គូស្នេហ៍​កីឡាករ Vardy របស់​ក្លិប​Leicester City​ទាត់​បាល់​ចូល​ទី​ទាំង​ពាក់​ស្បែកជើង​កែង​ចោត

នាង​Becky Nicholson គូស្នេហ៍​ដ៏​ស្រស់​ស្អាត​របស់​កីឡាករ​Jamie Vardy ខ្សែប្រយុទ្ធ​ក្លិប​Leicester City ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស បាន​បង្ហាញ​ជំនាញ​ពី​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​បាន​យ៉ាង​ល្អ ។

ទីភ្នាក់ងារ​ព័ត៌មាន Mirror ឱ្យ​ដឹង​ថា ទោះបីជា​គូស្នេហ៍​របស់​នាង​ទាត់​បាល់​ប៉េ​ណា​ល់​ទី​មិន​ចូល​ក្នុង​ការ​ប្រកួត​ប្រឺ​មី​ញេ​លី​ក​យកឈ្នះ​ក្លិប​Everton3-1 កាលពី​ស​ប្ដា​ហ៍​មុន​ក៏​ដោយ ក៏​នាង​Nicholson អាយុ​៣៤​ឆ្នាំ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា នាង​មាន​សមត្ថភាព​ទាត់​បាល់​បញ្ចូល​ទី ទោះបីជា​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ក្រហម​រឹប​រាង រួម​ទាំង​ពាក់​ស្បែកជើង​កែង​ចោត​ក៏​ដោយ ក៏​អាច​រត់​ទាត់​បាល់​ឆ្លងកាត់​ការ​ចាប់​របស់​គូស្នេហ៍​ជា​អ្នកចាំទី​បាន​យ៉ាង​ល្អ​ដែរ ៕