កន្លែង​ទាំង ៥ ដែល​អ្នក គួរ​នាំ​កូន​ទៅ​ដើរលេង​

កន្លែង​ទាំង ៥ ដែល​អ្នក គួរ​នាំ​កូន​ទៅ​ដើរលេង​

​បណ្ណាគា​រ ឬ​បណ្ណាល័យ​
​ទីនេះ ជា​ថ្នាល​បណ្តុះ​ការអាន និង​ការស្រឡាញ់​សៀវភៅ​។ អ្នក​គួរតែ​នាំ​កូន ទៅកាន់​កន្លែង​នេះ ឲ្យបាន​ញឹកញាប់ ហើយ​មិន​គួរ​ប្រញាប់​មក​វិញ​ទេ គួរតែ​ចំណាយ​ពេល​ឲ្យបាន​ច្រើន​បន្តិច ដើម្បីឲ្យ​គេ​ដើរ​មើលសៀវភៅ និង​អាន​សៀវភៅ​នៅ​ទីនោះ​។​

​សួនច្បារ ឬ​កន្លែង​ធម្មជាតិ​
​វា​ជា​កន្លែង ដែល​អាច​ឲ្យ​កូន​របស់​អ្នក ទទួលបាន​ធម្មជាតិ និង​ភាព​ស្រស់បំព្រង​។ ក្មេងៗ​ដែល​ស្រឡាញ់​ធម្មជាតិ ដើមឈើ ដើម​ផ្កា ធំ​ឡើង​ភាគច្រើន ជា​មនុស្ស​មាន​សុទ្ធិ​និយម ហើយ​ចូលចិត្ត​គិត​អ្វី​ក្នុង​ផ្លូវ​ល្អ​។​

កន្លែង​ទាំង ៥ ដែល​អ្នក គួរ​នាំ​កូន​ទៅ​ដើរលេង​

​កន្លែង​ក្មេង​លេង​
​ក្មេង​ណា ក៏​ចូល​ចិត្ត​កន្លែង​នេះ​ដែរ ពីព្រោះ វា​អាច​បំបាត់ទុក្ខ​កង្វល់ ហើយ​អាច​រាប់អាន​មិត្តភក្តិ​បាន​។ ទី​នេះ​នឹង​ជួយ​ឲ្យ​កូន​អ្នក មិនសូវ​ខ្លាច​គេ ហើយ​ក្លាហាន​ទៀតផង​។​

​កន្លែង​លេង​កីឡា​
​វា​ជា​កន្លែង ដែល​ជួយ​ឲ្យ​កូន​របស់​អ្នក ស្រឡាញ់​សុខភាព តាមរយៈ​ការហាត់​កីឡា​។​

​បរទេស​
​បទពិសោធន៍​ក្នុង​ប្រទេស មិន​គ្រប់គ្រាន់​នឹង​ឲ្យ​កូន​របស់​អ្នក រីកចម្រើន ហើយ​ពូកែ​នោះទេ ដូច្នេះ បើ​អាច គួរតែ​នាំ​គេ ដើរ​មើល​ស្ថានភាព​ប្រទេស​គេ​ផង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។