លី​ហេង បង្កើត​ក្ដារចុច​លក្ខណៈ​ខ្មែរ ​ទទួល​ស្គាល់​​រហូត​ស្ថាបនិក​ខ្មែរ​យូនីកូដ

ភួយ លី​ហេង ជា​វិស្វករ​មេកានិច​ដែល​បាន​ស្រាវជ្រាវ​​បង្កើត​​បាន​​​ក្ដារចុច​ថ្មី​​​មួយ ទាំង​ខ្លួន​​មិន​​​​ដែល​បាន​​រៀន​ជំនាញ IT ទាល់​តែ​សោះ។​ ក្តារ​ចុច​នេះ​មាន​ឈ្មោះ​ថា លក្ខណៈ​ខ្មែរ (Khmerism Layout)។ ការ​បង្កើត​បាន​ក្តារចុច​​នេះ ​​ក៏​មាន​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​រួម​​ស្ថាបនិក​ខ្មែរ​យូនីកូដ​ផង​ដែរ។

 

តើ​មាន​មូល​ហេតុ​អ្វី​ដែល​បណ្ដាល​ចិត្ត​ឲ្យ​វិស្វករ​​​វ័យ​ក្មេង​​រូប​នេះ​ អាច​បង្កើត​​ក្ដារចុច​ថ្មី​មួយ​​បាន បើ​ទោះ​បី​ខ្លួន​មិន​មាន​​ជំនាញ IT ទាល់​តែ​សោះ?

 

លី​ហេង បង្កើត​ក្ដារចុច​លក្ខណៈ​ខ្មែរ ​ទទួល​ស្គាល់​​រហូត​ស្ថាបនិក​ខ្មែរ​យូនីកូដ

 

លី​ហេង ដែល​បាន​បញ្ចប់​បរិញ្ញាបត្រ​មេកានិច​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជាបាន​ប្រាប់​ឱ្យ​ដឹង​ថា ​ការ​​បង្កើត​ក្ដារចុច​ថ្មី​នេះ​ឡើង ​​ដោយសារ​មើល​ឃើញ​ការ​​សរសេរ​អក្សរ​ខ្មែរ​ម្ដង​ៗ​​​នៅ​លើ​ឧបករណ៍​នានា​មាន​ភាព​យឺត​យ៉ាវ​​ ស៊ាំ​ញាំ ​សូម្បី​តែ​ការ​សរសេរ​ប្រយោគ​ធម្មតា ​ឬ ន័យ​សាមញ្ញ​ក៏​មាន​ការ​លំបាក​ច្រើន។

 

យុវជន​រូប​នេះ​បន្ត​ថា លក្ខណៈ​ពិសេស​របស់​ក្ដារចុច​ថ្មី​មួយ​នេះ​ ងាយ​ស្រួល​មើល ( ព្យញ្ជនៈ​មួយ​ចំហៀង ស្រៈ​មួយ​ចំហៀង) បង្ហាញ​ពី​លក្ខណៈ​នៃ​អក្សរ​ក្រម​ខ្មែរ កាត់​បន្ថយ​នៃ​ការ​ប្រើ​ប្រាស់ shift បាន​ច្រើន កាត់​បន្ថយ​នៃ​ការ​ប្រើ​កម្លាំង​លើ​ម្រាម​ដៃ ឆ្លាស់​ដៃ និង កន្លាស់​ដៃ និង​អាច​វាយ​ចំនួន​អក្សរ​បាន​​ច្រើន​​មាន​ភាព​រលូន។

 

​លោក ដាញ់ ហុង ស្ថាបនិក​ខ្មែរ​យូនីកូដក៏​បាន​លើក​សរសើរ​​ពី​ក្ដារចុច​​លក្ខណៈ​ខ្មែរ​នេះ ដែល​បាន​​សិក្សា​ស៊ី​ជម្រៅ ​ត្រឹម​ត្រូវ​ទៅ​តាម​ទម្រង់​ក្ដារចុច។

ការ​តម្រៀប​ពុម្ព​អក្សរ​នៃ​ក្ដារចុច​ លក្ខណៈ​ខ្មែរ​ ខុស​គ្នា​ពីពុម្ព​អក្សរ​ក្ដារចុច​ដែល​ធ្លាប់​ប្រើ​ពី​មុន​។ តាម​យុវជន​ដែល​ជា​ស្ថាបនិក​រូប​នេះ​បញ្ជាក់​ថា មាន​គោល​គំនិត​រួម​មួយ គឺ​ចង់​បង្ហាញ​ឱ្យ​ប្រជាជន​ខ្មែរ​គ្រប់​រូប មាន​អត្តសញ្ញាណ​មួយ​ច្បាស់​លាស់ លើ​ក្ដារចុច​មួយ​នេះ។ ពលរដ្ឋ​​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា កូន​ខ្មែរ​មួយ​ចំនួន​បាន​ចេះ​វាយ​ភាសា​គេ មុន​​ចេះ​វាយ​ភាសា​កំណើត​របស់​ខ្លួន នៅ​លើ​កុំព្យូទ័រ ព្រោះថា  Keyboard របស់​គេ​នីមួយៗ ភ្ជាប់​និង​ភាសា​របស់​គេ​ដែល​មាន​ស្រាប់ ឬ​អាច​និយាយ​បាន​ថា ទាំងអស់​គ្នា​ប្រឹង​សម្រប​តាម​បច្ចេកវិទ្យា​របស់​គេ។

 

លី​ហេង បង្កើត​ក្ដារចុច​លក្ខណៈ​ខ្មែរ ​ទទួល​ស្គាល់​​រហូត​ស្ថាបនិក​ខ្មែរ​យូនីកូដ

 

 

លី​ហេង បង្កើត​ក្ដារចុច​លក្ខណៈ​ខ្មែរ ​ទទួល​ស្គាល់​​រហូត​ស្ថាបនិក​ខ្មែរ​យូនីកូដ

 

លី​ហេង បាន​បន្ត​ថា ការ​បង្កើត​ក្តារ​ចុច​នេះ​ដោយសារ​បទពិសោធន៍ ដែល​គេ​បាន​សិក្សា​នៅ​ប្រទេស​ថៃ​មើលឃើញ​ជនជាតិ​ថៃ​មានការ​គាំទ្រ​អក្សរសាស្រ្ត​របស់​ពួកគេ​យ៉ាង​ខ្លាំង​មិន​ថាកា​រប្រើប្រាស់​ឬ​សរសេរ ដូច្នេះ​គេ​ចង់​បង្កើត​ក្តារចុច​នេះ​ឲ្យ​ជនជាតិ​ខ្មែរ​ឲ្យ​តម្លៃ​អក្សរសាស្រ្ត​ជាតិ​ខ្លួន​ដោយ​ត្រូវ​តែ​ប្រើប្រាស់​ឲ្យ​បាន​ច្រើន​លើ​បណ្តាញ​អ៊ីនធឺណិត​ ដើម្បី​លើក​ស្ទួយ​ដល់​អក្សរសាស្រ្ត​ជាតិ​របស់​ខ្លួន​។

 

 

​ចុច​លើ​តំណ​ភ្ជាប់​ខាងក្រោម​ដើម្បី​ទាញ​យក​កម្មវិធី​សម្រាប់​ដំឡើង​ក្ដារចុច​ថ្មី​លើ​កុំព្យូទ័រ៖

 

សម្រាប់ Window

លី​ហេង បង្កើត​ក្ដារចុច​លក្ខណៈ​ខ្មែរ ​ទទួល​ស្គាល់​​រហូត​ស្ថាបនិក​ខ្មែរ​យូនីកូដ

សម្រាប់ Mac OS

លី​ហេង បង្កើត​ក្ដារចុច​លក្ខណៈ​ខ្មែរ ​ទទួល​ស្គាល់​​រហូត​ស្ថាបនិក​ខ្មែរ​យូនីកូដ

 

 

ចុច​អាន៖ ហ្គេម​ថ្មី​ស្នាដៃ​កូន​ខ្មែរ Wrath of Fighters ល្អ​លេង​មិន​ចាញ់​បរទេស

 

អត្ថបទ៖ រក្សា