Sevilla បំបែក​កំណត់​ត្រា​គ្រង​ជើងឯក Europa League ៣​ជំនាន់​ជាប់​ៗ​គ្នា

ក្តី​ស្រមៃ​របស់​ហង្ស​ក្រហម Liverpool ក្នុង​ការ​ដណ្តើម​ជើងឯក Europa League រដូវ​កាល ២០១៥-២០១៦ ត្រូវ​បាន​រលាយ​ខ្សុល​ទៅ​វិញ​នៅ​តង់​ទី​២​ដោយ​ថ្វី​ជើង​កីឡាករ Sevilla Kevin Gameiro នៅ​នាទី​ទី​៤៦ និង​កីឡាករ Andujar Coke នៅ​នាទី​ទី​៦៤ និង​៧០ ។

ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ​Europa League 2015-2016 កាលពី​រាត្រី​ថ្ងៃ​ពុធ​កន្លង​ទៅ​រវាង​ក្លិប Sevilla និង Liverpool ដោយ​Sevilla​បាន​បំបាក់​គូប្រកួត​របស់​ខ្លួន​ដែល​ស្រេកឃ្លាន​ជ័យជម្នះ​ខ្លាំង​ក្នុង​លទ្ធផល ៣-១ ។ នេះ​ជា​ជ័យជម្នះ​លើក​ទី​៥​ក្នុង​ក្របខ័ណ្ឌ Europa League ចាប់តាំងពី​រដូវ​កាល ២០០៥-២០០៦​មក តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ Sevilla បាន​បំបែក​កំណត់​ត្រា​ថ្មី​ដោយ​បាន​គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក Europa League ៣​ជំនាន់​ជាប់​ៗ​គ្នា​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ និង​ជា​ក្លិប​ទី​២​បន្ទាប់​ពី​ក្លិប Bayern ដែល​គ្រង​តំណែង​ម្ចាស់​ពាន European Cups ៣​ជំនាន់​ជាប់​ៗ​គ្នា​កាលពី​ឆ្នាំ​១៩៧៤ ដល់​១៩៧៦ ។

សូម​បញ្ជាក់​ថា នេះ​ជា​ការ​បរាជ័យ​លើក​ទី​៥​របស់​គ្រូបង្វឹក​ក្លិប Liverpool លោក Juergen Klopp ដែល​បាន​ចាញ់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ។ ជាមួយ​គ្នា​នេះ​ដែរ Liverpool ក៏​មិន​មានឱកាស​ចូល​លេង European Football នៅ​រដូវ​កាល​ក្រោយ​ឡើយ ។

ជ័យជម្នះ​នេះ​បាន​បើកផ្លូវ​ឱ្យ Sevilla ចូល​លេង​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​ផង​ដែរ ៕