ខ្សែបម្រើ​Juventus របួស​ត្រូវ​ឈប់​សម្រាក​រហូត​ដល់​ចុងឆ្នាំ​2016

Claudio Marchisio ខ្សែបម្រើ​ក្លិប​Juventus​នៅ​Calcio Serie A អីុតា​លី អាច​គ្មាន​ឱកាស​ចូល​លេង​រយៈពេល​យូរ​ដល់​ចុងខែ​វិច្ឆិកា ដោយសារ​របួស​ជង្គង់ ។

យោង​តាម​របាយ​ការណ៍​កាលពី​ថ្ងៃ​ទី​១៦ ឧសភា កន្លង​មក បញ្ជាក់​ថា កីឡាករ​ក្រុម​ជម្រើសជាតិ​អីុតា​លី​អាយុ​៣០​ឆ្នាំ​រូប​នេះ បាន​រង​របួស​ជង្គង់​ក្នុង​ពេល​ប្រកួត​ជាមួយ​ក្លិប​Palermo​ កាលពី​ខែ​មេសា និង​ចូល​វះកាត់​របួស ទើប​រូបគេ​ខក​ខានមិនបាន​ចូលរួម​ប្រារព្ធ​ពិធី​លើក​ពាន​ជើងឯក​របស់​ក្លិប កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មក ស្រប​ពេល​កាសែត​ក្នុងស្រុក​សរសេរ​ថា អាការ​របួស​របស់​គេ​អាច​ធ្ងន់ធ្ងរ​ជាង​ការ​ព្យាករ​ទៅ​ទៀត ៕