២ គ្រាប់របស់ Vardy និង​ Kane ជួយឲ្យអង់គ្លេស ឈ្នះ ទួរគី ២-១ ក្នុងការប្រកួតមិត្តភាព កម្តៅសាច់ដុំ ដើម្បីត្រៀមទៅប្រកួត EURO 2016 (មានវីដេអូ)

អង់គ្លេស៖ មុននឹងឈានទៅការប្រកួតប្រចាំទ្វីបអ៊ឺរុប (EURO 2016) ក្រុមតោកំណាចអង់គ្លេស បានស្វាគមន៍ក្រុមជម្រើសជាតិទួរគី នៅកីឡដ្ឋាន Etihad Stadium ក្នុងទីក្រុង Manchester ដោយយកឈ្នះទួរគីក្នុងលទ្ធផល ២-១ ដែលជាលក្ខណៈការប្រកួតមិត្តភាពកំដៅសាច់ដុំ។

ដៃគូខ្សែប្រយុទ្ធ ២នាក់ ដែលជាប់ឈ្មោះបានទៅលេងពានរង្វាន់ EURO ជាលើកដំបូងរបស់ខ្លួន ធ្វើបានយ៉ាងល្អ ពោលគឺកីឡាករ Jamie Vardy របស់ក្លិបជើងឯក Leicester និងកីឡាករ Harry Kane ដែលលេងឲ្យក្លិប Tottenham។ ពួកគេទាំង២បានស៊ុតចូលទីម្នាក់មួយគ្រាប់ ដែលធ្វើឲ្យអង់គ្លេសយកឈ្នះ លើទួរគីបាន ដែលជាហេតុធ្វើឲ្យ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Roy Hodgson កាន់តែមានទំនុកចិត្តខ្ពស់ចំពោះកីឡាករ២រូបនេះ។

ការប្រកួតចាប់ផ្តើមដោយខ្សែប្រយុទ្ធរបស់ក្លិប Tottenham កីឡាករ Harry Kane ជាអ្នកបើកឆាកការស៊ុតបញ្ចូលទី នាំមុខមុននៅនាទី៣ ទោះបីជាបាល់នោះហាក់មើលទៅ Offside ក្តី។ ការនាំមុខនេះ មិនបានយូរប៉ុន្មានដែរ ដោយនៅនាទី១៤ កីឡាករ Hakan Calhanoglu របស់ក្លិប Bayer Leverkusen បានជួយឲ្យទួរគី តាមយកស្មើវិញ។

ចូលដល់តង់ទី២ Jamie Vardy ត្រូវបានរារាំងដោយខ្សែការពាររបស់ទួរគី ដែលធ្វើអោយអាជ្ញាកណ្តាល ផ្តល់បាល់ប៉េណាល់ទីដល់អង់គ្លេស ប៉ុន្តែ Harry Kane ស៊ុតបាលប៉េណាល់ទីមិនចូល និងធ្វើឲ្យខកខាន​​ឱកាសមួយនេះនៅទី៧០។

នៅសល់៧នាទីមុនបញ្ចប់ការប្រកួត គ្រាប់បាល់ទីពីរ បានកើតឡើងដោយកីឡាករ Jamie Vardy នៅនាទី៨៣ ដែលធ្វើឲ្យក្រុមតោកំណាចអង់គ្លេស នាំមុខសាជាថ្មីរហូតដល់បញ្ចប់ការប្រកួតក្នុងលទ្ធផល ២-១៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

២ គ្រាប់របស់ Vardy និង​ Kane ជួយឲ្យអង់គ្លេស ឈ្នះ ទួរគី ២-១ ក្នុងការប្រកួតមិត្តភាព កម្តៅសាច់ដុំ ដើម្បីត្រៀមទៅប្រកួត EURO 2016 (មានវីដេអូ)

២ គ្រាប់របស់ Vardy និង​ Kane ជួយឲ្យអង់គ្លេស ឈ្នះ ទួរគី ២-១ ក្នុងការប្រកួតមិត្តភាព កម្តៅសាច់ដុំ ដើម្បីត្រៀមទៅប្រកួត EURO 2016 (មានវីដេអូ)

២ គ្រាប់របស់ Vardy និង​ Kane ជួយឲ្យអង់គ្លេស ឈ្នះ ទួរគី ២-១ ក្នុងការប្រកួតមិត្តភាព កម្តៅសាច់ដុំ ដើម្បីត្រៀមទៅប្រកួត EURO 2016 (មានវីដេអូ)

២ គ្រាប់របស់ Vardy និង​ Kane ជួយឲ្យអង់គ្លេស ឈ្នះ ទួរគី ២-១ ក្នុងការប្រកួតមិត្តភាព កម្តៅសាច់ដុំ ដើម្បីត្រៀមទៅប្រកួត EURO 2016 (មានវីដេអូ)

២ គ្រាប់របស់ Vardy និង​ Kane ជួយឲ្យអង់គ្លេស ឈ្នះ ទួរគី ២-១ ក្នុងការប្រកួតមិត្តភាព កម្តៅសាច់ដុំ ដើម្បីត្រៀមទៅប្រកួត EURO 2016 (មានវីដេអូ)

២ គ្រាប់របស់ Vardy និង​ Kane ជួយឲ្យអង់គ្លេស ឈ្នះ ទួរគី ២-១ ក្នុងការប្រកួតមិត្តភាព កម្តៅសាច់ដុំ ដើម្បីត្រៀមទៅប្រកួត EURO 2016 (មានវីដេអូ)

  • ២ គ្រាប់របស់ Vardy និង​ Kane ជួយឲ្យអង់គ្លេស ឈ្នះ ទួរគី ២-១ ក្នុងការប្រកួតមិត្តភាព កម្តៅសាច់ដុំ ដើម្បីត្រៀមទៅប្រកួត EURO 2016 (មានវីដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+