​ទារក​ពេលដែល​ភ័យ​ម្តងៗ អ្នក​ម្តាយ​គួរតែ​ធ្វើ​ម៉េច​ទៅ​?

​ទារក​ពេលដែល​ភ័យ​ម្តងៗ អ្នក​ម្តាយ​គួរតែ​ធ្វើ​ម៉េច​ទៅ​?

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​រឿង​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ឆាប់​ភ័យ​បាន​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​នៃ​ការ​លួង​កូន​ក្រោយពេល​ដែល​គេ​ភ័យ​រួច​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​ប្រសិន​ជា​កូន​អ្នក​ភ័យ អ្នក​គួរតែ​យក​ដៃ​អ្នក​គោះ​ខ្នង ឬ​វ៉ៃ​ខ្នង​កូន​ថ្ម​មៗ ឬ​អង្អែរ​គេ​ក៏​បាន​ដែរ នោះ​វា​អាច​ធ្វើឲ្យ​កូន​មាន​អារម្មណ៍​ស្ងប់​មក​វិញ​បាន​។​
  2. ​នៅពេលដែល​គេ​ភ័យខ្លាច​ភ្លាម អ្នក​ត្រូវ​តែ​ពរ ហើយ​និយាយ​ជាមួយ​គេ​ភ្លាម ទោះបីជា​គេ​ស្តាប់​មិន​យល់​ពី​អ្វី​ដែល​អ្នក​និយាយ​ក៏ដោយ ប៉ុន្តែ​គេ​អាច​ដឹង​ពី​អារម្មណ៍​ដែល​អ្នក​បាន​យកចិត្តទុកដាក់​ចំពោះ​គេ និង​បារម្ហ​ពី​គេ​។​
  3. ​អ្នក​ក៏​អាច​ពរ​គេ ហើយ​ស្ទាប​ក្បាល​របស់​កូន​ថ្នមៗ​ដែរ ដើម្បីឲ្យ​គេ​មានអារ​ម្មណ៍សុវត្ថិភាព និង​ស្ងប់​។​
  4. ​អ្នក​ក៏​អាច​ប្តូរ​របៀប​ពរ​កូន​ក៏​បាន​ដែរ នោះ​វា​ក៏​អាច​ជួយ​កូន​ឲ្យមាន​អារម្មណ៍​ស្ងប់​ដូចគ្នា ហើយ​មិន​ភ័យ​ដូច​មុន​ឡើយ​។​
  5. ​ជួនកាល​មក​ពី​កូន​ខ្វះ​ជាតិ​កាលស្យូម នោះ​វា​ក៏​អាច​ធ្វើ​ឲ្យ​កូន​ឆាប់​មាន​អារម្មណ៍​ភ័យ​ដូចគ្នា ដូចនេះ​អ្នក​ត្រូវតែ​ប៉ូវ​កាល​ស្យូម​ឲ្យ​កូន​បាន​គ្រប់គ្រាន់​។​
  6. ​ប្រសិន​ជា​កូន​មាន​ទម្លាប់​គេងៗ​ភ័យ ហើយ​ភ្ញាក់ មុនពេល​ដែល​កូន​ចូល​គេង អ្នក​ត្រូវ​តែ​ចាក់​បទ​ចម្រៀង​ដែល​មាន​ភាពទន់ភ្លន់​ឲ្យ​កូន​ស្តាប់ ហើយ​មិន​ត្រូវឲ្យ​គេ​ដាក់​ដៃ​នៅ​លើ​ទ្រូង​ឡើយ​។ បើ​កូន​គេងៗ​ស្រាប់តែ​ភ្ញាក់ អ្នក​អាច​ក្តាប់ដៃ​របស់គេ ឬ​វ៉ៃ​ខ្នង​របស់​គេ​ថ្នមៗ នោះ​គេ​នឹង​អាច​បន្ត​គេង​ទៀតហើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។