រាល់ក្លិបក្របខ័ណ្ឌអេស្ប៉ាញ La Liga នឹងទទួលរង នូវការផាកពិន័យ ប្រសិនបើកីឡដ្ឋាន គ្មានមនុស្សចូលទស្សនា ចាក់ផ្សាយតាមទូរទស្សន៍

អេស្ប៉ាញ៖ នៅរដូវកាលក្រោយនេះ បាល់ទាត់លីកកំពូលរបស់អេស្ប៉ាញ La Liga នឹងមានផែនការ ពិន័យក្លិបណា ដែលកីឡដ្ឋានរបស់ខ្លួនគ្មានមនុស្សទស្សនា ហើយហ៊ានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍។

ច្បាប់ថ្មីដែលចេញដោយសហព័ន្ធបាល់ទាត់លីកអេស្ប៉ាញ តម្រូវឲ្យគ្រប់ក្លិបទាំងអស់បំពេញអ្នកគាំទ្រនៅក្នុងកីឡដ្ឋានរបស់ខ្លួន ទើបអាចមានសិទិ្ធចាក់ផ្សាយតាមទូរទស្សន៍បាន ប៉ុន្តែប្រសិនជាកីឡដ្ឋានរបស់ក្លិបណាមួយ គ្មានមនុស្សទស្សនា ឬកៅអីទស្សនាទំនេរច្រើន ហើយហ៊ានចាក់ផ្សាយតាមទូរទស្សន៍វិញនោះ ក្លិបនោះនឹងទទួលរងនូវការផាកពិន័យជាមិនខាន។

ការធ្វើបែបនេះ គឺជាផ្នែកមួយដើម្បីជម្រុញអោយក្លិបនីមួយៗ​ ព្យាយាមអូសទាញអ្នកគាំទ្រ និងធ្វើឲ្យប្រសើរឡើង ក្នុងការចាក់ផ្សាយបាល់ទាត់តាមកញ្ចក់ទូរទស្សន៍ សំរាប់ឲ្យអ្នកគាំទ្រទស្សនា ហើយក៏ជាយុទ្ធសាស្រ្តមួយ សម្រាប់ប្រកួតប្រជែងជាមួយលីកកំពូលរបស់អង់គ្លេសផងដែរ (English Premier League)។

ជាក់ស្តែងយើងឃើញហើយថា ក្របខ័ណ្ឌលីកកំពូលរបស់អង់គ្លេស ជាលីកបាល់ទាត់ដែលល្បី និងមានអ្នកទស្សនាច្រើនជាងគេ នៅលើពិភពលោក មិនថាក្លិបតូចៗ ឬក្លិបធំៗប្រកួតគ្នានោះទេ គឺគ្រប់កីឡដ្ឋានទាំងអស់ ពោរពេញដោយអ្នកគាំទ្រ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រាល់ក្លិបក្របខ័ណ្ឌអេស្ប៉ាញ La Liga នឹងទទួលរង នូវការផាកពិន័យ ប្រសិនបើកីឡដ្ឋាន គ្មានមនុស្សចូលទស្សនា ចាក់ផ្សាយតាមទូរទស្សន៍

រាល់ក្លិបក្របខ័ណ្ឌអេស្ប៉ាញ La Liga នឹងទទួលរង នូវការផាកពិន័យ ប្រសិនបើកីឡដ្ឋាន គ្មានមនុស្សចូលទស្សនា ចាក់ផ្សាយតាមទូរទស្សន៍
រូបភាព៖ កីឡដ្ឋាន Camp Nou របស់ក្លិប​ Barcelona

  • រាល់ក្លិបក្របខ័ណ្ឌអេស្ប៉ាញ La Liga នឹងទទួលរង នូវការផាកពិន័យ ប្រសិនបើកីឡដ្ឋាន គ្មានមនុស្សចូលទស្សនា ចាក់ផ្សាយតាមទូរទស្សន៍已关闭评论
  • 7 views
  • Hide Sidebar
    A+