ម៉ូតូ​ស៊េរី ០១៦ តម្លៃ​ជាង ២ ពាន់​ដុល្លារ​ច្រើន​ម៉ូដែល អាច​ពិចារណា​ទិញ​​ជិះ

អ្នក​ខ្លះ​ចង់​បាន​ម៉ូតូ​ធំ​និង​​ធន់​តូច (Mini Bike) ​ប្រើ តែ​សាញ​រឿង​តម្លៃ​ថ្លៃ​ហួស​សមត្ថភាព។ យ៉ាង​ណា​លើ​ទីផ្សារ​ស្រុក​ខ្មែរ នៅ​មាន​ម៉ូតូ​ធំ​និង​ Mini Bike កំពុង​ពេញ​និយម តម្លៃ​ជាង ២ ពាន់​ដុល្លារ ​ស័ក្ដិសម​សម្រាប់​អ្នក​មាន​ជីវភាព​ល្មម។

 

១. Pulsar NS150 ស៊េរី ០១៦ តម្លៃ​ប្រហែល ២០៥០ដុល្លារ

 

ម៉ូតូ​ស៊េរី ០១៦ តម្លៃ​ជាង ២ ពាន់​ដុល្លារ​ច្រើន​ម៉ូដែល អាច​ពិចារណា​ទិញ​​ជិះ

@ ប្រភេទ​ម៉ាស៊ីន៖ 4-valve, single cylinder, air-cooled engine
@ ទំហំ​ម៉ាស៊ីន៖ 150cc
@ ប្រព័ន្ធ​សាំង៖ ប៊ិច​
@ ចង្កឹះ​លេខ៖ ៥វគ្គ
@ ចំណុះ​ធុង​ប្រេង៖ ១២លីត្រ

 

២. MSX 125 SF ស៊េរី ២០១៦ តម្លៃ​ប្រហែល ២ ៥០០ដុល្លារ

 

ម៉ូតូ​ស៊េរី ០១៦ តម្លៃ​ជាង ២ ពាន់​ដុល្លារ​ច្រើន​ម៉ូដែល អាច​ពិចារណា​ទិញ​​ជិះ

 

MSX 125 SF មាន​ទំហំ​ម៉ាស៊ីន 125cc ហើយ​រូប​រាង​ត្រូវ​បាន​រចនា​ប្លែក​ពី​ស៊េរី MSX ទូទៅ ដោយ​ផ្នែក​ធុង​សាំង​មាន​រាង​ជ្រុង កែប​ខ្ពស់​ អំពូល​ប្រភេទ LED រីឯ​បំពង់​ស៊ី​ម៉ាំង​ស្ថិត​នៅ​ដាច់​ផ្នែក​ខាង​ក្រោម​នៃ​កែប ដែល​មើល​មួយ​ភ្លែត​ស្រដៀង​នឹង Kawasaki Z125។

 

៣. Kawasaki Z125 ស៊េរី ០១៦ តម្លៃ​ប្រហែល ២ ៧០០ដុល្លារ

 

ម៉ូតូ​ស៊េរី ០១៦ តម្លៃ​ជាង ២ ពាន់​ដុល្លារ​ច្រើន​ម៉ូដែល អាច​ពិចារណា​ទិញ​​ជិះ
@ ប្រភេទ​ម៉ាស៊ីន៖ SOHC 2 Valve, Air Cooled engine
@ ទំហំ​ម៉ាស៊ីន៖ ១២៥សេសេ
@ ប្រព័ន្ធ​សាំង៖ ប៊ិច​
@ ចង្កឹះ​លេខ៖ ៤វគ្គ
@ ទម្ងន់៖ ១០១គីឡូក្រាម
@ ចំណុះ​ធុង​ប្រេង៖ ៧,៤លីត្រ

 

៤. Yamaha FZ ស៊េរី ២០១៦ តម្លៃ​ប្រហែល ២ ៧៥០ដុល្លារ

 

ម៉ូតូ​ស៊េរី ០១៦ តម្លៃ​ជាង ២ ពាន់​ដុល្លារ​ច្រើន​ម៉ូដែល អាច​ពិចារណា​ទិញ​​ជិះ

 

@ ទំហំ​ម៉ាស៊ីន៖ 150cc
@ ប្រព័ន្ធ​សាំង៖ ប៊ិច​
@ ចង្កឹះ​លេខ៖ ៥វគ្គ
@ ចំណុះ​ធុង​ប្រេង៖ ១២លីត្រ

 

៤. Zoomer X ០១៦ តម្លៃ​ប្រហែល២ ០៥០ ដុល្លារ

 

ម៉ូតូ​ស៊េរី ០១៦ តម្លៃ​ជាង ២ ពាន់​ដុល្លារ​ច្រើន​ម៉ូដែល អាច​ពិចារណា​ទិញ​​ជិះ

 

Zoomer X ០១៦​ ​មាន​​ទំហំ​ម៉ាស៊ីន ១១០ សេសេ។ ​កុងទ័រ​អេឡិចត្រូនិក​ស្រដៀង​នឹង​ MSX និង​​បាន​ភ្ជាប់​មក​ជា​មួយ​កុង​តាក់ iDLING ដូច​ទៅ​នឹង Honda Click ដែល​ធ្វើ​ឲ្យ​ការ​ដេ​បញ្ជោះ​​មាន​សំឡេង​ស្ងាត់។ លើស​ពី​នេះ​វា​មាន​កាង​ការពារ​ចង្កៀង​ភ្លើង​ខាង​មុខ កាង​ក្រោយ​រាង​ទាប​បន្តិច ចំណែក​ឯ​តួ​​​បំពាក់​កាង​ការពារ​មើល​ទៅ​សាក​សម​មិត្ត​ៗ​យុវវ័យ។

 

យ៉ាង​ណា​ដែរ ម៉ូដែល​ណា​មួយ​ត្រូវ​ចិត្ត​ប្រិយមិត្ត? 

 

អត្ថបទ៖ ប៉ែត ផាន់និត