ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯក​ទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់

១-​ក្តី​រំពឹង​៖ កាលពី World Cup នៅ​ប្រទេស​ប្រេ​ស៊ី​ល អា​ល្លឺ​ម៉​ង់​អាច​រក​គ្រាប់​បាល់​បាន​៣៦​គ្រាប់​នៅ​ក្នុង​វគ្គ​ជម្រុះ ប៉ុន្តែ​សម្រាប់ Euro 2016 នេះ​រកបាន​តែ​២៤​គ្រាប់​ប៉ុណ្ណោះ។​ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​អតីត​ម្ចាស់​ជើងឯក​ពិភពលោក​អា​ល្លឺ​ម៉​ង់​មាន​ពិន្ទុ​លើស​ប៉ូ​ឡូញ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងនេះ​ក្តី អា​ល្លឺ​ម៉​ង់​នឹង​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​នៅ​ពេល​ប្រកួត​ក្នុង​ប្រទេស​បារាំង​បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ដៃគូ​ជាមួយ​ប្រទេស​ជិតខាង​ម្តងទៀត​នៅ​ក្នុង​ពូ​ល​។ ទាំង​អ្នកចាំទី ខ្សែបម្រើ និង​ខ្សែប្រយុទ្ធ សុទ្ធតែ​ជា​កីឡាករ​ឆ្នើម ជាមួយ​ខ្សែការពារ​វ័យក្មេង​តែ​មានបទពិសោធន៍​ច្រើន​ក្នុង​ការ​ប្រកួត នឹង​ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​កាន់តែ​មាន​ប្រៀប​លើ​គូប្រកួត ។ អា​ល្លឺ​ម៉​ង់​ជា​ម្ចាស់​ជើងឯក​ពិភពលោក ប៉ុន្តែ​ពួក​គេ​បាន​ចាញ់​ប៉ូ​ឡូញ និង​សាធារណរដ្ឋ​អៀរ​ឡង់ ក្នុង​វគ្គ​ជម្រុះ​ទៅ​វិញ ។

យើង​កំពុង​តែ​ឆ្ងល់​ថា​តើ​អា​ល្លឺ​ម៉​ង់​បាន​ឈ្នះ World Cup ដោយសារ​តែ​គ្រូបង្វឹក​លោក Joachim Low ឬ​ក៏​ព្រោះតែ​កីឡាករ​នីមួយ​ៗ​លេង​បាន​ល្អ? ទោះបីជា​យ៉ាងណា បញ្ហា​របស់​ខ្សែប្រយុទ្ធ​មួយ​រូប​នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ ។

២-​លទ្ធផល​ល្អ​៖ ជា​ម្ចាស់​ជើងឯក​ក្នុង​ឆ្នាំ ១៩៧២ និង​១៩៨០ (​អា​ល្លឺ​ម៉​ង់​ខាងលិច​) និង​ក្នុង​ឆ្នាំ​១៩៩៦ ។ ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ឆ្នាំ ២០១២ ដែល​ពេល​នោះ​អា​ល្លឺ​ម៉​ង់​បាន​ចាញ់​អីុ​តា​លី​ក្នុង​លទ្ធផល​២-១ ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ កីឡាករ Thomas Muller និង​អតីត​ខ្សែប្រយុទ្ធ​ក្លិប Bayern Munich កីឡាករ Miroslav Klose ដែល​កីឡាករ​រូប​នេះ​រក​គ្រាប់​បាល់​បាន​៩​គ្រាប់​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​៩​លើក ។

៤-​គ្រូបង្វឹក​៖ លោក Joachim Low ដែល​បាន​រក​ជ័យជម្នះ​ឱ្យ​អា​ល្លឺ​ម៉​ង់​ក្នុង​ក្របខ័ណ្ឌ Euro ១៩៩៦​និង​ក្នុង​ព្រឹត្តិការណ៍ World Cup ២០១៤ បន្ទាប់​ពី​លោក​បាន​ខិតខំ​បង្ហាត់​ក្រុម​របស់​លោក​អស់​ពេល​ជា​ច្រើន​ឆ្នាំ ។

គ្រូបង្វឹក​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ​បាន​បន្ត​ចុះ​កិច្ចសន្យា​ថ្មី​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ​២០១៨ ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
 (​បណ្តោះអាសន្ន​)៖
-​អ្នកចាំទី​៖ Manuel Neuer (Bayern Munich), Bernd Leno (Leverkusen), Marc-André ter Stegen (Barcelona), Kevin Trapp (Paris SG)​។

-​ខ្សែការពារ​៖ Shkodran Mustafi (Valencia), Jonas Hector (Köln), Sebastian Rudy (Hoffenheim), Mats Hummels (Dortmund), Emre Can (Liverpool), Matthias Ginter (Dortmund), Antonio Rüdiger (Roma), Jonathan Tah (Leverkusen) ។

-​ខ្សែបម្រើ​៖ Sami Khedira (Juventus), Mesut Özil (Arsenal), André Schürrle (Wolfsburg), Lukas Podolski (Galatasaray), Marco Reus (Dortmund), Thomas Müller (Bayern Munich), Toni Kroos (Real Madrid), Christoph Kramer (Leverkusen), Julian Draxler (Wolfsburg), Karim Bellarabi (Leverkusen) ។

-​ខ្សែប្រយុទ្ធ​៖ Mario Götze (Bayern Munich), Mario Gómez (Beşiktaş), Kevin Volland (Hoffenheim) ៕