Sharapova អាច​គ្មាន​ឱកាស​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​វាយ​កូន​បាល់​បន្ត​ទៀត​ទេ

លោក Shamil Tarpischev ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​រុ​ស្ស៊ី​បញ្ជាក់​ថា Maria Sharapova កីឡាការិនី​វាយ​កូន​បាល់​ជនជាតិ​រុ​ស្ស៊ី​អាច​បញ្ចប់​អាជីព​មិន​បាន​ចូល​ប្រកួត​ជា​ថ្មី ក្រោយ​ពេល​ត្រួតពិនិត្យ​ឃើញ​មាន​ប្រើ​សារធាតុ​ហាមឃាត់​ក្នុង​ការ​ប្រកួត​វាយ​កូន​បាល់​Australian Open ក្នុង​ខែមេសា កន្លង​មក រហូត​ត្រូវ​សហព័ន្ធ​វាយ​កូន​បាល់​អន្តរជាតិ (ITF) ដាក់​បម្រាម​ប្រហែល​៦​ខែ​ទៅ​១​ឆ្នាំ ព្រោះ​អង្គការ​ប្រឆាំង​នឹង​សារធាតុ​ហាមឃាត់​ពិភពលោក​(WADA)​ទើប​ទទួលស្គាល់​កាលពី​ខែមេសា​ថា លទ្ធផល​ពិសោធន៍​សារធាតុ​ខាងលើ​មិន​ទាន់​ច្បាស់លាស់ ។

ប៉ុន្តែ​ប្រធាន​សហព័ន្ធ​រុ​ស្ស៊ី​បញ្ជាក់​ថា មានឱកាស​មិន​ច្រើន​ទេ​ព្រោះ​បច្ចុប្បន្ន​នាង Sharapova​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​ដ៏​លំបាក​មួយ ៕