សំឡេង​ម្តាយ អាច​ជួយ​អ្វីខ្លះ ដល់​ខួរក្បាល​កូន​?

សំឡេង​ម្តាយ អាច​ជួយ​អ្វីខ្លះ ដល់​ខួរក្បាល​កូន​?

​ការសិក្សា​ថ្មី​មួយ បានបង្ហាញ​ថា សំឡេង​របស់​ម្តាយ និង​ការប្រាស្រ័យ​ទាក់ទង​គ្នា ជាមួយនឹង​កូន បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការអភិវឌ្ឍ​ខួរក្បាល​កុមារ​។
​ការសិក្សា​នេះ​បានបញ្ជាក់​ថា សំឡេង​របស់​ម្តាយ ពិតជា​ពិសេស និង​សំខាន់​ជាង​សំឡេង របស់​នរណា​ទាំងអស់​។​

​ផ្នែក​ផ្សេងៗ​នៃ​ខួរក្បាល បាន​ឆ្លើយតប​យ៉ាង​លឿន និង​បាន​ល្អ​ទៀតផង ពេលលឺ​សំឡេង​របស់​ម្តាយ ដូចជា តំបន់​តួនាទី និង​អារម្មណ៍​។​

​ជា​ការពិត ចំណេះដឹង ជំនាញ ឬ​ការរៀនសូត្រ ដំបូង​ឡើយ ភាគច្រើន គឺ​ចេញពី​សំឡេង​របស់​ម្តាយ ដូច្នេះ សំឡេង​របស់​ម្តាយ ពិត​ជា​សំខាន់​ណាស់​សម្រាប់​កូន​។​

​យ៉ាងណាមិញ ក្នុងនាម​ជា​ម្តាយ ត្រូវតែ​ធ្វើ​ជា​គម្រូ និង​ធ្វើ​អ្វី​ល្អៗ​សម្រាប់​កូន ដើម្បីឲ្យ​គេ​រៀន​តាម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។