សមាជិក​​AOAម្នាក់​​ ​ធ្វើ​​ឲ្យ​អ្នក​គាំទ្រ​​ស្រឡាំងកាំង ​ពេល​​បញ្ចេញ​​អណ្ដាត​​​​ដ៏​វែង (វីដេអូ)

​​​តារា​ចម្រៀង​​កូ​រ៉េ​​ទាំង​ស្រី​ ​ទាំង​ប្រុស​​​​ ​តែង​​តែ​បង្ហាញ​​​ទេពកោសល្យ​​​​ ឬ​សមត្ថភាព​ប្លែក​គេ​​មួយ​ ឬ​ច្រើន​​​ ​នៅ​ពេល​​ពួកគេ​​​​​​​​​ត្រូវ​បាន​​អញ្ជើញ​​ជា​​​ភ្ញៀវ​​ក្នុង​កម្មវិធី​​ទូរទស្សន៍​

កញ្ញា​ Choa ​សមាជិក​​ក្រុម​​ AOA ​ត្រូវ​​បាន​​​ទស្សនិកជន ក៏​ដូច​ជា​អ្នក​គាំទ្រ​​​​មាន​​​ការ​កោត​សរសើរ​​​​​​​ទាំង​ខាង​​​ស្រែក​ច្រៀង​ ​និង​​​​រាំ​​ដ៏​ពូកែ។​ ​នៅ​ពីមុខ​​មនុស្ស​​ជា​ច្រើន​ តារា​ស្រី​​ជ្រក​​ក្រោម​ផលិត​កម្ម​ FNC Entertainment រូប​នេះ​​ បាន​សម្រេច​​ចិត្ត​​​​​​​បង្ហាញ​​​ទេពកោសល្យ​​​​​ពី​កំណើត​​​​មួយ​ដែល​នាង​មាន​ ​នោះ​គឺ​​​​អណ្ដាត​​ដ៏​វែង​​របស់​​ខ្លួន។

Choa ​ប្រាប់​ថា​​​​អណ្ដាត​​នាង​ខុស​គេ​​​ ​ព្រោះ​អាច​​​​​លៀន​​​ចេញ​​ដល់​​​​ចុង​​ច្រមុះ​​​បាន​យ៉ាង​​ងាយ ​​ដែល​គេ​កម្រ​​ឃើញ​​​​​តារា​កូរ៉េ​ខាង​ត្បូង​​រូប​ណា​​អាច​ធ្វើ​​បាន​ឡើយ​។ ​ទោះ​ជា​​​​នាង​បាន​ប្រើ​​​​ម្រាម​ដៃ​ជួយ​​​រុញ​​ឲ្យ​​ដល់​ចុង​ច្រមុះ​បន្តិច​មែន​ ​តែ​​​នាង​​នៅ​តែ​ត្រូវ​គេ​ចាត់​ទុក​ថា​​​​មាន​ទេពកោសល្យ​ខុស​គេ​ដែរ៕

សមាជិក​​AOAម្នាក់​​ ​ធ្វើ​​ឲ្យ​អ្នក​គាំទ្រ​​ស្រឡាំងកាំង ​ពេល​​បញ្ចេញ​​អណ្ដាត​​​​ដ៏​វែង (វីដេអូ)

ប្រភព៖ sabay

  • សមាជិក​​AOAម្នាក់​​ ​ធ្វើ​​ឲ្យ​អ្នក​គាំទ្រ​​ស្រឡាំងកាំង ​ពេល​​បញ្ចេញ​​អណ្ដាត​​​​ដ៏​វែង (វីដេអូ)已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:វីដេអូ
Tags: