ដំណើរ​ឆ្ពោះទៅ​យូ​រ៉ូ​២០១៦ របស់​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន

១. ក្តី​រំពឹង​៖ ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន​បាន​ជាប់​ក្នុង​កំណត់​ត្រា​ខាង​ការពារ​បាន​ល្អ​ក្នុង​វគ្គ​ជម្រុះ​កន្លង​មក (​ដោយ​គេ​ស៊ុត​ចូល​តែ​៥​គ្រាប់​ក្នុង​ការ​ប្រកួត​១២​លើក​)​និង​ព្យាយាម​រារាំង​គូប្រកួត ព្រមទាំង​អាច​ធ្វើ​ឱ្យ​កីឡាករ Yevhen Konoplyanka និង Andriy Yarmolenko ឆ្លៀតឱកាស​រក​គ្រាប់​បាល់​បាន​ផង​ដែរ ។

អ៊ុយ​ក្រែ​ន​ទើបតែ​បាន​ចូលរួម​ប្រកួត​២​ដង​ប៉ុណ្ណោះ​ក្នុង​ចំណោម​ការ​ប្រកួត​ធំ​ៗ​ទាំង​១១​លើក ចាប់តាំងពី​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​ភាព​ពី​សហភាព​សូ​វៀត ។ ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន​មានឱកាស​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ។

ខណៈ​ដែល​អា​ល្លឺ​ម៉​ង់​រំពឹង​ថា​ខ្លួន​នឹង​ឈ្នះ​ក្នុង​ពូ​ល​C​នេះ អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​ដណ្តើម​យក​លេខ​២ ជាមួយ​ប៉ូ​ឡូញ​ផង​ដែរ ។ អ៊ុយ​ក្រែ​ន​ត្រូវ​តែ​យកឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ចាញ់​ធ្លាក់​នេះ ប៉ុន្តែ​ពួក​គេ​ប្រាកដជា​ពិបាក​បន្តិច ខណៈ​ដែល​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​ស្ថិត​ក្នុង​ពូ​ល​ដែល​សំបូរ​ទៅ​ដោយ​ក្រុម​ខ្លាំង​ៗ ។ ទោះបីជា​យ៉ាងណា អ៊ុយ​ក្រែ​ន​ក៏​នៅ​មាន​ខ្សែបម្រើ​ស្លាប​ឆ្វេង​ស្តាំ​ដ៏​ឆ្នើម​២​រូប​ផង​ដែរ​គឺ​កីឡាករ​Yevhen Konoplyanka និង Andriy Yarmolenko ។

២-​លទ្ធផល​ល្អ​៖ នេះ​ជា​លើក​ដំបូង​សម្រាប់​អ៊ុយ​ក្រែ​ន​ដែល​បាន​ជាប់​ក្នុង​វគ្គ​ជម្រុះ ។ មិន​ដូច​កាលពី​ឆ្នាំ​២០១២​ដែល​អ៊ុយ​ក្រែ​ន​ធ្វើ​ជា​ដៃគូ​ម្ចាស់ផ្ទះ តែ​មិន​បាន​ជាប់​វគ្គ​ជម្រុះ​ក្នុង​ពូល ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ Andriy Yarmolenko គឺជា​កីឡាករ​ដែល​អាច​រក​គ្រាប់​បាល់​បាន​២២​គ្រាប់​ឱ្យ​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ប្រកួត​៥៥​លើក ។ ក្រៅពី​លេង​នៅ​ស្លាប​ខាងស្តាំ កីឡាក​រូប​នេះ​ត្រូវ​បាន​ចាត់ទុកជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ផង​ដែរ ។

៤-​គ្រូបង្វឹក​៖ លោក Mykhaylo Fomenko ត្រូវ​បាន​តែងតាំង​កាលពី​ឆ្នាំ​២០១២​។ ចាប់តាំងពី​ពេល​នោះ​មក​គេ​សង្កេត​ឃើញ​ថា អ៊ុយ​ក្រែ​ន​មិនសូវ​ធ្លាក់​ពី​វគ្គ​ជម្រុះ​World Cup ទេ ដោយ​គ្រាន់តែ​បាន​ចាញ់​បារាំង​៣-២​ក្នុង​វគ្គ​ចាញ់​ធ្លាក់​ប៉ុណ្ណោះ ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​)៖
-​អ្នកចាំទី​៖ Andriy Pyatov (Shakhtar Donetsk), Denys Boyko (Beşiktaş), Mykyta Shevchenko (Zorya Luhansk) ។

-​ខ្សែការពារ​៖ Vyacheslav Shevchuk (Shakhtar Donetsk), Oleksandr Kucher (Shakhtar Donetsk), Artem Fedetskyi (Dnipro Dnipropetrovsk), Yevhen Khacheridi (Dynamo Kyiv), Yevhen Selin (Platanias), Artem Putivtsev (Termalica), Mykyta Kamenyuka (Zorya Luhansk) ។

-​ខ្សែបម្រើ​៖  Anatoliy Tymoshchuk (Captain)( Kairat Almaty), Oleh Husyev (Dynamo Kyiv), Ruslan Rotan (Dnipro Dnipropetrovsk), Andriy Yarmolenko (Dynamo Kyiv), Taras Stepanenko (Shakhtar Donetsk), Denys Harmash (Dynamo Kyiv), Serhiy Sydorchuk (Dynamo Kyiv), Oleksandr Karavayev (Zorya Luhansk), Viktor Kovalenko (Shakhtar Donetsk), Ivan Petryak (Zorya Luhansk), Maksym Malyshev (Shakhtar Donetsk)

-​ខ្សែប្រយុទ្ធ​៖ Roman Zozulya (Dnipro Dnipropetrovsk), Artem Kravets (Stuttgart), Pylyp Budkivskyi (Zorya Luhansk)៕