ខ្សែបម្រើ​ក្លិប Gladbach ចង់​បំពេញ​ក្តី​សុបិន​ទៅ​លេង​ឱ្យ Arsenal

ខ្សែបម្រើ​ក្លិប Gladbach វ័យ​២៣​ឆ្នាំ Granit Xhaka បង្ហាញ​ពី​អារម្មណ៍​ពុះកញ្ជ្រោល​ទៅ​លេង​ឱ្យ​ក្លិប​កាំភ្លើង​ធំ Arsenal នៅ​រដូវក្តៅ​នេះ ដើម្បី​បំពេញ​ក្តី​សុបិន​របស់​គេ​តាំងពី​ក្មេង​មក​ម្ល៉េះ ។ កីឡាករ​សញ្ជាតិ​ស្វី​សរូប​នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​គេ​ភ្ញាក់ផ្អើល​ជាមួយនឹង​រូបថត​ក្នុង​ឈុត​សម្លៀក​បំពាក់​របស់​ក្លិប Arsenal ហើយ​ខ្សែបម្រើ​រូប​នេះ​សង្ឃឹម​ថា រូបគេ​នឹង​ក្លាយជា​ផ្នែក​មួយ​របស់​ក្លិប​កាំភ្លើង​ធំ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

ក្លិប Arsenal នឹង​ចុះ​កុងត្រា​ជាមួយ Xhaka ក្នុង​តម្លៃ​ខ្លួន​៣៥ លាន​ផោន ហើយ​រូបគេ​នឹង​ក្លាយជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​ទី​២ បន្ទាប់​ពី Mesut Ozil ដែល​ទិញ​ពី​ក្លិប Real M កាលពី​ឆ្នាំ​២០១៣ ។ ចំណែក​តម្លៃ​ខ្លួន​ក្នុង​១​ស​ប្តា​ហ៍​របស់ Xhaka វិញ ជាង​១​ម៉ឺន​ដុល្លារ​ឯណោះ ។ កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ជាង​១​ម៉ឺន​ដុល្លារ ឬ​ច្រើន​ជាង​នេះ​ក្នុង​១​ស​ប្តា​ហ៍​របស់​ក្លិប Arsenal មាន​តែ​កីឡាករ Petr Cech, Theo Walcott, Alex Sanchez និង Mesut Ozil តែ​ប៉ុណ្ណោះ ។ ដោយឡែក​តម្លៃ​ខ្លួន​របស់ Xhaka ជាង​១​ម៉ឺន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍នឹង​បន្ត​រហូត​ដល់​បញ្ចប់      រដូវ​កាល ២០២០-២០២១ ។

យោង​តាម​គេហទំព័រ ឌេ​លី ម៉ែ​ល រាយការណ៍​ថា Xhaka ត្រូវ​ពិនិត្យ​សុខភាព​នៅ​ឯ​ពហុ​កីឡដ្ឋាន Emirates Stadium របស់​ក្លិប Arsenal ប៉ុន្តែ​អ្វី​ៗ​ពិភាក្សា​គ្នា​ជា​មុន​សិន ពាក់​ព័ន្ធ​នឹង​ការ​ទាមទារ​តម្លៃ​ខ្លួន​របស់​កីឡាករ​រូប​នេះ ។ នៅ​ពេល​ការ​ដោះ​ដូរ​ផ្លូវការ​មក​ដល់​ក្នុង​រដូវក្តៅ​នេះ Xhaka នឹង​ក្លាយជា​សមាជិក​ក្រុម​ចុង​ក្រោយ​គេ​ទី​១០០ របស់​ក្លិប Arsenal ។

ខ្សែបម្រើ​ក្លិប Gladbach និង​ជា​ក្រុម​ជម្រើសជាតិ​ស្វី​ស Xhaka និយាយ​ថា ក្របខ័ណ្ឌ ប្រឺ​មី​ញេ​លី​ក គឺជា​ក្តី​សុបិន​របស់ខ្ញុំ​តាំងពី​កុមារភាព ។ បច្ចុប្បន្ន​ខ្ញុំ​ជា​កីឡាករ​របស់​ក្លិប Gladbach ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន    ស​ប្តា​ហ៍​ទៀត​នឹង​មានការ​ផ្លាស់​ប្តូរ ឬ​យ៉ាងណា គឺ​អាស្រ័យ​លើ​រូប​ខ្ញុំ​តែ​ម្នាក់​គត់ ។

Granit Xhaka រក​គ្រាប់​បាល់​បាន​៦​គ្រាប់ ក្នុង​ចំណោម​ការ​ប្រកួត ១០២​លើក នៅ​ឯ​ពហុ​កីឡដ្ឋាន​តាំងពី​ចូល​លេង​ឱ្យ​ក្លិប Glabach ក្នុង​ឆ្នាំ ២០១២ មក​ម្ល៉េះ ។