តើ​ញ៉ាំ​កាហ្វេ​ប៉ុន្មាន​ពែង​ក្នុង​មួយថ្ងៃ ទើប​មាន​សុវត្ថិភាព​?

តើ​ញ៉ាំ​កាហ្វេ​ប៉ុន្មាន​ពែង​ក្នុង​មួយថ្ងៃ ទើប​មាន​សុវត្ថិភាព​?

​​កាហ្វេ គឺជា​ភេសជ្ជៈ​ដែល​មាន​ការខ្វែង គំនិត​គ្នា​ខ្លាំង​បំផុត ព្រោះ​វា​ក៏​អាច​មាន​ប្រយោជន៍​ចំពោះ​សុខភាព ហើយក៏​ជា​របស់ ដែល​ធ្វើឲ្យ​មនុស្ស​ញៀន​ដែរ​។

​កាហ្វេ​ពិតជា​ភេសជ្ជៈ​មួយ​ប្រភេទ ដែល​មាន​លក្ខណៈ​ច្របូកច្របល់​បំផុត​មួយ​មែន ដោយសារ​តែ​វា​មាន​សារធាតុ ជីវៈ​សកម្ម​ច្រើន​ប្រភេទ​។ វា​គឺជា​ប្រភេទ​នៃ​អង់​ទី​អុក​ស៊ីដង់ដ៏​ធំ​បំផុត សម្រាប់​មនុស្ស​ភាគច្រើន​។

ការសិក្សា​បង្ហាញថា កាហ្វេ​ជួយ​ឲ្យ​មនុស្ស មាន​សុខភាព​ល្អ​ដូចជា កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ គាំងបេះដូង ភ្លេច​ភ្លាំង មហា​រីកថ្លើម និង​ដាច់​សរសៃឈាម​ខួរក្បាល​។ ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ អាច​ជួយ​បង្កើន​ចំនួន នៃ​ការរំលាយ​អាហារ​បាន ដូច្នេះ វា​ក៏​បង្កើន​ការ​សម្រក​ទម្ងន់​បាន​ផង​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ដោយសារ​តែ​វា​មាន​ជាតិ​កាហ្វេ​អ៊ី​ន ដូច្នេះ អ្នក​គួរតែ​កាត់បន្ថយ​ការ​ទទួលទាន​វា​។​

តើ​កាហ្វេ​មួយ​ពែង មាន​កាហ្វេ​អ៊ី​ន​ប៉ុន្មាន​ទៅ​?
កាហ្វេ​អ៊ី​ន គឺជា​សារធាតុ​សកម្មភាព​មួយ​ក្នុង​កាហ្វេ ហើយក៏​មាន​ចំនួន​មិន​ទៀងទាត់​ផងដែរ គឺ​ចាប់ពី ៥០ ទៅ ៤០០ មី​លី​ក្រាម​ឡើងទៅ​ក្នុង​មួយ​ពែង​។ កាហ្វេ​ក្តៅ​មួយពែង អាច​មាន​កាហ្វេ​អ៊ី​ន ៥០ មី​លី​ក្រាម តែ​កាហ្វេ Starbucks កែវ​ធំ​មួយ អាច​មាន​ច្រើន​ជាង ៣០០ មី​លី​ក្រាម​។

​ការសិក្សា​ជា​ច្រើន​បាន​ណែនាំ​ថា កាហ្វេ​អ៊ី​ន ៤០០ មី​លី​ក្រាម ឬ​ស្មើនឹង​កាហ្វេ ៤ ពែ​ង គឺ​មាន​សុវត្ថិភាព​ណាស់ សម្រាប់​មនុស្សពេញវ័យ​។

ចូរ​ចាំ​ថា វា​ក៏​មាន​ប្រភេទ​កាហ្វេ​អ៊ី​ន​ផ្សេងៗ​ទៀត ក្រៅពី​កាហ្វេ​ផងដែរ ដូចជា ភេសជ្ជៈ​កំប៉ុង តែ សូកូឡា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជា​ដើម​។

តើ​អ្នក​កំណត់​បាន​ដូច​ម្តេចទៅ ថា​ចំនួន​កាហ្វេ​អ៊ី​ន​ប៉ុន្មាន​សម​នឹង​អ្នក​?
បើសិន​ជា​អ្នក​មិន​ធ្លាប់​មាន បញ្ហា​សុខភាព​ណាមួយ ដោយសារ​តែ​កាហ្វេ​អ៊ី​ន​ទេនោះ អ្នក​អាច​ញ៉ាំ​ពី ៥ ទៅ ៦ ពែង​បាន​។ ប៉ុន្តែ បើសិនជា​រាងកាយ​ប្រាប់ថា មាន​បញ្ហា​គួរតែ​កាត់បន្ថយ​ដែរ​។

​បើសិនជា​គ្រាន់តែ​កាហ្វេ​មួយ​ពែ​ង ធ្វើឲ្យ​អ្នក​មាន​បញ្ហា​ហើយ​នោះ ចូរ​កាត់បន្ថយ​វា​ខ្លះ​វិញ​ទៅ​។ ចូរ​កុំ​ព្យាយាម ញ៉ាំ​កាហ្វេ​ច្រើនៗ​រាល់ថ្ងៃ​អី​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។