ទង្វើ​ទាំង​៤​ដែល​អ្នក​ម្តាយ​ខ្ចិល អាច​ធ្វើឲ្យ​កូន​មាន​ចរឹត​ឯករា​ជ្យ​

ទង្វើ​ទាំង​៤​ដែល​អ្នក​ម្តាយ​ខ្ចិល អាច​ធ្វើឲ្យ​កូន​មាន​ចរឹត​ឯករា​ជ្យ​

​នៅពេល​ដែល​អ្នក​មើល​ថែ​ទាំ​កូន ប្រសិន​ជា​អ្នក​ខ្ចិល​ធ្វើ​នូវ​រឿង​ទាំង​៤​ខាងក្រោម​នេះ នោះ​កូន​អ្នកនឹង​អាចមាន​ច​រឹត​ដែល​ឯករាជ្យ​មួយ​តាំងពី​តូច ដោយ​មិន​ពឹង​តែ​ទៅលើ​អ្នក​ឡើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ខ្ចិល​នាំ​កូន​ទៅ​រៀន​
នៅពេលដែល​សាលារៀន​របស់​កូន​នៅ​ជិត​ផ្ទះ អ្នក​គួរតែ​ទុកឲ្យ​គេ​ដើរ​ទៅ​រៀន​តែម្នាក់ឯង ដោយ​មិន​ចាំបាច់​នាំ​គេ​ទៅ​ទេ ប៉ុន្តែ​អ្នក​អាច​ឈរ​លួច​មើល​គេ​ពីក្រោយ ដើម្បី​សុវត្ថិភាព​របស់​កូន នោះ​នៅ​ពេល​ដែល​អ្នក​ធ្វើ​បែប​នេះ កូន​អ្នក​នឹងមាន​ច​រឹត​ឯករាជ្យ​ដោយ​មិន​ពឹង​លើ​អ្នក​ដើម្បី​ជូន​គេ​ទៅ​រៀន​រហូត​នោះទេ​។​

ខ្ចិល​កំដរ​កូន​រៀន​
អ្នក​មិន​ត្រូវ​អង្គុយ​កំដរ​កូន​ធ្វើ​ការងារ​សាលា​នោះ​ទេ អ្នក​ត្រូវ​ទុកឲ្យ​គេ​ធ្វើ​ម្នាក់ឯង ហើយ​ពិនិត្យ​ម្នាក់ឯង នោះ​គេ​នឹង​មាន​ទំនួល​ខុស​ត្រូវ​ចំ​ពោះ​ខ្លួនឯង ដោយ​មិន​ពឹង​លើ​អ្នក​ដើម្បី​កែតម្រូវ​កិច្ចការ​សាលា​គេ​ឡើយ នោះ​គេ​នឹង​ខំ​ប្រឹង​ធ្វើ​ឲ្យអស់​ពីសម្ថ​ភាព​របស់គេ​។​

ខ្ចិល​រអ៊ូរទាំ​
អ្នក​មិន​ត្រូវ​តែងតែ​ស្តីបន្ទោស ឬរ​អ៊ូ​ដាក់​កូន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​គេ​មិន​ខ្លាច​អ្នក ដោយ​អ្នក​ត្រូវតែ​ប្រើ​សម្តី​ធម្មតា​ណា​ដែល​គេ​អាច​ស្តាប់​ចូល​ត្រចៀក នោះ​គេ​នឹង​អាច​ធ្វើ​តាម​អ្នក​។​

ខ្ចិល​ជួយ​កូន​
នៅពេលដែល​គេ​ចង់​យក​អ្វី ឬ​ចង់​ធ្វើ​អ្វីមួយ អ្នក​ត្រូវ​តែ​បណ្តោយឲ្យ​គេ​ធ្វើ​ម្នាក់ឯង ដោយ​មិន​ត្រូវ​លូក​ដៃ​ជួយ​ឡើយ ធ្វើ​បែបនេះ​វា​អាច​បង្រៀន​កូន​ឲ្យ​ចេះ​មាន​ភាព​ឯករាជ្យ ដោយ​មិន​រស់​នៅ​ពឹង​តែ​ទៅលើ​អ្នក​ដទៃ​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។