Barcelona លើកពាន Copa del Ray បំបាក់​ Sevila ២-០ ក្នុងម៉ោងបន្ថែម Extra Time (មានវីដេអូ)

អេស្ប៉ាញ៖ ថ្វីត្បិតតែកីឡាកររបស់ក្លិប Barcelona សល់តែ១០នាក់ក្តី ប៉ុន្តែពួកគេនៅតែព្យាយាម មិនរារែក ក្នុងការដណ្តើមជ័យជំនះ ជូនក្លិបកាលពីយប់មិញនេះ ដោយបានបំបាក់ Sevilla ២ ទល់នឹង ០ ក្នុងម៉ោងបន្ថែម Extra Time ដែលធ្វើឲ្យក្រុម អាចឈ្នះនូវពានរង្វាន់ពីរ ក្នុងរដូវកាលនេះ ពោលគឺ ពានរង្វាន់លីកដែលទើបតែបញ្ចប់ និងមួយទៀតពានរង្វាន់ខាប់ ដែលឈ្នះកាលពីយប់មិញ ២២ ឧសភា ២០១៦។

ក្នុងអំឡុងពេលការប្រកួត ខ្សែកាពារ Javier Mascherano ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញតាំងពីតង់ទី១ មកម្ល៉េះនៅនាទី៣៦។  ទោះជាយ៉ាងណា ក្លិបក៏មិនប្រហែសឲ្យគូប្រកួតស៊ុតចូលទីបានដែរ ក្នុងរយៈពេល ៩០នាទី។ ដូច្នេះមានន័យថាគ្មានគ្រាប់បាល់ស៊ុតចូលទីគ្នា ក្នុង៩០នាទី។

ចូលដល់វគ្គ Extra Time ថែម១៥នាទីពីរដង កីឡាករ Jordi Alba និង Neymar បានស៊ុតចូលទីបានម្នាក់មួយគ្រាប់ជួយឲ្យ Barcelona ឈ្នះនូវជើងឯកបានជោគជ័យ។ ដោយគ្រាប់ទីមួយធ្វើឡើងដោយកីឡាករ Alba ស៊ុតចូលនៅនាទី ៩៧ ហើយគ្រាប់ទីពីរនោះកើតឡើងនៅចុងម៉ោងនាទី១២០ ដោយកីឡករ Neymar។ បញ្ជាក់ផងដែរថាគ្រាប់បាល់ទាំងពីរនេះ គឺចេញពីការបញ្ជូនរបស់ Messi ទាំងអស់ ថ្វីត្បិតតែ Messi មិនបានស៊ុតចូលយ៉ាងណាក្តី។

ចំនែកឯ Sevilla វិញក៏ទទួលបាននូវកាតក្រហមមួយដែរ​ នៅចុងម៉ោង ៩០នាទី ដោយកីឡាករ Ever Benega និងចូលដល់វគ្គ Extra time, Sevilla មិនបានស៊ុតចូលទីហើយថែមទាំងទទួលបាន កាតក្រហមមួយទៀតដោយកីឡករ Daniel Carrico។ក្រោយបញ្ចប់ការប្រកួត Sevilla នៅសល់កីឡាករតែ៩នាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថាក្រុម Barcelona ដែលបង្វឹកដោយ​លោកគ្រូ Luis Enrique ឈ្នះពាន Spanish Copa del Ray ជាលើកទី២៨ ក្នុងប្រវត្តិសាស្រ្តរបស់ក្លិបផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត