ទេពកោសល្យ​អស្ចារ្យ​៖ ប្រែ​រូបគំនូរ​ដូចជា​មនុស្ស​ពិតៗ ( មាន​វីដេអូ )​

សូមអរគុណចំពោះសណ្តានចិត្តរបស់លោកដែលបានចែករំលែកវីដេអូរទាំងនេះ៖
Colored Pencil Drawing Taylor Swift / 色鉛筆画 テイラースウィフト 完成までの一部始終 動画 早送り

鉛筆画 石原さとみ 完成までの一部始終 動画 早送り / Pencil drawing/ Satomi Ishihara/ Portrait/ How To Draw

មនុស្សមួយចំនួនមានទេពកោសល្យមិនគួរឱ្យជឿ ដោយពួកគេអាចបង្កើតរូបភាពសីល្បៈប្រើតែឧបករណ៍សាមញ្ញប៉ុណ្ណោះ។ ជាក់ស្តែងវិចិត្យករគំនូរមួយរូបឈ្មោះ Shinichi Furuya ដោយប្រើតែខ្មៅដៃនិងក្រដាសប៉ុណ្ណោះ ក្នុងការគូររូបតារាល្បីៗនៅជប៉ុន ដូចរូបភាពពិតៗគួរអោយទាក់ទាញ។រូបភាពមានភាពលំអិតនិងមិនគួរអោយជឿ ។ លោក Furuya ប្រាប់អោយដឹងថា លោកគ្រាន់តែជាអ្នកធ្វើជំនួញក្នុងអាយុ វ័យកណ្តាលមួយរូបប៉ុណ្ណោះ និងមិនដែលធ្លាប់គិតនឹងចង់ក្លាយខ្លួនជាអ្នកគំនូរអាជីពនោះទេ ។

លោកនិយាយថា លោកគូររូបភាពទាំងនេះនៅពេលទំនេរតែប៉ុណ្ណោះ ។ ហើយលោកក៏មិនដែលទទួលបានការងារអ្វីនិងគ្មានអ្នកណាជ្រើសរើសគាន់អោយធ្វើការនោះទេ ។ ពិភពលោកប្រហែលជាគិតខុសហើយ ! ក្នុងរូបគំនូរនិមួយៗរបស់លោក រូបភាពភ្នែក សក់ និង បបូរមាត់ មើលទៅមានភាពល្អឥតខ្ចោះនូវទំហំខ្នាត និង ភាគល្អិតផ្ទៃសាច់ គឺគ្មានអ្វីខុសពីរូបភាពពិតដូច្នោះទេ ។

រូបទាំងនេះត្រូវបានគូរដោយប្រើខ្មៅដៃប្រភេទកាបោន លូម៉ូក្រាហ្វ (Staedtler Lumograph) និងប្រើ ផ្ទៃក្រដាសធម្មតាប៉ុណ្ណោះ។ ក្រៅពីរូបភាពគំនូរប្រភេទ ស ខ្មៅ លោកក៏អាចគូររូបភាពគំនូរពណ៌បានផងដែរ ។ លោកបានគូររូប តារាចម្រៀង Taylor Swift ដ៏រស់រវើក ។
សម្រាប់រូបភាពគូរពិតប្រាកដ អ្នកអាចទស្សនាវីដេអូខាងក្រោមបាន ៕

ប្រភព៖ pmhotnews

  • ទេពកោសល្យ​អស្ចារ្យ​៖ ប្រែ​រូបគំនូរ​ដូចជា​មនុស្ស​ពិតៗ ( មាន​វីដេអូ )​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:វីដេអូ
Tags: