វិធី​ចិញ្ចឹម​កូន ឲ្យមាន​វិន័យ​

វិធី​ចិញ្ចឹម​កូន ឲ្យមាន​វិន័យ​

​ការ​ចិញ្ចឹម​កូន មិនមែន​ងាយស្រួល ដូចជា​ការនិយាយ​នោះ​ទេ ហើយ​ការចិញ្ចឹម​កូន​ឲ្យបាន​ល្អ និង​មាន​វិន័យ រឹតតែ​ពិបាក​ទៅទៀត​។

យ៉ាងណាមិញ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​នូវ​គន្លឹះ​មួយចំនួន ដើម្បី​ចិញ្ចឹម​កូន​ឲ្យបាន​ល្អ ៖

​ម៉ឹងម៉ាត់​
​ដើម្បី​ឲ្យ​កូន​គោរព និង​មាន​វិន័យ​ល្អ អ្នក​ត្រូវ​តែ​ម៉ឺងម៉ាត់ ប៉ុន្តែ មិនមែន​តឹងរឹង​ពេក​នោះ​ទេ​។ អ្នក​ត្រូវ​បង្កើត​ច្បាប់ នៅក្នុង​គ្រួសារ ហើយ​អន​វត្ត​វា​ឲ្យបាន​ត្រឹមត្រូវ និង​តឹងរឹង​ជាទីបំផុត​។​

​គោរព​កូន​
​ជា​ឪពុក​ម្តាយ​ល្អ អ្នក​ត្រូវ​ចេះ​គោរព មានន័យ​ថា ផ្តល់​តម្លៃ​ឲ្យ​កូន ទោះបីជា​គេ​ក្មេង ឬ​ជា​កូន​អ្នក​ក៏ដោយ​។ អ្នក​ត្រូវ​បង្ហាញ​តម្លៃ និង​តួនាទី​របស់​កូន ហើយ​មិន​ត្រូវ​បំពាន​សិទ្ធិ ឬអ្វី​ដែល​គេ​មិន​ចង់​ឡើយ​។​

​កុំ​ហៅ​កូន​អាក្រក់​ពេក​
​ពាក្យ​ថា “​អា​នេះ​, អា​នោះ​, អា​ឆ្កួត​, អា​ល្ងង់​” មិន​ត្រូវ​កើតមាន នៅក្នុង​ក្រុម​គ្រួសារ​អ្នក​ឡើយ ពីព្រោះ វា​ធ្វើឲ្យ​កូនខ្លាច អន់ចិត្ត ហើយ​មិន​ក្លាហាន​ឡើយ​។​

​យល់ចិត្ត​
​ការយល់​ចិត្ត​របស់​កូន នឹង​ធ្វើឲ្យ​គេ​គិតថា គេ​មាន​តម្លៃ ហើយ​ច្បាស់​ណាស់ គេ​នឹង​ស្តាប់​តាម​អ្នក​។​

​ទំនាក់ទំនង​
​ត្រូវ​ចំណាយ​ពេល​នៅ​ជាមួយ​កូន ដើម្បី​ជជែក និង​អប់រំ​កូន​។​

​សិក្សា​ពី​អាយុ និង​គំនិត​របស់​កូន​
​ការ​ចិញ្ចឹម​កូន​ឲ្យបាន​ល្អ ត្រូវ​គិត​អំពី​ស្ថានភាព អាយុ និង​កាលៈទេសៈ មិនមែន​ចេះ​ដាក់​សម្ពាធ ឬ​ច្បាប់​ទម្លាប់ ដោយ​មិន​ចេះ​គិតគូរ​ឡើយ​។​

​បង្រៀន​កូន​អំពី​គុណសម្បត្តិ និង​គុណវិបត្តិ​
​ក្រោយ​ពី​ដឹង​រឿង​នេះ​ច្បាស់ គេ​ប្រាកដជា​ចង់​ល្អ គិត​ល្អ និង​ស្តាប់​តាម​ការណែនាំ ជា​មិនខានឡើយ​។​

​ផ្តល់​រង្វាន់​
​ការលើកទឹកចិត្ត អាច​ជួយ​ឲ្យ​កូនស្តាប់បង្គាប់ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​គ្រប់​ពេល ឬ​ពេល​ដែល​គេ​ខុស​នោះទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។