ក្លិបជើងឯកអង់គ្លេស Leicester មកទស្សនកិច្ច នៅរាជវាំងប្រទេសថៃ

ថៃ៖ ម្ចាស់ជើងឯក English Premier League ក្លិប Leicester City បានធ្វើដំនើរមកកាន់ទីក្រុងបាងកក និងធ្វើទស្សនកិច្ចនៅរាជវាំងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ មិនតែប៉ុណ្ណោះក្លិបបានចុះហត្ថលេខា នៅលើសៀវភៅ ដើម្បីជាការគោរពដល់ព្រះមហាក្សត្រ Bhumibol Adulyadej ផងដែរ។

គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃ មានព្រះជន្ន ៨៨ព្រះវស្សា បានឡើងសោយរាជ្យអស់រយៈពេល៧០ឆ្នាំមកហើយ ដែលជាព្រះមហាក្សត្រគ្រងរាជ្យបានយូរជាងគេបំផុតលើពិភពលោក។ បច្ចុប្បន្នព្រះអង្គមានព្រះឈួនច្រើនក្នុងព្រះកាយ និងគង់ព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលប្រមាណ ១ឆ្នាំមកហើយ។

យ៉ាងណាមិញ ក្រុម Leicester ដែលដឹកនាំដោយគ្រូបង្វឹក Claudio Ranueri និងប្រធានក្រុមកីឡាករ Wes Morgan មិនបានជួបព្រះអង្គផ្ទាល់នោះទេ ប៉ុន្តែបានចុះមកទស្សនកិច្ចនៅរាជវាំង និងបានជួបជាមួយអ្នកគាំទ្ររាប់ពាន់នាក់ នៅតាមដងផ្លូវនៃទីក្រុងបាងកកផងដែរ។

មហាសេដ្ឋីដែលជាម្ចាស់ក្លិប Leicester លោក Vichai Srivaddhanaprabha ដែលបាននាំក្រុមមកទស្សនកិច្ចនៅរាជវាំងបានថ្លែងថា «អ្វីដែលក្រុម Leicester ធ្វើអោយពិភពលោកភ្ញាក់ផ្អើលក្នុងរដូវកាលនេះ លោកសង្ឃឹមថា ក្រុមបាល់ទាត់ជម្រើស ជាតិថៃនឹងយកជាគំរូ និងប្រឹងប្រែងហ្វឹកហាត់ ដើម្បីឲ្យមានលទ្ធផលជោគជ័យដូចក្រុម Leicester ដែរ»។ លោកបន្ត «ពួកយើងចង់ឲ្យក្រុមជម្រើសជាតិថៃ បានទៅលេង World Cup ហើយសង្ឃឹមថ្ងៃណាមួយ ក្រុមជម្រើសជាតិថៃនឹងទទួលបាន សមិទ្ធផលដូចក្លិប Leicester អញ្ចឹងដែរ» ។

ខណៈពេលដែលស្ថិតនៅក្នុងរាជវាំង លោក Vichai ជាមួយនឹងកូនប្រុសរបស់លោក និងគ្រូបង្វឹក Ranieri បានដាក់នូវពានរង្វាន់ Premier League នៅលើតុដែលរៀបចំដោយផ្កាជុំវិញ ដើម្បីជាការឧទ្ទិសដល់ព្រះអង្គផងដែរ។

បន្ទាប់ពីនេះទៀត ក្លិប Leicester នឹងបន្តប្រារព្ធពិធីដង្ហែពានតាមដងផ្លូវ នៅក្នុងទីក្រុងបាងកកជាមួយអ្នកគាំទ្រផងដែរ៕

រូបភាព៖ REUTERS

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត