ជប៉ុន​ ​គ្រោង​ទម្លាក់​ដុំ​ភ្លើង​ពី​អវកាស​ ​អបអរ​ ​អូឡាំពិក​ ​២០២០​

ដើម្បី​អបអរ​ ​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​ ​២០២០​ ​ក្រុមហ៊ុន​ជប៉ុន​មួយ​មាន​គម្រោង​បង្កើត​ ​និង​ទម្លាក់ដុំ​ភ្លើង​ពី​អវកាស​ ​(​អាចម៍​ផ្កាយ​សិប្បនិមិត្ត​)​ ​ជំនួស​ការ​បាញ់​កាំជ្រួច​ ​។​

 

ជប៉ុន​ ​គ្រោង​ទម្លាក់​ដុំ​ភ្លើង​ពី​អវកាស​ ​អបអរ​ ​អូឡាំពិក​ ​២០២០​

 

ALE Co​ ​ជា​ក្រុមហ៊ុន​ ​ធ្វើ​គម្រោង​នេះ​​ ​ដោយ​គេ​បាន​បង្ហាញ​ថា​ ​​​គ្រាប់​បាល់​គីមី​ពណ៌​ចន្លោះ​ពី​ ​៥០០​ ​ទៅ​ ​១០០០​ ​គ្រាប់​ ​​​នឹង​ត្រូវ​ទម្លាក់​ពី​គន្លង​តារាវិថី​ ​ហើយ​គ្រាប់​បាល់​ទាំង​នោះ​ ​នឹង​ក្លាយ​ជា​ដុំ​ភ្លើង​ចម្រុះ​ពណ៌​ ​ពេល​ធ្លាក់​ចូល​ផែន​ដី​ ​(​តំបន់​ដែល​គេ​រៀប​ចំ​ក្នុង​ទី​ក្រុង​តូក្យូ​)​ ​ដែល​បង្កើត​បាន​ជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​។​

 

ជប៉ុន​ ​គ្រោង​ទម្លាក់​ដុំ​ភ្លើង​ពី​អវកាស​ ​អបអរ​ ​អូឡាំពិក​ ​២០២០​

 

​បញ្ហា​ប្រឈម​ធំ​បំផុត​​ក្នុង​គម្រោង​នេះ​ ​គឺ​តម្លៃ​ ​ព្រោះ​គ្រាប់​បាល់​ទាំង​នោះ​ក្នុង​មួយ​គ្រាប់​មាន​តម្លៃ​ ​រហូត​ដល់​ទៅ​ ​៨​ ​១០០​ ដុល្លារ​ ​ដោយ​មិន​ទាន់​គិត​ថ្លៃ​ដឹក​ជញ្ជូន​គ្រាប់​បាល់​ទាំង​នោះ​ ​ទៅ​អវកាស​៕​

 

 សូមទស្សនាវីដេអូខាងក្រោម ៖ 

 

 

​អាន​បន្ត​ ​៖​​ លី​ហេង បង្កើត​ក្ដារចុច​លក្ខណៈ​ខ្មែរ ​ទទួល​ស្គាល់​​រហូត​ស្ថាបនិក​ខ្មែរ​យូនីកូដ

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
​ប្រភព​ ​៖​ ​sciencealert