ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ

ប្រទេស​ប៉ូ​ឡូញ
១-​ក្តី​រំពឹង​៖ ប្រធាន​ក្រុម និង​ជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ផង​នោះ កីឡាករ Robert Lewandowski ព្រមទាំង​កីឡាករ​ឆ្នើម​ៗ​ដទៃ​ទៀត​ដូច​ជា​ខ្សែបម្រើ​ក្លិប​Sevilla កីឡាករ​Grzegorz Krychowiak នឹង​ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​មួយ​កម្រិត​ទៀត ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ប៉ូ​ឡូញ​មាន​សមត្ថភាព​ក្នុង​ការ​ប្រកួត​នានា​ក្នុង​តំបន់​របស់​ខ្លួន ប៉ុន្តែ​ប្រទេស​នេះ​ពុំ​សូវ​មានឱកាស​បង្ហាញខ្លួន​លើ​ឆាក​អន្តរជាតិ​ប៉ុន្មាន​ទេ ដោយ​បាន​ឆ្លង​ត្រឹម​វគ្គ​ជម្រុះ​ពូ​ល​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប៉ូ​ឡូញ​ធ្លាប់​បាន​បំបាក់​អា​ល្លឺ​ម៉​ង់​ក្នុង​វគ្គ​ជម្រុះ​ផង​ដែរ​ក្នុង​លទ្ធផល ២-០​។

២-​លទ្ធផល​ល្អ​៖ នេះ​ជា​លើក​ទី​២​សម្រាប់​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ​ដែល​បាន​ជាប់​ក្នុង​វគ្គ​ជម្រុះ​។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ កីឡាករ Robert Lewandowski ដែល​បច្ចុប្បន្ន​ជា​ខ្សែប្រយុទ្ធ​ក្លិប Bayern ។ កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​កីឡាករ​ដ៏​ឆ្នើម​ក្នុង​ពិភពលោក ដែល​អាច​រកបាន​៣០​គ្រាប់​ក្នុង​២៨​ប្រកួត​ដំបូង​នៃ​រដូវ​កាល​នេះ​សម្រាប់​ការ​លេង​ឱ្យ​ក្លិប និង​ប្រទេស​របស់​ខ្លួន ។

៤-​គ្រូបង្វឹក​៖ លោក Adam Nawalka ត្រូវ​បាន​តែងតាំង​កាលពី​ខែតុលា ២០១៣​។ គ្រូបង្វឹក​រូប​នេះ​ធ្លាប់​បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ​ក្នុង​ព្រឹ​តិ្ត​ការណ៍​World Cup ១៩៧៨ ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖
-​អ្នកចាំទី​៖ Artur Boruc (Bournemouth), Łukasz Fabiański (Swansea), Wojciech Szczęsny (Roma), Przemysław Tytoń (Stuttgart) ។

-​ខ្សែការពារ​៖ Jakub Wawrzyniak (Lechia Gdańsk), Łukasz Piszczek (Dortmund), Maciej Rybus (Terek Grozny), Kamil Glik (Torino), Artur Jędrzejczyk (Legia Warsaw), Michał Pazdan (Legia Warsaw), Bartosz Salamon (Cagliari), Igor Lewczuk (Legia Warsaw) ។

-​ខ្សែបម្រើ​៖ Jakub Błaszczykowski (Fiorentina), Tomasz Jodłowiec (Legia Warsaw), Kamil Grosicki (Rennes), Grzegorz Krychowiak (Sevilla), Piotr Zieliński (Empoli), Ariel Borysiuk (Legia Warsaw), Paweł Wszołek (Verona), Bartosz Kapustka (Cracovia), Filip Starzyński (Zagłębie Lubin) ។

-​ខ្សែប្រយុទ្ធ​៖ Robert Lewandowski (Captain)( Bayern), Arkadiusz Milik (Ajax), Łukasz Teodorczyk (Dynamo Kyiv) ៕