បុរស​៥​​ប្រភេទ​ណា​​ដែល​អ្នក​គួរ​ចៀសវាង​

នៅពេលដែលនិយាយដល់ទំនាក់ទំនងស្នេហា នារីទាំងឡាយគួរតែយល់អោយច្បាស់នូវរឿងរ៉ាវមួយចំនួន ព្រោះវាអាចជួយលោកអ្នកមិនអោយមានវិប្បដិសារីទៅថ្ងៃក្រោយ។

នៅពេលដែលលោកអ្នកកំពុងទាក់ទងនរណាម្នាក់សូមព្យាយាមប្រើខួរក្បាលអោយបានច្រើនជាងបេះដូង ចូរព្យាយាមសង្កេតនូវទង្វើរបស់ដៃគូរបស់លោកអ្នក។

ចំនុចខាងក្រោមនេះនឹងប្រាប់លោកអ្នកអំពីប្រភេទបុរសមួយចំនួនដែលនារីគ្រប់រូបគួរតែកុំយកខ្លួនបៀតអោយសោះ។ យ៉ាងណាមិញ គួរឬពុំគួរមានតែលោកអ្នកទេដែលដឹងច្បាស់ ព្រោះថាអត្ថបទគ្រាន់តែជាការដាស់តឿនខ្លះៗប៉ុណ្ណោះ។

១. បុរសដែលចង់តែរឿងលើគ្រែគ្រប់ពេលវេលា

ប្រសិនបើប្រុសម្នាក់នោះមួយថ្ងៃៗនិយាយនិងចង់តែរឿងលើគ្រែជាមួយអ្នកនោះ ចូរប្រញាប់ដើរចេញពីស្នេហារបៀបនេះភ្លាមទៅព្រោះថាអ្នកមិនមែនជាតុក្កតាសម្រាប់គេឡើយ។ អ្នកនឹងគ្មានអនាគតទេដែលត្រូវរស់នៅជាមួយប្រភេទមនុស្សតណ្ហាក្រាស់បែបនេះ។

 

បុរស​៥​​ប្រភេទ​ណា​​ដែល​អ្នក​គួរ​ចៀសវាង​

បុរសប្រភេទនេះតែងធ្វើខ្លួនដូចជាចាប់អារម្មណ៍លើអ្នកខ្លាំងណាស់តែតាមពិតទៅមិនមែនទេ។ គេនឹងទៅចោលអ្នកនៅថ្ងៃណាមួយដែលគេយល់ថាអ្នកលែងមានតម្លៃសម្រាប់គេ។ កុំព្យាយាមមនុស្សប្រុសប្រភេទនេះអោយសោះ ព្រោះថាគេគ្រាន់តែទុកអ្នកដើម្បីកំដរអារម្មណ៍តែប៉ុណ្ណោះ។

 

៣. មិនទុកមុខអោយអ្នក

មិនថាមនុស្សស្រីមានឬក្រ អាក្រក់ឬល្អ សឬខ្មៅយ៉ាងណានោះទេ មនុស្សប្រុសពិតនឹងមិនជេរស្ដីថាអោយនាងនៅទីសាធារណៈនោះដែរ។ បើមិនចង់លំបាកខ្លួនទៅថ្ងៃក្រោយ ចូរឈប់រាប់អានមនុស្សប្រភេទនោះទៀត។

៤. បោកប្រាស់ចិត្តស្មោះរបស់អ្នក

 

សណ្ដានមនុស្សក្បត់ភាគច្រើននៅតែក្បត់។ ពួកគេអាចចេះស្មោះលុះត្រាតែមានមនុស្សស្រីម្នាក់ដែលអាចបង្រៀនគេអោយចេះស្មោះបានតែប៉ុណ្ណោះ។ តែបើភាពផិតក្បត់កើតឡើងមិនចេះរឹងស្ងួត ចូរបោះបង់ចោលទៅ។ មនុស្សដែលស្រលាញ់អ្នកមិនហ៊ានសូម្បីតែគិតអំពីស្រីផ្សេង។

 

៥. កេងចំណេញពីអ្នកនៅពេលដែលអ្នកស្រវឹង

បុរស​៥​​ប្រភេទ​ណា​​ដែល​អ្នក​គួរ​ចៀសវាង​

ចូរប្រយ័ត្នមែនទែនចំពោះមនុស្សប្រុសប្រភេទនេះ។ គេចូលចិត្តធ្វើតាមអារម្មណ៍ណាស់ ហើយមិនមែនចំពោះតែលោកអ្នកទេ មនុស្សស្រីផ្សេងក៏គេធ្វើដាក់បែបហ្នឹងដែរ។ ម៉្លោះហើយចូរកុំចូលក្នុងអន្ទាក់ព្រានអោយសោះ ហើយប្រសិនជាអាចឆាប់គេចចេញពីគេអោយបានកាន់តែឆាប់កាន់តែល្អ។

 

ប្រភពៈ  
ដោយៈ Gemini Fleta


  • បុរស​៥​​ប្រភេទ​ណា​​ដែល​អ្នក​គួរ​ចៀសវាង​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: