ខ្សែ​ដៃ​​​ទើប​​បង្កើត​​ថ្មី​ ​អាច​​​​វាស់​ជាតិ​អាល់កុល​​យ៉ាង​មាន​ប្រសិទ្ធភាព

​ខ្សែ​​ដៃ​​​​ទើប​​រក​ឃើញ​​ថ្មី​ ​​​មាន​សមត្ថភាព​អាច​​​វាស់​​បរិមាណ​​​អាល់កុល​​​​ក្នុង​​ឈាម​​​​តាម​​​រយៈ​​​ញើស​​​​​​លើ​ស្បែក​​​​​របស់​មនុស្ស​ម្នាក់​​​បាន​​យ៉ាង​​ងាយ​​។​

 

ខ្សែ​ដៃ​​​ទើប​​បង្កើត​​ថ្មី​ ​អាច​​​​វាស់​ជាតិ​អាល់កុល​​យ៉ាង​មាន​ប្រសិទ្ធភាព

​​​

ក្រុមហ៊ុន​បច្ចេកវិទ្យា​​​​ BACtrack ​​ដែល​មាន​​មូលដ្ឋាន​​នៅ​ទីក្រុង​​សាន់ហ្វ្រាន់ស៊ីស្កូ ​សហរដ្ឋ​អាមេរិក​​​ ​​​​ទើប​​សម្រេច​​បាន​​​​ជោគជ័យ​​ក្នុង​​​​​​ការ​ប្រកួត​​​ប្រជែង​​​​​​​​​​ក្នុង​កម្មវិធី​​ អ្នក​បង្កើត​ឧបករណ៍​​វេជ្ជសាស្ត្រ ដែល​គាំទ្រ​​ដោយ​រដ្ឋាភិបាល​ ​គឺ​​ខ្សែដៃ​​​​​វាស់​ជាតិ​អាល់កុល​។ ​​ក្រុម​​ហ៊ុន​​នេះ​​ទទួល​​រង្វាន់​​ជា​ប្រាក់​ ២សែន​​ដុល្លារ ​​​​​​​​​នៅ​​វិទ្យាស្ថាន​​ជាតិ​សុខាភិបាល​​ កាល​ពី​សប្ដាហ៍​មុន។

 

​​​​​​​​​​​​​​​​​ផលិត​​ផល​​​​​​​បង្កើត​បាន​​​ខាង​លើ​​​ ត្រូវ​​គេ​ដាក់​ឈ្មោះ​ថា​ BACtrack Skyn ​​​​​តែ​​មិន​ទាន់​​បាន​​​ដាក់​ជូន​​​​​រដ្ឋបាល​​ចំណីអាហារ ​និង​ឱសថ​​​ សម្រាប់​​ការ​យល់​ព្រម​ឲ្យ​ចរាចរ​​លើ​ទី​ផ្សារ​​នៅ​ឡើយ​ទេ។​

 

​​ប្រធាន​​​​​វិទ្យាស្ថាន​ជាតិ​​​ផ្នែក​​​ការ​បំពាន​​ និង​ញៀន​គ្រឿង​ស្រវឹង លោក​វេជ្ជបណ្ឌិត George Koob ​និយាយ​ថា​ ​លោក​​​រំពឹង​ថា​​ឧបករណ៍​​​​ថ្មី​នេះ​​​នឹង​ជា​ធនធាន​​​ដ៏​មាន​តម្លៃ​​​​សម្រាប់​​សិក្សាស្រាវជ្រាវ​​​​​​​​​​​​រក​ជាតិ​អាល់កុល​ក្នុង​​ខ្លួន​មនុស្ស​។

 

​ជា​ធម្មតា​ឧបករណ៍​​​​​តេស្ត​​ខ្យល់​ដង្ហើម​​​រក​មើល​ជាតិ​អាល់កុល​​​​​​​មិន​សូវ​​មាន​ទូលំទូលាយ​ទេ ​​ហើយ​​តម្លៃ​​ក៏​ថ្លៃ​ថែម​ទៀត​​​​គឺ​ប្រមាណ​ជាង​ ១០០០​ដុល្លារ​​ឯណោះ។​ ចំណែក​ BACtrack Skyn ​​​​​ដែល​គេ​​គិត​​ថា​​នឹង​ដាក់​លក់​នៅ​ចុង​ឆ្នាំ​​នេះ​​មាន​​តម្លៃ​​ត្រឹម​តែ​ ៩៩​ដុល្លារ​​ប៉ុណ្ណោះ​​ គឺ​ថោក​​ជាង​​​ឧបករណ៍​​​​​តេស្ត​​​ខ្យល់​ដង្ហើម​​​​ ១០​​ដង។

 

​ទោះ​​ជា​​យ៉ាង​ណា​ លោក​​បន្ត​​​ថា ​ពេល​​​អនាគត​​ឧបករណ៍​​បង្កើត​​ថ្មី​​​នេះ​​នឹង​មិន​អាច​​ជំនួស​​ឧបករណ៍​វាស់​ជាតិ​អាល់កុល​​​​​​ប្រើ​ដោយ​ប៉ូលិស​បានទេ ​​ដោយ​សារ​​​​​​វា​មិន​បាន​ប្រាប់​​ពី​​កម្រិត​​ជាតិ​អាល់កុល​ភ្លាម​ៗ​​របស់​​អ្នក​ប្រើប្រាស់​ ពោល​​ត្រូវ​រង់ចាំ​​​ជាតិ​​​អេតាណុល​​​​​ជ្រាប​​តាម​ស្បែក​​ ក្រោយ​​ទទួល​ទាន​​ជាតិ​អាល់កុល​ ​​៤៥នាទី​សិន​៕

 

ខ្សែ​ដៃ​​​ទើប​​បង្កើត​​ថ្មី​ ​អាច​​​​វាស់​ជាតិ​អាល់កុល​​យ៉ាង​មាន​ប្រសិទ្ធភាព

 

ខ្សែ​ដៃ​​​ទើប​​បង្កើត​​ថ្មី​ ​អាច​​​​វាស់​ជាតិ​អាល់កុល​​យ៉ាង​មាន​ប្រសិទ្ធភាព

 

ខ្សែ​ដៃ​​​ទើប​​បង្កើត​​ថ្មី​ ​អាច​​​​វាស់​ជាតិ​អាល់កុល​​យ៉ាង​មាន​ប្រសិទ្ធភាព

 

ចុចអាន៖ Microsoft ប្រកាស​ខ្សែ​ដៃ​ Fitness Band​ ឡូយអស់ស្ទះ

ចុចអាន៖ ​ខ្សែ​ដៃ​បច្ចេកវិទ្យា​ថ្មី​​​ប្រើ​នៅ​​លើ​ស្បែក​ដៃ​​ជំនួស​ Smartphone ​បាន

ចុចអាន៖ ខ្សែ​ដៃ​វៃ​ឆ្លាត​ ​ជួយ​រំញោច​​​ឲ្យ​ឆាប់​ក្រោក​ពី​ដំណេក​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Telegraph ​​​​​​​​​​​​