ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯក​ទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី

១-​ក្តី​រំពឹង​៖ ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី​មិន​ធ្លាប់​ឈ្នះ​សោះ​ក្នុង​ព្រឹ​តិ្ត​ការណ៍ World Cup 2014​។ ក្រុម​ជម្រើសជាតិ​នេះ​មានការ​រីក​ចម្រើន​ឡើង​វិញ​ចាប់តាំងពី​អតីត​គ្រូបង្វឹក​លោក​Fabio Capello ចាកចេញ​កាលពី​ខែកក្កដា ឆ្នាំ​មុន ដោយ​ជំនួស​ដោយ​លោក Leonid Slutsky ដើម្បី​ពង្រឹង​ការ​ការពារ​ជាមួយនឹង​កីឡាករ​ក្នុង​ក្រុម ហើយ​គ្រូបង្វឹក​រូប​នេះ​ក៏​បាន​ដឹកនាំ​ក្លិប PFC CSKA ក្នុង​ទីក្រុង Moscow ផង​ដែរ ។

ចំពោះ​ក្រុម​ខ្សោយ​ជាង​រុ​ស្ស៊ី យល់​ថា រុ​ស្ស៊ី​ហាក់ដូចជា​ខ្លាំង​ជាង​ក្រុម​របស់​ខ្លួន ព្រមទាំង​គិត​ថា​រុ​ស្ស៊ី​ជា​ឧបសគ្គ​សម្រាប់​ក្រុម​គេ​ផង​ដែរ​។ ពិត​ណាស់​វា​ប្រាកដជា​ពិបាក​ព្រោះ​កីឡាករ​របស់​រុ​ស្ស៊ី​ខ្លះ​ក៏​ខ្លាំង​ៗ​ដែរ នៅ​ពេល​ដែល​កីឡាករ​ទាំងនោះ​ចូល​លេង​ក្នុង​លី​ក​របស់​រុ​ស្ស៊ី​(​ដូច​ជា​កីឡាករ​Alexander Kerzhakov) ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​គ្រូបង្វឹក​លោក Slutsky មាន​កិត្តិយស​មួយ​កម្រិត​ថែម​ទៀត​។

២-​លទ្ធផល​ល្អ​៖ ជា​ម្ចាស់​ជើងឯក​SovietUnion​ឆ្នាំ​១៩៦០ និង​ក្រុម​ចុង​ក្រោយ​ឆ្នាំ ១៩៦៤, ១៩៧២ និង​១៩៨៨ ។ រុ​ស្ស៊ី​បាន​ឈាន​ជើង​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០០៨ ហើយ​ពេល​នេះ​ក៏​លេង​បាន​ល្អ ដែរ​។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ គឺ​កីឡាករ Sergei Lgnashevich អាយុ​៣៦​ឆ្នាំ​។ ខ្សែបម្រើ​ក្លិប CSKA រូប​នេះ​បាន​ជួយ​រុ​ស្ស៊ី​ឱ្យ​មាន​៥​ពិន្ទុ​ក្នុង​តារាង​ផង​ដែរ ខណៈ​ដែល​លោក​បាន​ចូល​លេង ។

៤-​គ្រូបង្វឹក​៖ លោក Leonid Slutsky ត្រូវ​បាន​ផ្តល់​រង្វាន់​សម្រាប់​ការ​ជួយ​ដល់​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី​ក្នុង​ការ​ប្រកួត Euro 2016 ជាមួយនឹង​កិច្ចសន្យា​រហូត​ដល់​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​។ កាលពី​អាយុ​១៩​ឆ្នាំ លោក Slutsky ធ្លាប់​បាន​ឡើង​ទៅ​ជួយ​ឆ្មា​មួយ​ក្បាល​ដែល​ជាប់​នៅ​លើ​ដើមឈើ តែ​ជា​អកុសល​លោក​ក៏​បាន​ធ្លាក់ បណ្តាល​ឱ្យ​មាន​របួស​ជង្គង់ ទើប​លោក​សម្រេច​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ពី​ពេល​នោះ​មក ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖
-​អ្នកចាំទី​៖ Igor Akinfeev (CSKA Moscow), Yuri Lodigin (Zenit Saint Petersburg) ។
-​ខ្សែការពារ​៖ Sergei Ignashevich (CSKA Moscow), Vasili Berezutski (CSKA Moscow), Yuri Zhirkov (Zenit Saint Petersburg), Aleksei Berezutski (CSKA Moscow), Dmitri Kombarov (Spartak Moscow), Dmitri Torbinski (Krasnodar), Igor Smolnikov (Zenit Saint Petersburg), Oleg Kuzmin (Rubin Kazan)​។

-​ខ្សែបម្រើ​៖ Roman Shirokov (Captain) (CSKA Moscow), Igor Denisov (Dynamo Moscow), Alan Dzagoev (CSKA Moscow), Denis Glushakov (Spartak Moscow),  Aleksandr Samedov (Lokomotiv Moscow), Oleg Shatov (Zenit Saint Petersburg), Aleksei Ionov (Dynamo Moscow), Pavel Mamayev (Krasnodar), Aleksandr Golovin (CSKA Moscow), Oleg Ivanov (Terek Grozny), Dmitri Tarasov (Lokomotiv Moscow) ។

-​ខ្សែប្រយុទ្ធ​៖ Aleksandr Kerzhakov (Zürich), Aleksandr Kokorin (Zenit Saint Petersburg), Artyom Dzyuba (Zenit Saint Petersburg), Fyodor Smolov (Krasnodar)៕