តើ​មានរឿង​អ្វីខ្លះ​ដែល​ធ្វើឲ្យ​ទារ​កឆាប់​ភ័យ​?

តើ​មានរឿង​អ្វីខ្លះ​ដែល​ធ្វើឲ្យ​ទារ​កឆាប់​ភ័យ​?

​នៅពេល​ដែល​ផ្ទះ​អ្នក​មាន​ទារក អ្នក​គួរតែ​ប្រយ័ត្ន​គ្រប់​រឿង ព្រោះ​មាន​សកម្មភាព​មួយចំនួន​ដែល​អាច​ធ្វើឲ្យ​ទារ​កងាយ​ភ័យខ្លាច​ខ្លាំងណាស់ ហើយ​ក្រោយពេល​ដែល​គេ​ភ័យ វា​អាច​ប៉ះពាល់​ដល់​ស​សុខភាព​គេ​បាន​។ ដូចនេះ​តើ​មានរឿង​អ្វី​ខ្លះ​ដែល​ងាយ​ធ្វើ​ឲ្យ​កូន​អ្នក​ឆាប់​ភ័យ​នោះ​?

  1. ​កូន​អាច​ភ័យ​បាន​នៅពេលដែល​គេ​គេង​សុខៗ​ហើយ​មាន​សម្លេង​ចម្លែក ហើយ​ខ្លាំង នោះ​កូន​អាច​នឹង​ឆាប់​ភ័យ​ជាទីបំផុត ដូចនេះ​អ្នក​មិន​ត្រូវ​ធ្វើ​រឿង​មួយចំនួន​ដែល​មាន​សម្លេង​ខ្លាំង​នោះ​ទេ​។​
  2. ​នៅពេល​ដែល​អ្នក​ឲ្យ​កូន​គេង​នៅ​កន្លែង​ដែល​អ៊ូអរ​ខ្លាំង កូន​ក៏​ឆាប់​ភ័យ​ដែរ គេ​នឹង​មាន​អារម្មណ៍​មិន​ស្ងប់​ឡើយ​ក្នុងកា​រគេង​។​
  3. ​នៅពេល​ដែល​អ្នក​បង្ខំ​កូន​ឲ្យធ្វើ​រឿង​ដែល​គេ​មិន​ចង់​ធ្វើ​ដូចជា បង្ខំ​ឲ្យគេ​ថើប​មនុស្ស​ចម្លែក ឬ​ឲ្យ​អ្នកដ​ទៃពរ គេ​ក៏​អាច​ភ័យ ហើយ​យំ​បានដែរ ដោយសារ​តែ​គេ​គ្មាន​អារម្មណ៍​សុ​វត្ថ​ភាព​។​
  4. ​នៅពេលដែល​គេ​មើល​ឃើញ​របស់​ផ្សេងៗ​ដែល​ចម្លែក ក៏​គេ​អាច​ភ័យ​បានដែរ ដោយសារ​តែ​គេ​នៅ​មិនទាន់​ស្គាល់ ដូចនេះ​គេ​អាច​ស្រែកយំ​បាន នេះ​ជា​សញ្ញា​ដែល​បញ្ជាក់​ថា​គេ​កំពុង​តែ​ខ្លាច ដូចនេះ​អ្នក​គួរតែ​ពរ​គេ​ចេញពី​កន្លែង​នោះ​ឲ្យ​លឿន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។