ប្រទះ​បុរស​ពីរ​នាក់ មាន​សំឡេង​ស្រដៀង ស៊ីន ស៊ីសាមុត

តោះ…ឥឡូវ​ស្ដាប់​ពួក​គេ​ទាំង​អស់​គ្នា…

លោក ស៊ីន ស៊ីសាមុត ដែល​បាន​ចែក​ឋាន​ជា​យូរ​មក​ហើយ​នោះ ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ជា “អធិរាជ​សំឡេង​មាស” ដោយសារ​តែ​ទឹក​ដម​របស់​លោក ក្រអួន​ក្រអៅ និង​អាច​ប្រើ​បាន​ច្រើន​សណ្ឋាន​សំឡេង។ ថ្មី​ៗ​នេះ មាន​បុរស​ពីរ​ម្នាក់ មាន​សំឡេង​ស្រដៀង និង​មាន​ទឹក​ដម​ដូច​សំឡេង​ដូច ស៊ីន ស៊ីសាមុត ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លើ​បណ្ដាញ​សង្គម។

បុរស​ទាំង​ពីរ​នាក់​នេះ ម្នាក់​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ថា ថន សាមុតស៊ីថុន បច្ចុប្បន្ន​រស់​នៅ​ប្រទេស​បារាំង។ ដោយ​សារ​តែ​មាន​សំឡេង​ស្ទើរ​ដូច​អធិរាជ​សំឡេង​មាស​ដូច្នេះ អាណិកជន​ខ្មែរ​រូប​នេះ ចូល​ចិត្ត​បក​ស្រាយ​បទ​ចម្រៀង​លោក ស៊ីន ស៊ីសាមុត បំផុត ដែល​ជា​រឿយៗ គេ​ឃើញ​លោក​ព្យាយាម​រិះរក​បទ​ដែល​កប់​បាត់​ជា​ច្រើន បក​ស្រាយ​បទ​ចម្រៀង​បង្ហោះ​បណ្ដាញ​សង្គម។

ដោយ​ឡែក បុរស​ម្នាក់​ទៀត មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ទេ ប៉ុន្តែ​​ថ្មី​ៗ​នេះ គេ​ឃើញ​រូប​គេ ច្រៀង​បទ “កុលាប​ជ្រោយតាព្រហ្ម” បង្ហោះ​លើ​ហ្វេសប៊ុក ហើយ​ត្រូវ​ប្រិយមិត្ត​ជា​ច្រើន​សរសើរ​ថា ច្រៀង​ពីរោះ និង​មាន​សំឡេង​ដូច ស៊ីន ស៊ីសាមុត។

អត្ថបទ៖ ទារិកា
ប្រភព៖ sabay

  • ប្រទះ​បុរស​ពីរ​នាក់ មាន​សំឡេង​ស្រដៀង ស៊ីន ស៊ីសាមុត已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:វីដេអូ
Tags: