ពេល​កូន​តោង​ឈរ ឬ​រៀន​ដើរ អ្នក​គួរ​ធ្វើ​ដូចម្តេច​?

ពេល​កូន​តោង​ឈរ ឬ​រៀន​ដើរ អ្នក​គួរ​ធ្វើ​ដូចម្តេច​?

​សម្រាប់​កូនក្មេង​មួយចំនួន គេ​នឹង​ចាប់​រៀន​ដើរ នៅ​អាយុ​ចន្លោះ​ពី ១០ ទៅ ១៨ ខែ ប៉ុន្តែ មុន​នឹង​ដើរ គេ​ប្រាកដជា​រៀន​តោង​ឈរ​សិន​ហើយ អឺចឹង ក្នុងនាម​ជា​នាម​ជា​ឪពុក​ម្តាយ អ្នក​គួរ​ធ្វើ​រឿង​អ្វីខ្លះ ដើម្បី​សុវត្ថិភាព​កូន ហើយ​ឆាប់​ឲ្យគេ​រៀន​ចេះ​ដើរនោះ​?

១. រៀបចំ​កន្លែង​រស់នៅ ឲ្យមាន​សុវត្ថិភាព​បំផុត ដូចជា បិទ​កន្លែង​មាន​ជ្រុង ឬ​គែម ដែល​អាច​ធ្វើឲ្យ​កូនគ្រោះថ្នាក់ ពេល​គេ​ដួល​
២. ឧស្សាហ៍​លើក​គេ​បញ្ឈរ នៅ​ពីមុខ ដើម្បីឲ្យ​ជើង​របស់​គេ​ឆាប់​រឹង​ប៉ឺង​
៣. ពេល​គេ​ឈរ​ហ្នឹងហើយ អ្នក​អាច​បង្រៀន​ឲ្យគេ​ដើរ (​អ្នក​អាច​ហុច ឬ​ឲ្យគេ​តោងយ​ករបស់​អ្វី​មួយ​ពី​ចម្ងាយ​)
៤. ជួយ​កាន់​ដៃ​កូន ដើម្បីឲ្យ​គេ​អាច​បោះជំហ៊ាន​ទៅ​មុខ​បាន​
៥. ទិញ​រទេះរុញ ដើម្បីឲ្យ​គេ​អាច​កាន់ ហើយ​រៀន​ដើរ​តាម​
៦. កុំ​ព្យាយាម​បង្ខំ ឲ្យគេ​ដើរ ពេល​គេ​មិន​ចង់​
៧. ត្រូវ​នៅ​ជាមួយ​កូន​ជានិច្ច ពេល​កូន​រៀន​ដើរ​
៨. ត្រូវ​ប្រយ័ត្ន​រឿង​ជណ្តើរ គ្រ​លុក ឬ​របស់​មាន​គ្រោះថ្នាក់​ផ្សេងៗ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។