អ្នក​រក​ឃើញ​ថ្មី​​ទាំង​១០​នាក់​ដែល​មាន​​​​វ័យ​​ក្រោម​១៨​ឆ្នាំ​

ក្មេងជាអ្នកដែលបានរកឃើញនូវអ្វីថ្មីៗជាច្រើនពីការលេងរបស់គេ និងពីការចង់បង្កើតនូវអ្វីមួយដោយខ្លួនគេផ្ទាល់ ដូចនេះ យើងគួរសរសើរចំពោះសមត្ថភាពរបស់ពួកគេដែលអាចមានគំនិតបង្កើតថ្មី ទាំងដែលនៅក្មេងនៅឡើយ។ ថ្មីៗនេះមានក្មេងៗជាច្រើនបានបង្កើតនូវអ្វីដែលថ្មី និងមានប្រយោជន៍ ដែលមានដូចខាងក្រោម៖

១. Kylie Simonds

ក្មេងស្រីរូបនេះបានបង្កើតនូវកាតាបស្ពាយក្រោយសម្រាប់ក្មេងដែលកំពុងស្ថិតនៅក្នុងដំណាក់កាលព្យាបាលរោគដោយសារសារធាតុគីមី ដើម្បីឲ្យកាតាបនោះក្លាយជាម៉ូតមួយសម្រាប់ក្មេងទាំងនោះដែរ ពេលដែលគេស្ពាយកាតាបទៅសាលារៀន។ កាលពីនាងមានអាយុ៨ឆ្នាំ នាងត្រូវទទួលការព្យាបាលដោយប្រើប្រាស់សារធាតុគីមី ដូចនេះហើយបន្ទាប់ពីជាពីជំងឺមក នាងបានបង្កើតកាតាបនេះឡើយ សម្រាប់ក្មេងដែលត្រូវជួបប្រទះដូចរូបនាង។ បច្ចុប្បន្ននាងមានអាយុ១៣ឆ្នាំ ហើយកាតាបរបស់នាងបានទទួលនូវប្រកាសនីយបត្រតក្កកម្ម ក្នុងឆ្នាំ២០១៤ និងបានទទួលពានរង្វាន់ប្រកាសនីយបត្រតក្កកម្មផងដែរ។

២. Raymond Wang

ក្មេងប្រុសរូបនេះ បានបង្កើតនូវវិធីបញ្ឈប់នូវការរីករាលដាលនៃធាតុបង្កជំងឺនៅលើយន្តហោះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ មនុស្សម្នាក់អាចទទួលរងឥទ្ធិពលនៃវីរុសផ្ដាសាយ ដែលអាចឆ្លងទៅកាន់មនុស្ស១៧នាក់នៅលើយន្តហោះ តាមរយៈការក្អក និងកណ្ដាស់។ ពេលដែល Raymond Wang សិស្សវិទ្យាល័យរូបនេះ បានដឹងពីការរាលដាលនៃវីរុសនេះលើយន្តហោះនៅឆ្នាំ២០១៤ គេបានចាប់ផ្ដើមសិក្សាស្រាវជ្រាវលើឧបករណ៍ដែលអាចកាត់បន្ថយការរាលដាលនៃវីរុសនេះ ហើយគេក៏អាចរកបានមែននោះគឺ Global Inlet Director ដែលជាឧបករណ៍ធ្វើពីប្លាស្ទិកអាចប្ដូរទិសដៅខ្យល់នៅក្នុងយន្តហោះបាន។

៣. Paige Brown

ក្មេងស្រី១៧ឆ្នាំរូបនេះ បានបង្កើតនូវវិធីដែលមានប្រសិទ្ធភាព និងចំណាយតិច នៅក្នុងការសម្អាតទឹកដែលរងការបំពុល ដោយបង្កើតនូវឧបករណ៍ចាប់សារធាតុហ្វូស្វ័រពីក្នុងទឹក។ ការបង្កើតថ្មីរបស់នាងធ្វើឲ្យនាងទទួលបានពានរង្វាន់ the Global Good Prize និងថ្លៃសាលាចំនួន150,000 $ សម្រាប់ការសិក្សារបស់នាងឆ្នាំនេះនៅInterl Science Talent Search (STS)។

៤. Kenneth Shinozuka

ក្មេងប្រុសរូបនេះ បានបង្កើតនូវស្រោមជើងសម្រាប់អ្នកជំងឺរបស់ Alzheimer ដែលជួយប្រាប់ឲ្យសមាជិកគ្រួសារដឹង នៅពេលមានសាច់ញាតិនៅឆ្ងាយពីគ្រែ។ ក្មេងប្រុសវ័យ១៧ឆ្នាំ មកពីញីវយ៉កនេះ បានរកដំណោះស្រាយនេះឡើងនៅពេលដែលដឹងថា ការគេងមមើរវើរវាយរបស់ជីតាខ្លួនពេលយប់ អាចធ្វើឲ្យធ្លាក់ និងបង្កជាគ្រោះថ្នាក់បាន។ ការបង្កើតថ្មីនោះ គឺប៊ូតុង SafeWander ដែលអាចឲ្យដឹងពេលសមាជិកណាម្នាក់ចេញឆ្ងាយពីគ្រែ និងអាចតាមដានសកម្មភាពរបស់គេតាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃ ហើយរក្សាទុកនូវព័ត៌មាននោះ ដើម្បីប្រឹក្សាជាមួយគ្រូពេទ្យអំពីស្ថានភាពរបស់អ្នកជំងឺ។

៥. Anurudh Ganesan

 

ក្មេងប្រុសរូបនេះបានបង្កើតនូវវិធីក្នុងការធ្វើឲ្យវ៉ាក់សាំងត្រជាក់ និងដឹកជញ្ជូនដោយមិនចាំបាច់ប្រើប្រាស់ទឹកកក ឬអគ្គិសនី ព្រោះថាវ៉ាក់សាំងអាចនឹងបាត់បង់នូវប្រសិទ្ធភាពរបស់វានៅពេលដែលត្រូវក្ដៅ ពេលដែលគេដឹកជញ្ជូនវ៉ាក់សាំងពីទីក្រុង ទៅជនបទ ដែលនេះនាំឲ្យនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មិនអាចមានវ៉ាក់សាំងគ្រប់ទីកន្លែងបាន។ ដូចនេះហើយក្មេងប្រុសនេះបានបង្កើតនូវឧបករណ៍មួយឈ្មោះថា VAXXWAGON សម្រាប់ដោះស្រាយបញ្ហាខាងលើ ហើយគេបានឈ្នះពានរង្វាន់ LEGO Education Builder Award នៅក្នុងពិពណ៌Google Science Fair ឆ្នាំ២០១៥។

៦. Maria Elena Grimmett

ក្មេងស្រីវ័យ១៦ឆ្នាំនេះបានបង្កើតនូវគ្រាប់ប្លាស្ទិកដែលអាចប្រើឡើងវិញបាន ដើម្បីចម្រោះនូវអង់ទីប៊ីយ៉ូទីកដែលមានគ្រោះថ្នាក់ចេញពីក្នុងទឹក ហើយនាងបានឈ្នះក្នុងការប្រកួត 2015 Siemens Competition in Math, Science and Technology សម្រាប់វិធីធ្វើឲ្យទឹកស្អាតដែលជាការបង្កើតថ្មីរបស់នាង។

៧. Olivia Hallisey

ក្មេងស្រីវ័យ១៦ឆ្នាំនេះ បានឈ្នះនៅក្នុងពិពណ៌Google Science Fair សម្រាប់ការរកឃើញនូវវិធីដែលចំណាយតិច ហើយមានប្រសិទ្ធភាពក្នុងការពិនិត្យរកជំងឺEbola ដោយប្រើប្រាស់ពេលតិចជាង៣០នាទី។

៨. Lalita Prasida Sripada Srisai

ក្មេងស្រីរូបនេះបានបង្កើតនូវប្រព័ន្ធចម្រោះទឹកដោយប្រើស្នូលពោត។ នាងបានធ្វើតេស្តសាកល្បងវិធីរបស់នាងនៅពេលនាងមានអាយុ១១ឆ្នាំ បន្ទាប់ពីនាងបានឃើញមានស្នូលពោតស្ងួតជាច្រើនត្រូវបានគេទុកចោលនៅម្ខាងនៃផ្លូវទៅកាន់ផ្ទះរបស់នាងដែលស្ថិតនៅក្នុងប្រទេសឥណ្ឌា។ ការបង្កើតថ្មីរបស់នាងនេះ បានឈ្នះពានរង្វាន់នៅក្នុង កម្មវិធីScientific American’s Community Impact Award នៃឆ្នាំចុងក្រោយរបស់Google Science Fair ។

៩. Utkarsh Tandon

ក្មេងប្រុសនេះបានបង្កើតនូវចិញ្ចៀនសម្រាប់អ្នកជំងឺរបស់Parkinson ដែលធ្វើការតាមដាននូវភាពញ័រ និងឥរិយាបថរបស់អ្នកជំងឺ ហើយឧបករណ៍នេះអាចប្រើ Bluetoothបាន។ វាអាចចាប់បាននូវភាពមិនប្រក្រតីរបស់អ្នកជំងឺ ហើយរាយការណ៍ពីភាពញឹកញាប់ និងភាពធ្ងន់ធ្ងរនៃរោគសញ្ញាទាំងនោះបាន។

១០. Brooke Martin

ក្មេងស្រីនេះបង្កើតនូវឧបករណ៍រំលឹកពីការប្រើប្រាស់ឱសថ ទៅតំបន់ដាច់ស្រយាលសម្រាប់មនុស្សចាស់ ហៅថា iCLovedOnes ដែលសាច់ញាតិអាចប្រើប្រាស់វា ដើម្បីធានាថាសមាជិកសាច់ញាតិរបស់ពួកគេជាពិសេសមនុស្សចាស់ និងមនុស្សជាទីស្រលាញ់ ចងចាំថាត្រូវលេបថ្នាំតាមវេជ្ជបញ្ជាបានទាន់ពេលគ្រប់ពេលវេលា។ បច្ចុប្បន្ននេះ គេបានអភិវឌ្ឍន៍វាឲ្យអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត Wifi បានផងដែរ។

ប្រែសម្រួល៖ Sophany
ប្រភព៖


  • អ្នក​រក​ឃើញ​ថ្មី​​ទាំង​១០​នាក់​ដែល​មាន​​​​វ័យ​​ក្រោម​១៨​ឆ្នាំ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: