ក្មេង​ជញ្ជក់​ដៃ ប៉ះពាល់​ធ្មេញ និង​មាត់​អត់​?

ក្មេង​ជញ្ជក់​ដៃ ប៉ះពាល់​ធ្មេញ និង​មាត់​អត់​?

​ក្មេងៗ ប្រហែល​ជា​ចូលចិត្ត​ជញ្ជក់​ដៃ ទើប​ពួកគេ​មាន​អារម្មណ៍​ថា ស្រួលខ្លួន ហើយ​នៅ​ស្ងៀម​។ ពេលខ្លះ សូម្បី​តែ​ចូល​រៀន​ហើយ​ក្តី ក៏​ក្មេងៗ​មួយចំនួន នៅតែ​ជញ្ជក់​ដៃ​ដែរ​។​

​តើ​ការ​ជញ្ជក់​ដៃ​បែបនេះ អាច​ប៉ះពាល់​អ្វីខ្លះ ទៅ​ដល់​សុខភាព​មាត់​ធ្មេញ​? តើ​វា​អាច​ធ្វើឲ្យ​ធ្មេញ​ខូច​ដែរឬទេ​?

​ជា​ការពិត ទារក​អាច​ចេះ​ជញ្ជក់​ដៃ តាំងពី​នៅក្នុង​ពោះ​ម្តាយ​មក​ម្លេះ ហើយ​បន្ត​រហូត​ដល់​គេ​កើត​។​ ​ភាគច្រើន កូនក្មេង​ជញ្ជក់​ដៃ នៅពេលដែគេ​ឃ្លាន ខ្លាច ធុញ​ទ្រាន់ ឬ​ឈឺ​។ ពេលខ្លះ កូនក្មេង​ត្រូវការ​ជញ្ជក់​ដៃ ទើប​អាច​គេង​លក់​។​

​សូម​អ្នក​កុំ​បារម្ភ​អី ភាគច្រើន ការ​ជញ្ជក់​ដៃ គឺ​មាន​សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​ធ្មេញ ឬ​អញ្ចាញ​នោះទេ រហូត​ដល់​ធ្មេញ​អចិន្ត្រៃយ៍​ដុះ​ចេញ (​ធ្មេញ​នេះ ជាទូទៅ ដុះ​នៅ​អាយុ ៦ ឆ្នាំ​)​។ កូន​ក្មេង​អាយុ ចាប់ពី ៣ ទៅ ៦ ឆ្នាំ នឹង​បញ្ឈប់​វា​ដោយ​ខ្លួនឯង​។​

​យ៉ាងណាមិញ ការ​ជញ្ជក់​ដៃ អាច​បង្ក​ជា​បញ្ហា​មួយចំនួន ដូចខាងក្រោម​នេះ ៖
-​    ​ឧស្សាហ៍​ឈឺ ដោយសារ​តែ​ដៃ​កូន​ក្មេង​មិន​ស្អាត នៅ​ពេល​យក​មក​ជញ្ជក់ ដូច្នេះ អ្នក​ត្រូវ​ឧស្សាហ៍​លាង​សម្អាត​ដៃ​របស់​កូន​
-​    ​ខូច​ទ្រង់ទ្រាយ ឬ​ទម្រង់​របស់​ធ្មេញ (​វៀច​ធ្មេញ​) នៅពេល​គេ​ជញ្ជក់​យូរ ឬ​ញឹកញាប់​ពេក​
-​    ​ក្លិន​ដៃ​មិនល្អ ក្រោយពេល​ជញ្ជក់​រួច​។​

​ដំបូន្មាន​ទន្តពេទ្យ ៖
​ឪពុក​ម្តាយ​គ្រប់រូប គួរតែ​តាមដាន ទៅលើ​សុខភាព​មាត់​ធ្មេញ​របស់​កូន ថា​តើ​មាន​អ្វី​កើតឡើង ខុស​ប្រក្រតី​ដែរឬទេ ហើយ​បើ​មាន​ត្រូវ​ប្រញាប់ នាំ​កូន​ទៅ​ពិគ្រោះ ជាមួយ​ទន្តពេទ្យ​ភ្លាម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។