យ២០ឆ្នាំម្នាក់ ដែលបានលបលួចចូលទៅក្នុងទ្រុងសត្វតោដោយខ្លួនឯង ក្នុងគោលបំណងឲ្យសត្វតោខាំស៊ី កាលពីថ្ងៃសៅរ៍ ទី២១ ឧសភា ២០១៦ ម្សិលមិញ។ នេះបើតាមការអះអាងពីមន្ត្រីមានសមត្ថកិច្ចប្រចាំទីក្រុង សានឌីអេហ្គូ នៃប្រទេសស៊ីលី (Chile)។

បុរសវ័យក្មេងខាងលើ ត្រូវគេស្គាល់ឈ្មោះថា Franco Luis Ferrada Roman ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយកើតហេតុដើម្បីសង្គ្រោះជីវិតផងដែរ។

បើយោងតាមសម្តីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា «បុរសនោះបានផ្លោះឡើងពីខាងលើចូលទៅក្នុងទ្រុងដែលជាកន្លែងហាមឃាត់។ ហើយនៅពេលគេចូលទៅដល់ភ្លាម សត្វតោមិនទាន់ចាប់អារម្មណ៍ និងមិនទាន់វាយប្រហារភ្លាមៗដែរ។ ក្រោយមក គេស្រាតសម្លៀកបំពាក់ចេញអស់ ដើម្បីទាក់ទាញសត្វតោ និងបានស្អែកខ្លាំងៗដាក់សត្វតោ នូវពាក្យពេចន៍មួយចំនួនទាក់ទងនឹងសាសនា។ សត្វតោបានចាប់ផ្តើមវាយប្រហារលើគេ តែក្រោយមកបន្តិច សត្វតោក៏ឈប់ និងទំនងជាប្រឡែងលេងជាមួយចំណីរបស់ខ្លួនវិញម្តង»។

អ្នកនាំពាក្យសួនសត្វកើតហេតុ បានថ្លែងថា «ការបាត់បង់សត្វតោ២ក្បាល ញីមួយ ឈ្មោលមួយ ពិតជាប៉ះពាល់ដល់សួនសត្វរបស់យើងខ្លាំងណាស់។ តែយ៉ាងណា យើងត្រូវតែសម្រេចចិត្តធ្វើដូច្នេះ ព្រោះជីវិតមនុស្សមានសារៈសំខាន់ជាង»។

នៅពេលកើតហេតុ គេបានដឹងថាមានក្មេងៗនៅទីនោះផងដែរ ប៉ុន្តែត្រូវបានអាណាព្យាបាលពួកគេ បិទភ្នែកមិនឲ្យមើលឃើញទិដ្ឋភាពគួរឲ្យតក់ស្លុតទាំងនោះទេ ខណៈដែលអ្នកទេសចរ កំពុងទស្សនាសួនសត្វចាប់ផ្តើមផ្អើលស្រែកឆោឡោ នៅពេលឃើញមានមនុស្សស្រាតននោលគោក នៅក្នុងទ្រុងជាមួយសត្វតោដូច្នេះ។

យ៉ាងណាមិញ មានមតិមួយចំនួនពីសំណាក់អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត បានបញ្ចេញភាពសោកស្តាយចំពោះការបាត់បង់ជីវិតសត្វតោ ជាជាងអាណិតបុរសគិតខ្លីរូបនោះផងដែរ៕ ប្រសិនបើប្រិយមិត្តខ្មែរឡូតវិញ ស្ថិតក្នុងស្ថានភាពបែបនេះ នឹងសម្រេចចិត្តបែបណាទៅវិញ?

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្តែងពេកហើយ! ស្រាតចូលទៅក្នុងទ្រុង ឲ្យសត្វតោស៊ី ដើម្បីធ្វើអត្តឃាត ផ្អើលមនុស្សក្នុងសួនសត្វឆោឡោ តែចុងក្រោយ... (មានវីដេអូ)

ស្តែងពេកហើយ! ស្រាតចូលទៅក្នុងទ្រុង ឲ្យសត្វតោស៊ី ដើម្បីធ្វើអត្តឃាត ផ្អើលមនុស្សក្នុងសួនសត្វឆោឡោ តែចុងក្រោយ... (មានវីដេអូ)

ស្តែងពេកហើយ! ស្រាតចូលទៅក្នុងទ្រុង ឲ្យសត្វតោស៊ី ដើម្បីធ្វើអត្តឃាត ផ្អើលមនុស្សក្នុងសួនសត្វឆោឡោ តែចុងក្រោយ... (មានវីដេអូ)