ទូ ATM ជប៉ុន​ ​​​​​ត្រូវ​​ចោរ​​លួច​​ដកប្រាក់​​​ជិត​១៣​លាន​ដុល្លារ ​​​​ត្រឹម​​​២ម៉ោង

​​​​​​​ទឹក​​ប្រាក់​​​​ចំនួន​​​ ​១,៤​ពាន់​លាន​យេន ឬ​​ប្រមាណ ​១២,៧​លាន​ដុល្លារ​ ​ត្រូវ​​បាន​ក្រុម​​ចោរ​​​មាន​គ្នា​​ជាង​ ១០០​​នាក់ ​លួច​​ដក​ប្រាក់​​​​​​ពី​ទូ ATM ចំនួន​ ១៤០០​​កន្លែង​​​​​ ត្រឹម​រយៈ​ពេល​​​​​ជាង​ ២ម៉ោង​ប៉ុណ្ណោះ​ នៅ​ទូទាំង​​ប្រទេស​​ជប៉ុន​​​​ ​កាល​ពី​សប្ដាហ៍​មុន។

 

ទូ ATM ជប៉ុន​ ​​​​​ត្រូវ​​ចោរ​​លួច​​ដកប្រាក់​​​ជិត​១៣​លាន​ដុល្លារ ​​​​ត្រឹម​​​២ម៉ោង

​​​​​​​​​​

ប៉ូលិស​​បាន​​​សង្ស័យ​​ថា​​​​ ទឹក​ប្រាក់​ដ៏​​ច្រើន​​សន្ធឹកសន្ធាប់​​​ដក​ពី​ម៉ាស៊ីន​ ATM ​​បាន​ប្រើ​​​​​កាត​​ដកប្រាក់​ក្លែង​ក្លាយ​​ ​​ផ្ទុក​​ព័ត៌មាន​​​​​​​អ្នក​ប្រើ​ប្រាស់​ ​ដែល​​លេច​​​​ធ្លាយ​ចេញ​ពី​ធនាគារ​​​អាហ្វ្រិក​ខាង​ត្បូង​ South African Bank។

 

​​ប៉ូលិស​​ជប៉ុន​​នឹង​​សហការ​​ជាមួយ​​​អាជ្ញាធរ​​​​អាហ្វ្រិក​ខាងត្បូង​​​​​តាម​រយៈ​​​អង្គការ​​​ប៉ូលិស​សម្រាប់​ឧក្រិដ្ឋជន​អន្តរជាតិ​ ​ដើម្បី​ស្វែង​រក​តាម​ចាប់​មេខ្លោង រួម​​ទាំង​​​​​​​វិធី​​​​​​​​លួច​​យក​ព័ត៌មាន​​​​​កាត​ដកប្រាក់​​​​ថែម​ទៀត​។ ​​​ក្រុម​​ចោរ​​បាន​​ដកប្រាក់​តាម​​​ទូ ATM ​នា​ពេល​ព្រឹក​ភាគ​ច្រើន​​​ក្នុង​ទី​ក្រុង​​តូក្យូ​​  ​និង​​​តំបន់​​ចំនួន​ ១៦​​​ ផ្សេង​ទៀត​​​​​នៅ​ទូទាំង​​ប្រទេស។

​​​​​​​

ក្រុម​​ជន​ល្មើស​​បាន​​ដក​​ប្រាក់​ប្រមាណ​ ១៤ ០០០​ដង​ ​និង​​មាន​ទឹក​ប្រាក់​ច្រើន​​បំផុត​​ម្ដង​ ១សែន​​យេន ឬ ៩១៣ដុល្លារ ​​​ពី​ទូ ATM របស់​ធនាគារ​ Seven Bank ​​ដោយ​​ប្រើ​​កាត​ក្លែងក្លាយ។

 

ទិន្នន័យ​​​​​​ប្រតិបត្តិការ​​ ATM ​​​​​រក​ឃើញ​ថា ​​ព័ត៌មាន​​​​​ពី​កាត​ឥណទាន​​​ចំនួន​ ១​៦០០ ​​ត្រូវ​​​​បាន​ចេញ​​ឲ្យ​ប្រើ​ប្រាស់​​ដោយ​ធនាគារ​​អាហ្វ្រិក​ខាង​ត្បូង​។ មក​​ទល់​​ពេល​​នេះ​​ គ្មាន​ជន​ល្មើស​ណា​​ម្នាក់​​ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ៕

 

ទូ ATM ជប៉ុន​ ​​​​​ត្រូវ​​ចោរ​​លួច​​ដកប្រាក់​​​ជិត​១៣​លាន​ដុល្លារ ​​​​ត្រឹម​​​២ម៉ោង

 

 

ចុចអាន៖ តារា​សិច​ជប៉ុន​លេច​មុខ​លើ​ក្រប​សៀវភៅ​​គណិតវិទ្យា​នៅ​ថៃ

ចុចអាន៖ នៅ​ជប៉ុន​មាន​​​ក្រុមហ៊ុន​ផលិត​ស្បែក​ជើង​ដាក់​កាមេរ៉ា​ថត​ឈុត​ក្នុង​ស្រីៗ​ទៀត

ចុចអាន៖ ជប៉ុន​​បង្ហាញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដែល​ខ្លួន​ផលិត​​​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC