ចោរពូកែគាស់ផ្ទះពេក ម្ចាស់គ្រប់គ្រងផ្ទះចេញលិខិតសុំឲ្យឈប់គាស់និងកាត់សោរផ្ទះខ្លួនទៀត

យោងតាមគណនីFacebook “Focus Property Co., Ltd” បានបង្ហោះនូវព័ត៌មានដ៏ចម្លែកកម្រនឹងបានជួបប្រទះមួយ ពោលគឺ ការចេញសេចក្ដីជូនដំណឹងដល់លោកចោរទាំងឡាយសូមបញ្ឈប់ការគាស់ផ្ទះនិងកាច់សោរផ្ទះដែលខ្លួនគ្រប់គ្រងនេះតទៅទៀត ។

តាមសេចក្ដីយោងនៃការប្រកាសជូនដំណឹងដដែលនេះបានឲ្យដឹងថា ដោយសារតែមានការកាច់សោរនិងចូលគាស់ផ្ទះជាច្រើនដងពេក ដោយគ្រាន់តែ១ខែឧសភានេះមានដល់ទៅ២ដងទៅហើយ ជាហេតុនាំឲ្យខ្លួនចេញជាសេចក្តីប្រកាសនេះ ដោយមិនលាក់លាមនោះទេ ព្រមទាំងបានបញ្ជាក់ដល់ចោរគាស់ផ្ទះទាំងនោះទៀតថា “នៅក្នុងផ្ទះនេះអត់មានមនុស្សរស់នៅទេ ហើយអត់មានអឺវ៉ាន់ ឬ សម្ភារៈអ្វីមួយដែលមានតម្លៃដែរ ក្រៅពីសោរផ្ទះខាងមុខនេះដែលមានតម្លៃប្រហែលតែ៥ដុល្លារ និង សំរាមដែលមិនទាន់យកទៅបោះចោលប៉ុណ្ណោះ” ។

លើសពីនេះ អ្នកគ្រប់គ្រងផ្ទះមួយរូបនេះក៏បានប្រាប់ថា បើសិនជាលោក លោកស្រី ចោរ បើសិនជាខ្វះលុយហូបបាយ អាចទំនាក់ទំនងមករកគាត់បាន ដោយសូមមេត្តាបញ្ឈប់សកម្មភាពគាស់ផ្ទះតទៅទៀតទៅ ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • ចោរពូកែគាស់ផ្ទះពេក ម្ចាស់គ្រប់គ្រងផ្ទះចេញលិខិតសុំឲ្យឈប់គាស់និងកាត់សោរផ្ទះខ្លួនទៀត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: